ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង​ឃាត់​ប្រធាន​ក្រុមហ៊ុន​រាជ្យ សុ​ផា​ន់​ភួង ខូ​អិ​ល​ធី​ឌី និង​បក្សពួក​

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រធាន​ក្រុមហ៊ុន​រាជ្យ​សុ​ផា​ន់​ភួង ខូ​អិ​ល​ធី​ឌីម្នាក់ និង​បក្សពួក​៣​នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បញ្ជូន​ខ្លួន​ទៅ​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​២៩ មីនា ឆ្នាំ​២០២៣ បន្ទាប់​ពី​បាន​ធ្វើការ​ឃាត់ខ្លួន​…

ខេត្តកំពង់ឆ្នាំង ៖ ប្រធាន​ក្រុមហ៊ុន​រាជ្យ​សុ​ផា​ន់​ភួង ខូ​អិ​ល​ធី​ឌីម្នាក់ និង​បក្សពួក​៣​នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បញ្ជូន​ខ្លួន​ទៅ​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​២៩ មីនា ឆ្នាំ​២០២៣ បន្ទាប់​ពី​បាន​ធ្វើការ​ឃាត់ខ្លួន​ កាលពី​ថ្ងៃ​ទី​២៧ មីនា ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​ក្រុម​ហ៊ុន​​ ស្ថិត​ក្នុងភូមិ​ទី​៣ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង បន្ទាប់​ពី​ពលករ​ចំនួន​២៣​នាក់​ បាន​ដាក់​ពាក្យ​បណ្ដឹង​ថា បាន​ឆ​បោក​ប្រាក់​ពលករ​ជាង​១៤​ម៉ឺនដុល្លារ ។

ក្រុម​ពលករ​ជា​ជន​រង​គ្រោះ​ នៅ​រសៀល​ថ្ងៃ​ទី​២៩ មីនា នេះ បានឱ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា ជន​ឆបោក​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ករណី​ខាងលើ​នេះ ១-​ឈ្មោះ រាជ សុ​ផា​ន់​ភួង ភេទ​ស្រី មាន​​ទីលំនៅ​ក្នុង​ខេត្ត ព្រះ​វិហារ ជា​ប្រធាន​ក្រុមហ៊ុន​រាជ​សុ​ផា​ន់​ភួង, ២-​ឈ្មោះ សែន ទី​ន ភេទ​ប្រុស ជា​ប្ដី មាន​ទីលំនៅ​ខេត្តតាកែវ, ៣-​ឈ្មោះអ៊ុ​ល ច​ន្នី ភេទ​ស្រី មាន​ទីលំនៅ​ខេត្តកណ្ដាល ជា​នាយក រង​ក្រុមហ៊ុន និង​ជា​គណនេយ្យ​ទទួល​ប្រាក់​ពី​ពលករ​, ៤-​ឈ្មោះ​នុ​ត ណា​រិ​ន ភេទ​ប្រុស ជា​ប្ដី ។

ជន​រង​គ្រោះជា​ពលករ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ការ​ឃាត់ខ្លួន​ជន​ឆបោក​ទាំង​៤​នាក់​ខាងលើ​នេះ សមត្ថកិច្ច​នគរបាល​បាន​ខ្សឹប​ប្រាប់​ថា សមត្ថកិច្ច​ដក​រហូត​បាន​ថវិកា​ចំនួន​ជាង​៤​ពាន់​ដុល្លារ និង​លុយ​ខ្មែរ​ជាង​២​លាន​រៀល និង​រថយន្ត Ford ពណ៌​ខ្មៅ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​កម្ពុជា KKK.1230 របស់​ប្រធាន​ក្រុមហ៊ុន ។

ក្រុម​ពលករ​ជា​ជន​រង​គ្រោះ​សំណូមពរ​ផង​ដែរ​ដល់​ស្ថាប័ន​តុលាការខេត្ត​កំពង់ឆ្នាំង មេត្តា​ជួយ​កាត់ សេចក្តី​ទារ​ថវិកា​ជាង ១៤ ម៉ឺន​ដុល្លារ​ដែល​ជន​ឆបោក​ខាងលើ​នេះ​បោកប្រាស់​យក​មក​ជូន​ពលករ​ទាំង ២៣ នាក់​វិញ​។ ក្នុង​ករណី​នេះ​ដែរ បើ​រឹបអូស​យក​រថយន្ត Ford របស់​ប្រធាន​ក្រុមហ៊ុន ដែល​មាន​តម្លៃ​ប្រមាណ​ជាង​៧​ម៉ឺន​ដុល្លារ មក​លក់​សង​ពលករ​វិញ​ក៏​អាច​បាន​ពាក់កណ្ដាល​ផង​ដែរ​។

ករណី​នេះ​ដែរ លោក​ពេ​ជ រ៉ី ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង​ ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​បួន​នាក់​ខាងលើ​នេះ បាន​ឆរ​បោក​ប្រាក់​ពី​ពលករ​ចំនួន ២៣​នាក់ ដែល​បាន​ដាក់​ពាក្យបណ្ដឹង​សរុប​ចំនួន ១៤៧.៥០០​ដុល្លារ និង​តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​មួយ​នេះ​កន្លង​មក​មិន​ដែល​បាន​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ណា មួយ​ឡើយ​។ ហើយ​នៅ​រសៀល​ថ្ងៃ​ទី ២៩ ខែមីនា​នេះ​ជនសង្ស័យ​ទាំង​៤ នាក់ ត្រូវ​បាន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​រួច​ហើយ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​។

ប៉ុន្តែ​នៅ​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៩ ខែមីនា​នេះ តុលាការ​បាន​ផ្ញើ ជនសង្ស័យ​ទាំង​៤​នាក់​ជាមួយ​សមត្ ថកិច្ច​នគរបាល​ខេត្ត​មួយ​យប់​ទៀត ព្រោះតែ​តុលាការ​ពិនិត្យ​សំណុំរឿង​មិន​ទាន់​ចប់ ព្រោះតែ​មាន​ដើមបណ្ដឹង​ច្រើន​នាក់ ។​ហើយ​នៅ​ថ្ងៃស្អែក​ថ្ងៃ ទី​៣០ សមត្ថកិច្ច​និង​បញ្ជូន​ជនសង្ស័យ​ទាំង​៤​នាក់​ទៅ​កាន់​តុលា ការ​ខេត្ត​វិញ​ចំណាត់ការ​បន្ត​។

សូម​បញ្ជាក់​ថា ករណី​ខាងលើ​នេះ​ប្រធាន​ក្រុមហ៊ុន រាជ្យ សុ​ផា​ន់​ភួង ដែល​មាន​ទីស្នាក់ការ​នៅ​ក្នុងភូមិ​ទី​៣ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង បាន​ទទួល​ប្រាក់​ពី​ពលករ ២៣ នាក់ ដែល​មក​ពី​តាម​បណ្ដា​ខេត្ត​នានា​សរុប​ចំនួន ១៤៧.៥០០ ដុល្លារ នៅ​អំ​ឡុ ង​ខែធ្នូ ឆ្នាំ​២០២២ និង​ក្នុង​ខែមករា​ឆ្នាំ ២០២៣ ​​ដោយ​សន្យា​ថា នឹង​បញ្ជូន​ពលករ​ខាងលើ​នេះ ​ទៅ​ធ្វើការ​នៅ​ប្រទេស​អូស្ត្រាលី​នៅ​ក្នុង​ខែកុម្ភៈ និង​ខែមីនា​ឆ្នាំ​២០២៣​នេះ ។

ប៉ុន្តែ​ដល់​ពេល​សន្យា​មិនឃើញ​ក្រុមហ៊ុន​បញ្ជូន​ពួក​ខ្លួន​ទៅ​ធ្វើការ​នៅ​ប្រទេស​អូស្ត្រាលី ទើប​បងប្អូន​ពលករ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ដើម្បី​ចំណាត់ការ​រឿង​ឆរ​បោក​នេះ​តាម​ផ្លូវច្បាប់​ ។

អត្ថបទសរសេរ ដោយ