ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កូរ៉េ​បុក​កៀរ​ម៉ូតូ​ដួល​ចូល​ក្រោម​តុ​លក់​បបរ​នៅ​មុខ​រោងចក្រ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បែកក្បាល​សន្លប់​ស្តូកស្តឹង ខណៈ​ពេល​កំពុង​តែ​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​កូរ៉េ​មួយ​គ្រឿង បើក​កៀរ​ឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​តុ​លក់​បបរ ដែល​គរ​នៅ​ជាប់​របង​រោងចក្រ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បែកក្បាល​សន្លប់​ស្តូកស្តឹង ខណៈ​ពេល​កំពុង​តែ​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​កូរ៉េ​មួយ​គ្រឿង បើក​កៀរ​ឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​តុ​លក់​បបរ ដែល​គរ​នៅ​ជាប់​របង​រោងចក្រ ហើយ​រថយន្ត​បើក​រត់​បាត់​ស្រមោល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​មុខ​វិទ្យាល័យ​ឬ​ស្សី​កែវ ស្ថិត​នៅ​ក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៥ ពាក់​ស្លាក​លេខ កំពង់ស្ពឺ ១G-៤០៣៧ ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​មាន​រថយន្ត​កូរ៉េ​មួយ​តោន​កន្លះ​មួយ​គ្រឿង ពណ៌​ខៀវ បើក​យ៉ាង​លឿន​កៀរ​ម៉ូតូ​ហុងដា​ឌ្រី​ម បណ្តាល​ឲ្យ​បុរស​រង​គ្រោះ​រេ​ចង្កូត​ម៉ូតូ​ទៅ​បុក​ចូល​ក្រោម​តុ​លក់​បបរ​ដែល​គេ​គរ​នៅ​ជាប់​របង​មុខ​រោងចក្រ ឬ​ឯ​អ្នក​បើក​ម៉ូតូ​វិញ​ដួល​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ ភ្លាម​ៗ​នោះ​ដែល​រថយន្ត​បង្ក​បាន​រត់​ចូល​ទៅ​តាម​ច្រកចូល​វិទ្យាល័យ​ឬ​ស្សី​កែវ​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​មួយ ដឹក​យក​ទៅ​ព្យាបាល ឬ​ឯ​ម៉ូតូ​ជន​រង​គ្រោះ​វិញ ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ឲ្យ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឬ​ស្សី​កែវ ៕