អនិច្ចា! ស្ត្រីមេម៉ាយម្នាក់មានជំងឺ អត់លុយទៅពេទ្យ សុខចិត្តដេកឈឺក្នុងបន្ទប់រហូតអស់ជីវិត
- ភ្នំពេញ
ស្ត្រីមេម៉ាយម្នាក់ ខណៈមានជំងឺប្រចាំកាយ ហើយអត់មានលុយមើលជំងឺ ក៏ទ្រាំរស់នៅក្នុងភាពលំបាក រហូតទាល់តែដាច់ខ្យល់
ស្ត្រីមេម៉ាយម្នាក់ ខណៈមានជំងឺប្រចាំកាយ ហើយអត់មានលុយមើលជំងឺ ក៏ទ្រាំរស់នៅក្នុងភាពលំបាក រហូតទាល់តែដាច់ខ្យល់
រាជធានីភ្នំពេញ ៖ ស្ត្រីមេម៉ាយម្នាក់ ខណៈមានជំងឺប្រចាំកាយ ហើយអត់មានលុយមើលជំងឺ ក៏ទ្រាំរស់នៅក្នុងភាពលំបាក រហូតទាល់តែដាច់ខ្យល់ស្លា.ប់ក្នុងបន្ទប់ជួល បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅក្នុងបន្ទប់ជួលក្រោយអតីតស៊ី ឡាំងហ៊ួ ស្ថិតក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ។
ស្ត្រីរងគ្រោះខាងលើមានឈ្មោះ សុង ចំរើន អាយុ៥៥ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់ជួលម្តុំក្រោយអតីតស៊ីឡាំងហ៊ួ ស្ថិតក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅខេត្តស្វាយរៀង ។
បើតាមការរៀបរាប់របស់អ្នកជិតខាង ក៏ដូចជាកូនស្រីវ័យ១០ឆ្នាំរបស់ស្ត្រីរងគ្រោះបានឱ្យដឹងថា ស្ត្រីខាងលើ គឺជាស្ត្រីមេម៉ាយមានកូន២នាក់ ដោយប្តីទើបតែស្លា.ប់ចោលប៉ុន្មានខែមុន ហើយរាល់ថ្ងៃគឺប្រកបមុខរបររើសអេតចាយ ដើម្បីចិញ្ចើមជីវិត ទាំងរូបគាត់មានជំងឺប្រចាំកាយ ដូចជា បេះដូង និងជំងឺផ្សេងៗទៀត។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ត្រីរងគ្រោះចេះតែត្អូញត្អែរពីជំងឺ តែមិនហ៊ានទៅមន្ទីរពេទ្យនោះទេ ដោយសារតែអត់លុយ សុខចិត្តអោយកូនទៅទិញថ្នាំលេប ដោយសារតែលុយដែលគាត់មានក្នុងខ្លួន គឺតិចតួច។
ប្រភពដដែលបន្តទៀតថា លុះមកដល់យប់ថ្ងៃកើតហេតុនេះ ស្ត្រីរងគ្រោះលែងឃើញដើរចេញពីក្នុងបន្ទប់ជួល រហូតទាល់តែដល់ម៉ោងកើតហេតុ អ្នកជិតខាងរួមជាមួយនឹងកូនស្រីតូចអាយុ១០ឆ្នាំ នាំគ្នាទៅមើល ស្រាប់តែឃើញស្ត្រីរងគ្រោះដេកស្លា.ប់ ដោយមិនដឹងថា តាំងពីពេលណានោះទេ។
ពាក់ព័ន្ធក្នុងករណីខាងលើនេះដែរ បានបង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ និងបានទាក់ទងផ្នែកជំនាញកោសល្យវិច័យបច្ចេកទេសខណ្ឌមានជ័យ អោយចុះទៅពិនិត្យស.ពជនរងគ្រោះផងដែរ។
ក្រោយពេលកើតហេតុ បន្ទាប់ពីពិនិត្យរួចរាល់ហើយ សមត្ថកិច្ចធ្វើលិខិតប្រគល់ស.ពអោយសាច់ញាតិរៀបចំចែងធ្វើបុណ្យតាមប្រពៃណីតែម្ដង ប៉ុន្តែដោយសារអត់មានលុយធ្វើបុណ្យ ប្រជាពលរដ្ឋនៅក្បែរនោះក៏នាំគ្នារ៉ៃអង្គាសថវិកាជួយធ្វើបុណ្យអោយ និងសូមអំពាវនាវដល់សប្បុរសជននានាអោយជួយដល់គ្រួសារស.ពផង ជាពិសេសកូនស្រីអាយុ១០ឆ្នាំ ដែលរស់នៅកំព្រាតែម្នាក់ឯងនេះផង៕
ចែករំលែកព័តមាននេះ