ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ក្លាយ​ជា​ចឹងៗ​អីវិន ប្រុស​ៗ​ចប់ហើយ

6 ឆ្នាំ មុន

បើតាម​ការផ្សាយរបស់ ​Independant បាន​ឱ្យ​ដឹងថា

«Independant»​ របស់​អង់គ្លេស​ផ្សាយ​ថា នាង​ Wilhelmina Morgan Callaghan ​អាយុ​៤៣​ឆ្នាំ​ រស់នៅ​អៀរ​ឡង់​ខាងជើង ​បាន​រៀប​ការ​ជាមួយ​ឆ្កែ​ Henry ​ដែល​នាង​ស្រឡាញ់​អស់​រយៈពេល​៨​ឆ្នាំ​កន្លង​មក​ហើយ ។

នាង ​Wilhelmina Morgan Callaghan ​ឲ្យ​ដឹង​ថា ​Henry ​ជា​ដៃគូ​រស់នៅ​ដ៏​លំបាក​វេទនា​ជាមួយ​គ្នា​ក្នុងអំឡុងពេល​ដែល​ជួប​ការ​លំបាក ។ នៅ​ក្នុង​ឆ្នាំ​២០០៩ ​គឺជា​ឆ្នាំ​ដែល​ពួក​គេ​បាន​រៀប​ការ ជា​ឆ្នាំ​កើតហេតុ​ការណ៍​ដ៏​អាក្រក់​នៅ​ក្នុង​ជីវិត​របស់​នាង​ចាប់​ដោយ​បាត់បង់​ការងារ​នៅ​កន្លែង​រក្សា​ទុក​សព ។ ក្រោយមក​ផ្ទះ​របស់​នាង​ត្រូវ​ទឹក​ជន់​លិច ប៉ុន្តែ​អ្នក​ដែល​មិន​ធ្លាប់​ចាកចោល​នាង​ គឺ ​Henry ​ដោយ​នាង​បាន​ហៅ​វា​ថា ​«Ry»​ ប្រែ​ថា ​«ស្តេច»​ តាម​ភាសា​អៀរ​ឡង់​បុរាណ ព្រោះ​វា​ប្រៀប​បាន​នឹង​ស្តេច​សម្រាប់​រូប​នាង ។

Henry ​ជា​ឆ្កែ​ពូជ ​«Yorkshire» ​ដែល​នាង ​Wilhelmina Morgan Callaghan​ បាន​ចិញ្ចឹម​តាំងពី​ឆ្នាំ​២០០៩ ។ ក្រោយ​ពី​រូប​នាង​បានដឹង​ពី​ការ​រៀប​ការ​រវាង​មនុស្ស និង​សត្វ​តាម​ប្រព័ន្ធ​អន​ឡាញ​រួច​មក នាង​ក៏​រៀប​ការ​ជាមួយ​សត្វ​ ទោះបីជា​ដឹង​ថា គឺជា​រឿងរ៉ាវ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​អង់គ្លេស​ក៏​ដោយ ។ ការ​រៀប​ការ​នៅ​ពេល​នោះ​គ្រាន់តែ​ជា​និម្មិតរូប​មួយ ប៉ុន្តែ​រូប​នាង​ក៏​ស្មោះត្រង់​ឈាន​ទៅ​រក​ការ​ចុះ​សំបុត្រ​ពា​ហ៍​ពិពាហ៍​ជាមួយ​ Henry ។

Henry ​មិនមែន​ជា​ឆ្កែ​តែ​មួយ​ដែល​នាង ​Wilhelmina Morgan Callaghan ​ចិញ្ចឹម​ទេ ព្រោះ​បច្ចុប្បន្ន​ចិញ្ចឹម​ឆ្កែ​១១​ក្បាល ។ ទោះបីជា​រៀប​ការ​ជាមួយ​ឆ្កែ​មិនមែន​ជា​រឿង​ធម្មតា​ក៏​ដោយ ប៉ុន្តែ​មាន​ជំនឿ​ចិត្ត​ថា​ «​ឆ្កែ​ល្អ​ជាង​បុរស ហើយ​ក៏​មិនមែន​រូប​នាង​តែ​ម្នាក់​ទេ ​ដែល​គិត​បែប​នេះ ព្រោះ​បច្ចុប្បន្ន​មាន​មនុស្ស​យ៉ាងច្រើន​ដែល​រៀប​ការ​ជាមួយ​សត្វ​ចិញ្ចឹម​របស់​ខ្លួន​» ។

នាង​បញ្ជាក់​បន្ត​ថា ​«​ការ​រៀប​ការ​លើក​នេះ​មិន​ដូច​មនុស្ស​ទូទៅ ត្រង់​គ្មាន​ថ្ងៃ​បែក​ពី​គ្នា ព្រោះ​ខ្ញុំ​បាន​រស់នៅ​ជាមួយ​ Henry​ រហូត​ដល់​វា​ស្លាប់ វា​ជា​ដៃគូ​ស្របច្បាប់​បំផុត​សម្រាប់​ខ្ញុំ​» ៕