ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​​ព្រមាន​​តបត ​បើ​ប្រធានាធិបតី​តៃវ៉ាន់​ជួប​មេដឹកនាំ​ជាន់ខ្ពស់​អា​មេ​រិ​ក

1 ឆ្នាំ មុន

ប្រទេស​ចិន ៖ ចិន​សន្យា​ពី​ការ​តបត​វិញ ប្រសិនបើ​ប្រធានាធិបតី​តៃវ៉ាន់​ជួប​ជាមួយ​ប្រធាន​សភា​អា​

ប្រទេស​ចិន ៖ ចិន​សន្យា​ពី​ការ​តបត​វិញ ប្រសិនបើ​ប្រធានាធិបតី​តៃវ៉ាន់​ជួប​ជាមួយ​ប្រធាន​សភា​អា​មេ​រិ​ក លោក​KEVIN MCCARTHY ក្នុង​ពេល​លោកស្រី​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក ចាប់ផ្ដើម​នា​ថ្ងៃ​ទី​២៩​ មីនា​ នៅ​ក្រុង​ញូ​វ​យ៉​ក មុន​ពេល​បន្តដំណើរ​ទៅ​កាន់​អា​មេ​រិ​ក​កណ្ដាល​។

ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​TSAI ING WEN ដែល​ធ្វើ​ដំណើរ​នោះ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ការទូត​រវាង​កោះ​តៃវ៉ាន់​និង​បណ្ដា​សម្ព័ន្ធមិត្ត នា​ចុង​រសៀល​ថ្ងៃ​ទី​២៩​មីនា​បាន​ទៅ​ដល់​សណ្ឋាគារ​ធំ​មួយ​នៅ​ម៉ា​ន់​ហា​តាន់​។ នៅ​ខាងក្រៅ​សណ្ឋាគារ​លោកស្រី​ត្រូវ​បាន​ទទួល​ដោយ​អ្នកគាំទ្រ​ប្រមាណ​ជា​១០០​នាក់ ដែល​គ្រវីទង់ជាតិ​តៃវ៉ាន់​និង​ទង់ជាតិ​អា​មេ​រិ​ក ។ ចំណែក​អ្នកគាំទ្រ​ក្រុង​ប៉េ​កាំ​ង​ប្រមាណ​ជា​១០០​នាក់​ដែរ បាន​នាំ​គ្នា​លើក​គ្រវីទង់ជាតិ​ចិន​នៅ​ផ្នែក​ម្ខាង​នៃ​ដង​វិ​ថី​។

លោកស្រី​ប្រធានាធិបតី​ចិនតៃវ៉ាន់ គ្រោង​ស្ថិត​នៅ​ក្រុង​ញូ​វ​យ៉​ក រហូត​ដល់​ថ្ងៃ​ទី​៣០​មីនា មុន​ទៅ​កាន់​ប្រទេស​ហ្គា​តេ​ម៉ា​ឡា​និង​បេ​លី​ស​។ ពេល​វិល​ត្រឡប់​មក​វិញ​លោកស្រី​នឹង​មក​កាន់​កាលី​ហ្វ័​រ​នី​ញ៉ា កន្លែង​ដែល​ប្រធាន​សភា​អា​មេ​រិ​ក​ជា​អ្នក​សាធារណរដ្ឋ លោក​MCCARTHY ថ្លែង​ថា លោក​ត្រៀម​ជួប​ជាមួយ​លោកស្រី​តែ​រឿង​នោះ​មិន​ត្រូវ​បាន​អះអាង​ដោយ​អាជ្ញាធរ​តៃវ៉ាន់​ឡើយ​។

ក្រុង​ប៉េ​កាំ​ង​បាន​ព្រមាន​នា​ថ្ងៃ​ទី​២៩​មីនា ពី​ការ​ប្រឆាំង​យ៉ាង​ម៉ឺ​ង​ម៉ាត់ ចំពោះ​ការ​ជួប​គ្នា​បែប​នោះ ដោយ​សន្យា​ចាត់​បណ្ដា​វិធានការ​ខ្លាំងក្លា​តបត​វិញ បើ​មានការ​ជួប​គ្នា​បែប​នោះ​មែន​។ សេត​វិមាន​បាន​ឆ្លើយ​តប​ថា ចិន​មិន​ត្រូវ​យក​លេស​លោក​ស​TSAI ING WEN​ធ្វើ​ដំណើរ​ឆ្លងកាត់​សហរដ្ឋអាមេរិក ដើម្បី​បញ្ចេញ​ប្រតិកម្ម​បែប​ឈ្លានពាន​ជុំវិញ​ច្រក​សមុទ្រ​តៃវ៉ាន់​ឡើយ​។

អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អា​មេ​រិ​ក លោក​JOHN KIRBY​អះអាង​ជា​ថ្មី​ពី​ទំនាក់ទំនង​មិន​ផ្លូវការ របស់​អា​មេ​រិ​ក​តាំងពី​យូរលង់​មក​ហើយ​ជាមួយ​តៃវ៉ាន់ និង​នយោបាយ​ចិន​តែ​មួយ​របស់​អា​មេ​រិ​ក​ដែល​មិន​ផ្លាស់​ប្ដូរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ