ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងសុំផ្សះផ្សាគ្នាវិញ មិនបាន! ប្តីកំណាច ទាញកាំបិតប៉័ងតោ កា.ប់ប្រពន្ធជាច្រើនកាំបិត រួចរត់គេចខ្លួនបាត់!

1 ឆ្នាំ មុន
  • ព្រៃវែង

ព្រៃវែង​៖ ស្ត្រីម្នាក់ ត្រូវបានអតីតប្តី ដែលទើបលែងគ្នាថ្មីៗ កា.ប់ ៤កាំបិតប៉័ងតោ បណ្តាលអោយរង​របួសធ្ងន់ធ្ងរ ហើយត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់។ ហេតុ​ការណ៍នេះ…

ព្រៃវែង​៖ ស្ត្រីម្នាក់ ត្រូវបានអតីតប្តី ដែលទើបលែងគ្នាថ្មីៗ កា.ប់ ៤កាំបិតប៉័ងតោ បណ្តាលអោយរង​របួសធ្ងន់ធ្ងរ ហើយត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់។ ហេតុ​ការណ៍នេះ កើតឡើង ដោយសារតែអតីតប្តី សុំប្រពន្ធ​ ត្រូវគ្នាវិញ មិនបាន។

ស្ត្រីរងគ្រោះ មានឈ្មោះ មឿង ជីម អាយុ ៤៤ឆ្នាំ មានទីលំនៅ ក្នុងភូមិទានភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ចំណែកអតីតប្តីកំណាច មានឈ្មោះ ម៉ឹង មឿន អាយុ ៥៧​ឆ្នាំ មានទីលំនៅ ក្នុងស្រុកកញ្ជ្រាច ខេត្តព្រៃវែង។

​សមត្ថកិច្ចស្រុកកំចាយមារ បានអោយដឹងថា ប្តីប្រពន្ធ ១គូ​នេះ បានរួមរស់ជាមួយគ្នា រហូតបានកូន ២នាក់។ កូនប្រុសច្បង អាយុ ៧ឆ្នាំ បួសជាព្រះសង្ឃ និងកូនស្រីពៅ អាយុ ៣ឆ្នាំ។

ប្រភពដដែលនេះ បានបន្តទៀតថា ប្តីប្រពន្ធ​នេះ ជាមនុស្សញៀនល្បែងខ្លាំង ហើយកាលពីជាង២ខែមុន ដោយសារលេងល្បែងចាញ់អស់ទ្រព្យសម្បត្តិច្រើន ក៏ឈ្លោះទាស់គ្នា រហូតដល់លែងលះគ្នា ដោយប្តី ទៅ​រស់នៅឯស្រុកកញ្ជ្រៀច ឯប្រពន្ធនាំកូនស្រី ត្រឡប់មករស់នៅជាមួយម្តាយ​វិញ នៅស្រុកកំចាយមារ។

សមត្ថកិច្ច បន្តថា ប៉ុន្តែថ្មីៗនេះ ដោយលឺដំណឹងថា ​​ប្រពន្ធចង់យកប្តីថ្មី ទើបនៅថ្ងៃទី២៨មីនា ប្តីនោះ ក៏តាមមកដល់ផ្ទះម្តាយក្មេក នៅក្នុង​ភូមិទានភ្លើង ហើយនិយាយលួងលោម សុំប្រពន្ធ​ត្រូវគ្នាវិញ។ តែប្រពន្ធ មិនព្រម ទើបធ្វើអោយមានការឈ្លោះប្រកែកគ្នា ជាខ្លាំង។ រហូតដល់ម៉ោង ១ និង ១០​នាទី យប់ថ្ងៃទី២៨មីនា​ ឈានចូល​ថ្ងៃទី២៩មីនា ប្តីនោះ ក៏បានយកកាំបិតប៉័ងតោ កា.ប់​ប្រពន្ធ ចំនួន ៤កាំបិត បណ្តាល​រងរបួសធ្ងន់។ ភ្លាមនោះ មនុស្សក្នុងផ្ទះ បានស្រែកឆោឡោឡើង និងទូរស័ព្ទប្តឹងសមត្ថកិច្ច។ រីឯ​ជនដៃដល់ ជាប្តី បានរត់គេចខ្លួនបាត់។ ពេលសមត្ថកិច្ចទៅដល់ បានត្រឹមជួយនាំយកស្ត្រីរងគ្រោះ ទៅមន្ទីរពេទ្យប៉ុណ្ណោះ។

ស្ត្រី​រងគ្រោះ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តព្រៃវែង។ ចំណែកខាងសមត្ថកិច្ច កំពុងស្រាវជ្រាវ តាមចាប់ប្តីដៃដល់ ដើម្បីយកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់៕ ចក្រី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ