ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រូឡាន​ម្នាក់​ជាប់​នៅ​ក្នុង​កាប៊ី​ន​ឡាន​ទាញ​ចេញ​សឹង​មិន​រួច

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​០៩​នឹង​១៥​នាទី​យប់ ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៧

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​០៩​នឹង​១៥​នាទី​យប់ ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចន្លោះ​គីឡូម៉ែត្រ ១១៨-១១៩ ស្ថិត​នៅ​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​រវាង​រថយន្ត​កូរ៉េ​ប្រភេទ​ឡាន​បែន​ខ្នាត​តូច ព​ណ៍​ខៀវ ពាក់​ស្លាក់​លេខ ភ្នំពេញ ៣C-៣៦៨៦ បើកបរ​ដោយ​ឈ្មោះ យ៉ាង តុលា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ ភូមិ​បត់​សេ​មាន់ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ និង​ព្រូឡាន​ឈ្មោះ សន សឿ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ជាមួយ​អ្នកបើកបរ​មាន​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​ប៉ះ​ជាមួយ​រថយន្ដ​កុងតឺន័រ​ក្បាល​ព​ណ៍​ខៀវ ពាក់​ស្លាក់​លេខ ភ្នំពេញ ៣A-០២៥៧ សណ្តោង​រ៉ឺ​ម៉ក ពាក់​ស្លាក់​លេខ ភ្នំពេញ ៤A-១១០០ មាន​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ។ 

ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ដ​កុងតឺន័រ​បាន​រត់​គេ​ខ្លួន ចំណែក​ព្រូឡាន​បែន​បាន​ជាប់​នៅ​ក្នុង​កា​បិ​ន​កម្លាំង​សមត្ថកិច្ច​ស្រុក​កំពង់​សីលា​បាន​ធ្វើការ​ជួយ​គាស់​យក​ជន​រង​គ្រោះ​ចេញពី​រថយន្ដ និង​បញ្ជូន​ជន​រង​មក​ពេទ្យ​មណ្ឌល​ស្រុក​កំពង់​សីលា​រង​ចាំ​បងប្អូន​មក​ទទួល និង​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្នំពេញ ។ អ្នកបើកបរ​ពុំ​មាន​របួស​ទេ ។ បច្ចុប្បន្ន​រថយន្ដ​ទាំង​ពីរ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ស្រុក​កំពង់​សីលា​ធ្វើការ​វាស់វែង និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕