ភ្ញាក់ផ្អើល! បើកចានស៊ុបភ្លាមក៏ធុំក្លិនបែបនេះ
តាមប្រភពព័ត៌មាន Shanghaiist បានឲ្យដឹងថា
តាមប្រភពព័ត៌មាន Shanghaiist បានឲ្យដឹងថា
ចិន៖ តាមប្រភពព័ត៌មាន Shanghaiist បានឲ្យដឹងថា បុរសជាអ្នកដឹកជញ្ជូនទំនិញម្នាក់ បាននោមដាក់ក្នុងចានទឹកស៊ុប ដែលគេពឹងឲ្យដឹកជញ្ជូន។ មូលហេតុដែលបុរសចម្លែកនេះនោមដាក់ គឺដោយសារតែចង់ជំនួសស៊ុបដែលខ្លួនបានហុតអស់។
ស្ត្រីម្នាក់ដែលមិនបញ្ចេញឈ្មោះ បានធ្វើស៊ុបក្តៅៗឲ្យប្តីសម្រាប់ឲ្យហុតនៅកន្លែងធ្វើការ។ នាងបានឲ្យអ្នកដឹកជញ្ជូនទំនិញយកទៅឲ្យប្តីនាង ដោយរំពឹងថា នឹងធ្វើឲ្យប្តីនាងមានការភ្ញាក់ផ្អើល។
ពិតណាស់! ពិតជាភ្ញាក់ផ្អើលមែនទែន! បើកចានស៊ុបមកធុំក្លិនចម្លែក ដូចទឹកនោម។ តាមការពិតវាជាទឹកនោមមែន។ ទឹកនោមនោះ គឺជារបស់អ្នកដឹកជញ្ជូនទំនិញ។ បុរសម្នាក់នោះ បានសារភាពថា ខ្លួនពិតជាបាននោមដាក់ក្នុងចានស៊ុបនោះមែន ដោយសារតែខ្លួនស្រែកទឹកពេកហើយក៏បង្ខំចិត្តហុតស៊ុបនោះអស់។ ដោយមិនអាចរកស៊ុបឯណាមកជំនួសបាន ខ្លួនក៏នោមដាក់បន្លំជាទឹកស៊ុបវិញ។
បុរសជាប្តីបានរាយការណ៍ទៅក្រុមហ៊ុនដឹកជញ្ជូន ហើយក្រុមហ៊ុមបានបណ្តេញបុគ្គលិកដឹកជញ្ជូនម្នាក់នោះចោល។ លើសពីនេះម្ចាស់ក្រុមហ៊ុនបានមកសុំទោសបុរសជាប្តីដោយផ្ទាល់ថែមទៀតផង៕
ចែករំលែកព័តមាននេះ