ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទបន្ទាយ​សំ​រ៉ែ រង​ការ​ខូចខាត​ខ្លាំង អាជ្ញាធរ​កំពុង​ជួសជុល​ឡើង​វិញ

1 ឆ្នាំ មុន
  • សៀមរាប

ក្រុម​អ្នកបច្ចេកទេស​អាជ្ញាធរ​ជាតិ​អប្សរា កំពុងធ្វើការ​សិក្សា​សម្រង់​ប្លង់​រានហាល​ទី​២ ផ្នែក​ជ្រុង​ខាងជើង​ឆៀង​ខាងលិច​របស់​ប្រាសាទបន្ទាយ​សំ​រ៉ែ ដែល​រង​ការ​ខូចខាត​ខ្លាំង

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៣​នេះ ក្រុម​អ្នកបច្ចេកទេស​អាជ្ញាធរ​ជាតិ​អប្សរា កំពុងធ្វើការ​សិក្សា​សម្រង់​ប្លង់​រានហាល​ទី​២ ផ្នែក​ជ្រុង​ខាងជើង​ឆៀង​ខាងលិច​របស់​ប្រាសាទបន្ទាយ​សំ​រ៉ែ ដែល​រង​ការ​ខូចខាត​ខ្លាំង​។

គម្រោង​ខាងលើ​នេះ ស្ថិត​ក្នុង​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា ជាមួយ​ស្ថាប័ន GIZ នៃ​ប្រទេស​អា​ល្លឺ​ម៉​ង​។ ការងារ​សំខាន់​ៗ​ក្នុង​គម្រោង​នេះ​មាន​ដូច​ជា ប្រមូល​ថ្ម​ដែល​ធ្លាក់​បាក់បែក​(​ពិសេស​ក្បាច់ចម្លាក់ និង​បង្កាន់ដៃ​នាគ​) ដើម្បី​ធ្វើការ​ជួសជុល​ពង្រឹង​ឡើង​វិញ និង​ពង្រឹង​រចនាសម្ព័ន្ធ​ពាក់ព័ន្ធ​របស់​សំណង់ ព្រមទាំង​រៀបចំ​ផ្គុំ​ឡើង​វិញ​តាម​ទីតាំង​ដើម​ផង​ដែរ​។

សូម​បញ្ជាក់​ថា ប្រាសាទបន្ទាយ​សំ​រ៉ែ ត្រូវ​បាន​កសាង​ឡើង​នា​ពាក់កណ្តាល​សតវត្សរ៍​ទី​១២ ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វ័​រ្ម​នទី​២ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះ​នរាយណ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ