ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រ៉ែ​មាស​២​នាក់ ដាច់​ខ្សែ​រ៉ក​ធ្លាក់​ចូល​រណ្ដៅ​ស្លា.ប់

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ នៅ​វេលា​ម៉ោង​១០ និង​២៣​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៧

ខេត្តរតនគិរី ៖ នៅ​វេលា​ម៉ោង​១០ និង​២៣​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ពាក់ ឃុំ​យ៉ា​ទុង ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី មានកម្ម​ក​រ៉ែ​មាស​របស់​ក្រុមហ៊ុន​មេស​ហ្គូ​ល ដាច់​ខ្សែ​រ៉ក​ធ្លាក់​ចូល​ក្នុង​រណ្តៅ​ស្លាប់​ពីរ​នាក់​ភ្លាម​ៗ​។ តាម​ប្រភព​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ដាច់​ខ្សែ​រ៉ក​ធា្ល​ក់​ចូល​រណ្តៅ​ធ្លាក់​នោះ​ជន​រង​គ្រោះ​ទី​១.​ឈ្មោះ ឆក សា​រ៉ុ​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទី​២.​ឈ្មោះ ឆក រឹត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។​

ទាំង​ពីរ​នាក់​រស់នៅ​ជាមួយ​គ្នា ភូមិ​កំ​បាស ឃុំ​ម​ម៉​ង់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ជន​រង​គ្រោះ​ទាំង​២​បាន​មក​ធ្វើ​កម្មករ​ឱ្យ​ក្រុមហ៊ុន​មេស​ហ្គូ​ល ពេល​នេះ​ស្រាប់តែ​មាន​គ្រោះថ្នាក់ រហូត​ដល់​បាត់បង់​អាយុជីវិត​តែ​ម្ដង​។ សាកសព​ត្រូវ​បាន​ខាង​ក្រុមហ៊ុន​បញ្ជូន​ប្រគល់​ទៅ​ឱ្យ​មន្ទីរពេទ្យ​ង្អែ​ក​ខេត្ត​៕