ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ទិញ​សាច់​ក្លែម ​និង​ស្រា ស្កាត់​ជួប​មិត្តភក្តិផឹកស៊ី​ ដូច​ផឹក​លាគ្នាជារៀង​រហូត​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​បុរស​ម្នាក់​មាន​ជម្ងឺ​ប្រចាំ​កាយ​ទឹកនោមផ្អែម​ និង​លើសឈា.ម​ ហើយ​នៅ​ចុង​ក្រោយ

រាជធានី​ភ្នំពេញ ​៖ ​បុរស​ម្នាក់​មាន​ជម្ងឺ​ប្រចាំ​កាយ​ទឹកនោមផ្អែម​ និង​លើសឈា.ម​ ហើយ​នៅ​ចុង​ក្រោយ ដោយសារ​តែ​នឹករលឹក​មិត្តភក្ដិ គាត់​ក៏​បាន​ទិញ​ស្រាថ្នាំ​១​ដប​ និង​សាច់​ក្លែម​មួយ​ចំនួន ធ្វើ​ដំណើរ​តាម​ម៉ូតូ​កង់​បី​១​គ្រឿង​ស្កាត់​ទៅ​ជួប​មិត្តភក្ដិ​ដល់​ផ្ទះ រួច​នាំ​គ្នា​ផឹក​ស៊ី​ជុំ​គ្នា​។​ប៉ុន្តែ​ហាក់ដូចជា​ការ​ផឹក​លាគ្នា​ជា​ចុង​ក្រោយ​អ៊ីចឹង​ដែរ ដោយសារ​តែ​ក្រោយ​ពេល​ផឹក​ស្រវឹង​មិត្តភក្ដិ​បាន​រៀបចំ​កន្លែង​ឲ្យ​ដេក លុះ​ព្រឹក​ឡើង​មិត្តភក្ដិ​ដាស់​ឲ្យ​ក្រោក ​ស្រាប់តែ​ឃើញ​​បុរសរងគ្រោះ​ស្លា.ប់​បាត់​ទៅ​ហើយ​។

ហេតុការណ៍​​ខាងលើ​នេះ​បានបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៣ នៅ​ក្នុងផ្ទះ​ល្វែង​មួយ​កន្លែង ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បុរស​ខាងលើ​ឈ្មោះ​ឈិ​ត វុ​ទ្ធី អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ថ្លឹង​៤ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង​ ។ ​បុរស​រងគ្រោះ​​មាន​ជម្ងឺ​ទឹកនោមផ្អែម ​និ​ង​លើសឈា.ម​ប្រចាំ​កាយ ហើយ​នគរបាល​បាន​ដាក់​ការ​សង្ស័យ​ថា​បុរស​នេះ​ស្លា.ប់​ដោយសារ​តែ​ជម្ងឺ​ខ្យល់គ​។

បុរស​ម្ចាស់ផ្ទះ​កើតហេតុ​ឈ្មោះ​ពេជ្រ ស៊ី​ថូ អាយុ​៦១​ឆ្នាំ​ ​ត្រូវជា​មិត្តភក្ដិ​របស់​បុរស​រងគ្រោះ​​ខាងលើ​បាន​និយាយ​ប្រាប់​នគរបាល​ថា គាត់​និង​ជន​រង​គ្រោះ​គឺជា​មិត្តភក្ដិ​រៀន​ជាមួយ​គ្នា​តាំងពី​ក្មេង​ៗ​មក​ម្ល៉េះ​។ កាលពី​វេលា​យប់​ថ្ងៃ​ទី​២៨ ខែមីនា ជន​រង​គ្រោះ​បាន​ទិញ​ស្រាថ្នាំ​១​ដប​ចំណុះ​កន្លះ​លី​ត្រ​ និង​សាច់​ក្លែម​មួយ​ចំនួន រួច​ជិះ​ម៉ូតូ​កង់​បី​ស្កាត់​មក​ជួប​លេង​ជាមួយ​​គាត់​ដល់​ផ្ទះ​តែ​ម្ដង​ ។ ​បន្ទាប់​មក​ក៏​បាន​នាំ​គ្នា​ផឹក​ស៊ី​ជុំ​គ្នា​ ដោយ​មាន​អ្នក​ជិតខាង​២​នាក់​ទៀត​ចូលរួម​ផឹក​ជាមួយ​ផង​ដែរ ។

បុរស​នោះ​បាន​និយាយ​ទៀត​ថា ខណៈនោះ​ជន​រង​គ្រោះ​បាន​ផឹកស្រា​ថ្នាំ​តាម​ទម្លាប់ ចំណែកឯ​រូប​គាត់​និង​អ្នក​ជិតខាង​២​នាក់​ទៀត​ផឹកស្រា​បៀរ ហើយ​ក្រោយ​ផឹក​អស់​១​ដប ​ជន​រង​គ្រោះ​បាន​ទិញ​១​ដប​ទៀត​ផឹក​បន្ត​។ ដោយ​ផឹក​តាំងពី​វេលា​ម៉ោង​៧​យប់​ រហូត​ដល់​ម៉ោង​៩​យប់​ថ្ងៃ​ដដែល ទើប​បែក​គ្នា បន្ទាប់​មក​បាន​ចូល​ដេក​រៀង​ៗ​ខ្លួន ហើយ​គាត់​ក៏​បាន​រៀបចំ​ឲ្យ​មិត្តភក្ដិ​រូប​នេះ​ដេក​នៅ​លើ​ពូក​នៅ​ខាងក្រោម​រួចរាល់ ទើប​គាត់​ឡើង​ទៅ​ដេក​នៅ​លើ​ជាន់​ឡៅតឿ ។

បុរស​នោះ​បាន​ប្រាប់​នគរបាល​ទៀត​ថា ក្រោយមក​គាត់​ពុំ​បានដឹង​ថា​ ជន​រង​គ្រោះ​មានរឿង​អ្វី​កើតឡើង​នោះ​ទេ ព្រោះ​ដេក​លង់លក់​ដែរ ម្យ៉ាងទៀត​ដេក​នៅ​កន្លែង​ផ្សេង​ពី​គ្នា​ទៀត​ផង ។ ​លុះដល់​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា ដោយសារ​តែ​អត់​ឮ​សូរ​មិត្តភក្ដិ​ស្រមុក​ គាត់​ក៏​ចូល​ទៅ​ដាស់ ស្រាប់តែ​ស្រាប់​​តែ​ឃើញ​ស្លា.ប់​បាត់​ទៅ​ហើយ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង រួច​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​។

នគរបាល​បាន​ប្រាប់​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​​ខាងលើ​នេះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​កាប​ទី​១​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ ហើយ​បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេក​ទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ ហើយ​លទ្ធផល​បុរស​រងគ្រោះ​​រូប​​នេះ​ស្លា.ប់​ដោយ​ជម្ងឺ​ខ្យល់គ​(​គាំងបេះដូង​) ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ