ការនាំចូលប្រេងម៉ាស៊ូតកើនឡើងយ៉ាងគំហុក
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលឱ្យដឹងថា
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលឱ្យដឹងថា
ទីក្រុងណៃពិដោ ៖ ក្នុងចំណោមការនាំចូលទាំងអស់របស់មីយ៉ាន់ម៉ា គឺប្រេងម៉ាស៊ូត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលឱ្យដឹងថា ចាប់ពីថ្ងៃទី១៧-២៣ កញ្ញា មីយ៉ាន់ម៉ាបាននាំចូលប្រេងម៉ាស៊ូតជាង៦ម៉ឺន៤ពាន់តោន ស្មើ៣២លានដុល្លារ តាមរយៈផ្លូវសមុទ្រ ។
ប្រេងម៉ាស៊ូតប្រហែល១ភាគ៣ ដែលនាំចូលក្នុងប្រទេសនេះ គឺតាមរយៈតំបន់ Myeik នៅជិតជំរំពាណិជ្ជកម្មរវាងមីយ៉ាន់ម៉ា និងថៃ ។
ទិន្នន័យរបស់ក្រសួងអគ្គិសនី និងថាមពលបង្ហាញថា ការប្រើប្រាស់ប្រេងម៉ាស៊ូតនៅមីយ៉ាន់ម៉ា ក្នុងអំឡុងឆ្នាំសារពើពន្ធ២០១៥-២០១៦ បានកើនឡើងដល់៣ប៊ីលានលីត្រ ពី២,២ប៊ីលានលីត្រនៅឆ្នាំមុន និងកើនឡើងទ្វេដង បើធៀបនឹង៤ឆ្នាំមុន ។
ឱនភាពពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ាបានកើនឡើងយ៉ាងខ្លាំង ដោយសារតែការប្រែប្រួលតម្លៃទំនិញពាណិជ្ជកម្ម ការជួញដូរខុសច្បាប់ និងរូបិយប័ណ្ណចុះខ្សោយ ។
យោងតាមស្ថិតិចេញផ្សាយដោយអង្គការស្ថិតិកណ្តាលបានឱ្យដឹងថា នៅឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ ឱនភាពពាណិជ្ជកម្មស្មើជាង៥,៥ប៊ីលានដុល្លារ កើនឡើងពី៥,៤ប៊ីលានដុល្លារក្នុងឆ្នាំ២០១៥-២០១៦ និង៤,៩ប៊ីលានដុល្លារក្នុងឆ្នាំ២០១៤-២០១៥ ។
ទោះជាយ៉ាងណា តម្រូវការអង្ករ និងចុងអង្ករដែលផលិតនៅមីយ៉ាន់ម៉ា ក៏កំពុងកើនឡើងផងដែរ ។ នៅសប្តាហ៍ដូចគ្នាក្នុងខែកញ្ញា ប្រទេសនេះបាននាំចេញអង្ករស និងអង្ករ parboiled ចំនួន២៦.៨២៥តោន ស្មើ៨,១លានដុល្លារ កើនឡើង៥.៥៧៩តោនធៀបនឹងសប្តាហ៍មុន ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល ។
ប្រទេសនេះក៏បាននាំចេញចុងអង្ករចំនួន៣៤.៨៣៥តោន ស្មើ៨,៥លានដុល្លារផងដែរ ។ បរិមាណនេះកើនឡើង២៧.១៤៥តោនធៀបនឹងសប្ដាហ៍មុន ។ ចុងអង្ករ ជាធម្មតាត្រូវបានលក់ក្នុងតម្លៃទាបជាងអង្ករស ឬអង្ករ parboiled ។
ភាគច្រើនមីយ៉ាន់ម៉ានាំចេញអង្ករទៅកាន់ប្រទេសបង់ក្លាដែស តាមរយៈជំរំពាណិជ្ជកម្មព្រំដែន Sittwe និងទៅចិន តាមបណ្តោយព្រំដែន Muse, Lwejel និង Chinshwehaw ។
មីយ៉ាន់ម៉ាក៏បាននាំចេញអង្ករទៅកាន់សិង្ហបុរី ស្រីលង្កា ឥណ្ឌូណេស៊ី សេណេហ្គាល់ ជប៉ុន អាហ្វ្រិកខាងត្បូង រុស្ស៊ី និងអាហ្វហ្គានីស្ថាន តាមរយៈសមុទ្រ ៕
ចែករំលែកព័តមាននេះ