ខេត្តតាកែវ ៖ ផ្ទុះការរិះគន់ និងលើកជាចម្ងល់ថា ហេតុអ្វីបានជានៅមុខជាប់របងសាលាដំបូងខេត្តតាកែវ មានព័ទ្ធខ្សែសម្រាប់ផ្ញើម៉ូតូយកលុយពីប្រជាពលរដ្ឋ ដោយក្នុងមួយថ្ងៃៗសរុបរាប់សិបម៉ឺនរៀលហើយ តើលុយបានមកពីការផ្ញើម៉ូតូនោះយកទៅណា?
![Picture]()
ប្រតិកម្មនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ពីប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ ដែលទៅទំនាក់ទំនងការងារ និងរឿងរ៉ាវមួយចំនួននៅសាលាដំបូងខេត្តតាកែវ បានដាក់ជាសំណួរ និងមានចម្ងល់ថា ៖ តើហេតុអ្វីបានជាថ្លៃផ្ញើម៉ូតូមួយគ្រឿងៗ ថ្លៃដល់ទៅ២០០០រៀល នៅខាងមុខសាលាដំបូងខេត្តតាកែវ (តុលាការ)? ហើយតើលុយដែលបានមកពីការផ្ញើម៉ូតូនោះយកទៅណា? ទាំងដែលកន្លែងផ្ញើជាប់របងសាលាដំបូងនេះ មិនមែនជាកន្លែងដេញថ្លៃភាស៊ីសោះ។
![Picture]()
តាមការឲ្យដឹងពីសន្តិសុខដែលយាមនៅកន្លែងយកថ្លៃផ្ញើម៉ូតូ បានប្រាប់ថា គាត់ស៊ីប្រាក់ខែពីតុលាការទេ ហើយលុយដែលបានមកពីការកិបសំបុត្រផ្ញើម៉ូតូ គឺយកឲ្យទៅគេ មិនមែនគាត់យកខ្លួនឯងទេ។
សូមបញ្ជាក់ថា ដើមឡើយ សន្តិសុខដែលយាមនៅមុខសាលាដំបូងខេត្តតាកែវ គឺមិនមានការដាក់កំហិតយកថ្លៃផ្ញើម៉ូតូ កង់ នោះទេ គឺតាមដែលពលរដ្ឋគាត់ឲ្យ តែមកដល់ពេលនេះ គឺតម្រូវឲ្យម៉ូតូមួយគ្រឿង ត្រូវបង់ថ្លៃកិបសំបុត្រផ្ញើ២០០០រៀលឯណោះ៕
ចែករំលែកព័តមាននេះ