ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្យល់​កន្ត្រាក់​បោក​បក់ ធ្វើ​ឱ្យ​ផ្ទះ​​ជាង​១០០​ខ្នង ក្នុង​ភូមិ​ចំនួន​២​ រង​ការ​ខូច​ខាត​

1 ឆ្នាំ មុន
  • ពោធិ៍សាត់

យ៉ាង​ហោច​ណាស់ លំនៅ​ឋាន​ចំនួន ១៦៧​ខ្នង ខ្លះ​ត្រូវ​ដួល​រលំ ខ្លះ​ទ្រេត និង​ខ្លះ​របើក​ដំបូល ដោយសារ​ខ្យល់​កន្ត្រាក់

ខេត្តពោធិ៍សាត់ ៖ យ៉ាង​ហោច​ណាស់ លំនៅ​ឋាន​ចំនួន ១៦៧​ខ្នង ខ្លះ​ត្រូវ​ដួល​រលំ ខ្លះ​ទ្រេត និង​ខ្លះ​របើក​ដំបូល ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៣​កន្លង​ទៅ វេលា​ម៉ោង​ប្រមាណ​៤​រសៀល នៅ​ភូមិ​ចំនួន​២​គឺ ភូមិ​ប្រហា​ល​និង​ភូមិ​សំ​សាន្ត ស្រុក​តា​លោ​សែន​ជ័យ​។

លោក​អធិការ​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៣​នោះ ចន្លោះ​ ពី​ម៉ោង​៤​ដល់​ម៉ោង​៥​ល្ងាច នៅ​ស្រុក​តា​លោ​សែន​ជ័យ​មាន​ភ្លៀង​ធ្លាក់​បន្តិចបន្តួច ប៉ុន្តែ​ខ្យល់​ខ្លាំង​ណាស់ បណ្ដាល​ឲ្យ​ប៉ះពាល់​ផ្ទះសម្បែង​អ្នកស្រុក ខ្លះ​ប៉ើង​ដំបូល​ទាំង​ផ្ទាំង​ធ្លាក់​ចូល​ស្រះ​ទឹក ខ្លះ​របើក​ដំបូល​ធ្លុះធ្លាយ ដួល​រលំ និង​ទ្រេត​ធ្លាក់​ពីលើ​ជើង​តាង ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ ។

លោក​អធិការ​ឲ្យ​ដឹង​ទៀត​ថា ខ្យល់​កន្ត្រាក់​នៅ​ស្រុក​តា​លោ​សែន​ជ័យ​នេះ ប៉ះពាល់​ភូមិ​ចំនួន​២​គឺ​ភូមិ​ប្រហា​ល​និង​ភូមិ​សំ​សាន្ត ។ នៅ​ភូមិ​ប្រហា​ល​ខូចខាត​ផ្ទះ​ចំនួន ២៤​ខ្នង ក្នុង​នោះ​ធ្ងន់ ១៣​ខ្នង​មធ្យម ៩​ខ្នង និង​ស្រាល​២​ខ្នង ។ នៅ​ភូមិ​សំ​សាន្ដ ខូចខាត​ផ្ទះ​ចំនួន​១៤៣​ខ្នង ក្នុង​នោះ​ធ្ងន់ ៦២​ខ្នង មធ្យម ៥០​ខ្នង និង​ស្រាល ៣១​ខ្នង​។ ក្នុង​ចំណោម​នោះ​ដែរ ផ្ទះ​អតីត​យុទ្ធ​ជន​មាន​ចំនួន​៣០​ខ្នង ខូច​ធ្ងន់ ១៥​ខ្នង មធ្យម ២​ខ្នង និង​ស្រាល ១៣​ខ្នង ។

លោក​អធិការ​បន្ត​ថា ក្រោយ​ពេល​ខ្យល់​កន្ត្រាក់​កើតឡើង​ប្រមាណ​៣០​នាទី លោក សំ ណា​រិ​ទ្ធ អភិបាលស្រុក​តា​លោក​សែន​ជ័យ បាន​ចាត់ចែង​អង្ករ និង​មី ដែល​ឯកឧត្ដម ខូ​យ រី​ដា អភិបាលខេត្ត ត្រៀម​បម្រុង​ទុក​សម្រាប់​ដោះស្រាយ​បន្ទាន់​ដល់​ជន​ងាយ​រង​គ្រោះ បាន​នាំ​យក​ទៅ​ចែក​ជូន​បងប្អូន​រង​គ្រោះ​ដល់ទី​កន្លែង​ភ្លាម​ៗ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ