ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃុំ ប៉ុណ្ណា​ដែ​ត ផ្ទុះ​ប្រតិកម្ម​ខ្លាំង​ៗ​ ក្រោយ​គេ​​រិះគន់​ភរិយា​ថា «​កា​ម៉ា​ប់​»

1 ឆ្នាំ មុន
  • ភ្នំពេញ

មិន​អាច​ឈរ​មើល​នឹង​ភ្នែក​បាន ក្រោយ​មាន​គេ​និយាយ​មិនល្អ​មើល​ងា​.​យ​ប្រពន្ធ​ខ្លួន​ថា ធាត់​កា​ជ្រូក​រួច​មក ស្រាប់តែ​តារាចម្រៀង​ប្រុស​លោក​ឃុំ ប៉ុណ្ណា​ដែ​ត ចេញ​មុខ​មក​ការពារ​អ្នក​នាង យក់​ថិ​ត រ​ដ្ឋា ភ្លែត​តែ​ម្ដង​

រាជធានី​ភ្នំពេញ ៖ មិន​អាច​ឈរ​មើល​នឹង​ភ្នែក​បាន ក្រោយ​មាន​គេ​និយាយ​មិនល្អ​មើល​ងា​.​យ​ប្រពន្ធ​ខ្លួន​ថា ធាត់​កា​ជ្រូក​រួច​មក ស្រាប់តែ​តារាចម្រៀង​ប្រុស​លោក​ឃុំ ប៉ុណ្ណា​ដែ​ត ចេញ​មុខ​មក​ការពារ​អ្នក​នាង យក់​ថិ​ត រ​ដ្ឋា ភ្លែត​តែ​ម្ដង​។

ហើយ​លោក​បង្ហោះ​សារ​ដាក់​ចំ​ៗ​ថា «​គ្រាន់តែ​ភរិយា​របស់ខ្ញុំ​ធាត់ តើ​គាត់​ខុស​មែន​ទេ? ទាំង​ខ្លួន​គាត់​ត្រូវ​ចំណាយពេល​ពី​គ្រួសារ​មួយ​ចូល​ក្នុង Studio ស្រែកច្រៀង ហើយ​មក​បង្ហាញខ្លួន​អោយ​គេ​ថាអោយ​គាត់​បែប​នេះ សួរ​ថា តើ​នៅ​ពីក្រោយ​ការ​ធាត់​របស់​គាត់​មាន​បញ្ហា​អី​ខ្លះ? បើ​អ្នក​មើល​ភរិយា​មិន​ចូល​ភ្នែក អ្នក​អាច​អូស​រំលង​បាន យល់​ទេ? ភរិយា​ខ្ញុំ​គាត់​លក់​សំឡេង មិន​លក់ខ្លួន​ទេ លក់​សម្រស់​ទេ ប្រយ័ត្ន​បាប​អា​ប្អូនស្រី ពេល​មាន​ប្តី និង​មានកូន​ស្រី​ភាគច្រើន គឺ​ប្តូរ​រូបរាង​ជា​ធម្មតា ប្អូន​មិន​ចូល​ចិត្ត តែ​បង​ចូល​ចិត្ត មិត្តភក្តិ និង Fan គាត់​ចូល​ចិត្ត ចុង​ក្រោយ​ជូនពរ​ប្អូន​សម្រស់​នៅ​ស្ថិតស្ថេរ​ជា​អមតៈ ជឿ​ថា​បង​ប្អូនស្រី​ៗ​ដែល​ធាត់ គឺ​គាត់​យល់​អារម្មណ៍​មួយ​នេះ​»​។

ភ្លាម​ៗ​នោះ ក្រោយ​ពេល​ឃើញ​លោក​លោក​ឃុំ ប៉ុណ្ណា​ដែ​ត បង្ហោះ​សារ​ខាងលើ​នេះ​ភ្លែត ក៏​មាន​អ្នកគាំទ្រ​ចូល​ទៅ​ខ​មិន​ថា «​មាន​អ្នក​ផ្សេង​ចូល​ចិត្ត​បងស្រី​ច្រើន​ណាស់ កុំ​ខ្វល់​ជាមួយ​មនុស្ស​ខួរ​សំរាម​អី​បង​» «​ខ្មែរ​យើង​នៅ​មិន​ទាន់​យល់​ពាក្យ Bully ឬ​បណ្ដុះ​បន្តុះបង្អាប់ វា​ជា​ឃា​.​តករ​លាក់​មុខ អាច​និយាយ​បាន​ថា គ្នា​ខ្វាក់​ចំណេះ បង​កុំ​ប្រកាន់​ល្អ​ជាង​» «​គាត់​ជា idol របស់ខ្ញុំ​តាំង​ខ្ញុំ​នៅ​តូច រហូត​ដល់​ឥឡូវ​ខ្ញុំ​ចាស់​ហើយ តែ​គាត់​នៅ​តែ​ជា idol របស់ខ្ញុំ​ដដែល​» «​ស្រលាញ់​គូរ​បង​តាំងពី​ដើម​ដល់​ពេល​នេះ នៅ​តែ​គាំទ្រ​នឹង​ស្រលាញ់​» «​អាយ​ដល​ក្នុង​ចិត្ត​ខ្ញុំ​នៅ​តែ​ស្អាត​ជា​និច្ច ទាំង​សំឡេង និង​រូបសម្បត្តិ​ចរិយា​មារយាទ​» «​មនុស្ស​ដែល​មាន​ក្ដី​សុខ​ផ្លូវចិត្ត​ច្រើន ប្ដី​មិន​ដែល​ធ្វើ​អោយ​ខូចចិត្ត រាង​មានព្រលឹង​ចឹ​ង អ្នក​ខ​មិន​នឹង​គង់តែ​ដល់​វេន​ខ្លួនឯង​ទេ សំខាន់​បងស្រី​នៅ​តែ idol ខ្ញុំ​ជា​និច្ច​»​។

អ្នកខ្លះ​ខ​មិន​ទៀត​ថា «​មនុស្ស​មួយ​ចំនួន​តូច ដែល​ខ​មិន​មក​បែប​នេះ ប្រហែលជា​សម្រស់​គាត់​នឹង​អមតៈ​ហើយ​មើលទៅ​»« ពួក​សម្ដី​បាត​សង្គម​ចឹ​ង​ៗ មិន​ចាំបាច់​យក​ពេល​ទៅ​គិត យកចិត្ត​ទៅ​ពិបាក​នោះ​ទេ​ពូ​ដែ​ត សូ​ម្បី​ព្រះ​នៅ​មាន​មារ​ផ្ចាញ់ ទម្រាំ​យើង​ជា​បុថុជ្ជន​មិន​ខ្វះ​ទេ អ្នក​ច្រណែន​និន្ទា​» «​ខ្ញុំ​ចូល​ចិត្ត​ស្តាប់​សំឡេង យក់ ឋិ​ករ​ដ្ធា ច្រៀង​តាំងពី​នៅ​ក្រមុំ រហូត​ដល់​លូវ ទោះ​រូបរាង​ប្រែ​ក៏​ខ្ញុំ​នៅ​ស្តាប់ ព្រោះ​ខ្ញុំ​ចូល​ចិត្ត​សំឡេង មិនមែន​ស្តាប់​ព្រោះ​រូប​ស្អាត​ទេ​»​។

សូម​ជំរាប​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៣ ម្សិលមិញ​នេះ តារាចម្រៀង​ស្រី​អ្នក​នាង យក់​ថិ​ត រ​ដ្ឋា បាន​បង្ហោះ​រូប​របស់​ខ្លួន រួច​ភ្ជាប់​ជាមួយ​សារ​ប៉ុន្មាន​ឃ្លា​ដ៏​មាន​ន័យ​ទៅ​កាន់​អ្នក​ដែល​ចូល​ចិត្ត​និយាយ​អាក្រក់ មើល​ងា​.​យមក​លើ​រូប​ខ្លួន​ថា កា​ម៉ា​ប់​កា​ជ្រូក​។ ក្រោយ​ខ្លួន​បាន​រង​នៅ​ការ​រិះគន់​មិន​ឈប់ ខណៈ​ពេល​សម្តែង​នៅ​ក្នុង​បទ​ចម្រៀង​មួយ​បទ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

ដោយនៅ​ក្នុង​ខ្លឹមសារ​នោះ អ្នក​នាង​បាន​ដាក់​ទៅ​វិញ​ទាំង​គ្មាន​លាក់លៀម​បែប​ចិត្ត​ត្រជាក់ ប៉ុន្តែ​មាន​ន័យ​ចុក​ៗ​ថា «​សម្រាប់​ខ្ញុំ​មិន​ខឹង​នឹង​គេ​ថា យើង​មិន​ស្អាត កា​ម៉ា​ប់​ដូច​ជ្រូក​អី​ទេ ព្រោះ​យើង​វា​ម៉ា​ប់​ពិតមែន តែ​មេត្តា​កុំ​ប្រើ​ពាក្យ​ដល់​ថ្នាក់ ( មី ) អី​។ ព្រោះ​ខ្ញុំ​មិន​បាន​ទៅ​ធ្វើ​អី​ដាក់​អ្នក អោយ​អ្នក​មក​ក្តៅក្រហាយ​រឿង​អី​ដែរ ដៀល​ខ្ញុំ​សុទ្ធតែ​មី​កា​ជ្រូក ចុះ​មី​កា​ជ្រូក​ខ្ញុំ​នឹង​បាន​ទៅ​ធ្វើ​អី​ដាក់​អ្នក​ដែរ បាន​ដៀល​ខ្ញុំ​អី​ក៏​សាហា​.​វ​យ៉ាងនេះ​លោក​អើយ​។ ហើយ​ពេល​និយាយ​អ្វី​ទៅ​កាន់​នរណា​ម្នាក់ គួរតែ​រៀន​យកចិត្ត​របស់​គេ​មក​ដាក់ចិត្ត​ខ្លួនឯង​ខ្លះ​ផង ខ្ញុំ​មិន​ខឹង​ទេ អ្នក​ចង់អោយ​ខ្ញុំ​ល្អ​បាន​និយាយ តែ​នេះ​មិនមែន​ចង់អោយ​ល្អ​ទេ គឺ​ឈ្នានីស​ច្រើន​ជាង តែ​គ្រាន់តែ​ខ្ញុំ​តូចចិត្ត​ថា ! ខ្ញុំ​បាន​ធ្វើ​អី​ដាក់​អ្នក​ឯង»។

គួរ​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​ផលិតកម្ម​ថោ​ន បាន​បញ្ចេញ​រូបភាព​វី​ដេ​អូ​បទ​ចម្រៀង​ចូល​ឆ្នាំ​ដែល​មាន​ចំណងជើង​ថា «​ស្រឡាញ់​ស្រី​ចាស់​សំបូរ​លុយ​ចាយ​» បកស្រាយ​ដោយ​អ្នក​នាង យក់ ឋិតរ​ដ្ឋា នោះ ឃើញ​ថា មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែល​មានឈ្មោះ​ថា «Oun Sophea» បាន​ចេញ​មុខ​រិះគន់​ចំ​ៗ​ទៅ​លើ​រូបរាង​ធាត់​របស់​តារាចម្រៀង​រូប​នេះ ដោយ​ប្រើ​ពាក្យពេចន៍​ថា «​ក្បាលពោះ​សុទ្ធតែ​គ្រឿង​ស្រវឹង សម្រក​​សិន​ទៅ ចាំ​ច្រៀង​កា​ជ្រូក​»​។

គួរ​រំលឹក​ថាតារាចម្រៀង យក់ ឋិតរ​ដ្ឋា ឆ្លើយ​តប​វិញ​យ៉ាង​ចាក់​ដោត រង​ការ​រិះគន់​រឿង «​គីឡូ​» ខ្ពស់ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ