ប្រទេសអារ៉ាប៊ីសាអូឌីត ៖ តាមទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអូឌីតថា រថយន្តបឺស១គ្រឿងដឹកពួកអ្នកធ្វើធម្មយាត្រាទៅកាន់ក្រុងឡាម៉ិក អារ៉ាប៊ីសាអូឌីត ត្រូវបានភ្លើងឆាបឆេះ ក្រោយពីបុកគ្នាលើស្ពានមួយកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បណ្ដាលឲ្យមនុស្សស្លា.ប់រហូតដល់ទៅយ៉ាងតិច២០នាក់ រួចមនុស្សប្រមាណ៣០នាក់ទៀតរងរបួស។
![Picture]()
គ្រោះថ្នាក់នោះកើតមានក្នុងខេត្តអាសៀរ បញ្ជាក់ពីការប្រឈមជាប់នៃសន្តិសុខដឹកជញ្ជូនពួកអ្នកធ្វើធម្មយាត្រា ទៅក្រុងឡាម៉ិក និងក្រុងមេឌីន ជាទីក្រុងសក្ការសំខាន់បំផុត២ របស់សាសនិកអ៊ិស្លាម។ គ្រោះថ្នាក់លើកនេះ កើតមាន ក្នុងសប្ដាហ៍ដំបូងនៃខែរ៉ាម៉ាដាន ពេលដែលសាសនិកអ៊ិស្លាមច្រើននាក់លើកគ្នាទៅធ្វើធម្មយាត្រាតូចហៅ OMRAប៉ុន្មានខែមុនធម្មយាត្រាធំប្រចាំឆ្នាំហៅហាជិ។
![Picture]()
ទូរទស្សន៍រដ្ឋ AL-EKHBARIYA រាយការណ៍ថា តាមព័ត៌មានដំបូងៗដែលយើងទទួលបាន ចំនួនអ្នកស្លា.ប់ក្នុងគ្រោះថ្នាក់នោះឡើងដល់២០នាក់ ហើយមនុស្សប្រមាណជា២៩នាក់រងរបួស។ ក្នុងចំណោមជនរងគ្រោះមានសញ្ជាតិផ្សេងៗគ្នា។ កាលពីខែតុលា ឆ្នាំ២០១៩ ជនបរទេស៣៥នាក់ បានត្រូវស្លា.ប់និង៤នាក់ទៀតរងរបួសដោយសារការបុកគ្នា រវាងរថយន្តបឺសជាមួយនឹងរថយន្តធុនធ្ងន់មួយទៀតនៅជិតក្រុងមេឌីន៕
ចែករំលែកព័តមាននេះ