ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ស្នើម៉ាឡេស៊ីបង្កើនការទិញអង្ករ និងស្វាយចន្ទីពីកម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្នើ​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ឱ្យ​បង្កើន​ការ​ទិញ​អង្ករ​គ្រាប់ស្វាយចន្ទី ក៏​ដូច​ជា កសិផល​ផ្សេង​ទៀត​ពី​ប្រទេស​កម្ពុជា ហើយ​កម្ពុជា​ក៏​នឹង​ជំរុញ​បង្កើន​ការ​នាំ​ចេញ​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​បន្ថែម​ទៀត​ឱ្យ​បាន​ច្រើន​ឡើង​។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្នើ​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ឱ្យ​បង្កើន​ការ​ទិញ​អង្ករ​គ្រាប់ស្វាយចន្ទី ក៏​ដូច​ជា កសិផល​ផ្សេង​ទៀត​ពី​ប្រទេស​កម្ពុជា ហើយ​កម្ពុជា​ក៏​នឹង​ជំរុញ​បង្កើន​ការ​នាំ​ចេញ​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​បន្ថែម​ទៀត​ឱ្យ​បាន​ច្រើន​ឡើង​។

ការ​ស្នើ​បែប​នេះ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារ​រួម​គ្នា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី អាន់​វ៉ា អ៊ឺ​ប្រា​ហ៊ី​ម​បន្ទាប់​ពី​ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ ព្រមទាំង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណ​នៃ​ការ​យោគយល់​គ្នា​រវាង​ភាគី​ទាំង​ពីរ​នៅ​វិមាន​សន្តិភាព នា​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៣​។

នា​ឱកាស​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​លើក​ឡើង​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ដោយ​សម្ដេច​តេ​ជោ បាន​ស្នើ​ទៅ​កាន់​ភាគី​ម៉ា​ឡេ​ស៊ី​ឱ្យ​បង្កើន​ការ​ទិញ​អង្ករ ក៏​ដូច​ជា កសិផល​ផ្សេង​ទៀត​ពី​ប្រទេស​កម្ពុជា​បន្ថែម​ឱ្យ​បាន​ច្រើន​ឡើង​។

សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឱ្យ​ម៉ា​ឡេ​ស៊ី​បង្កើន​ក្រុមហ៊ុន​ប្រមូល​ទិញ និង​កែ​ច្នៃ​កសិផល​នៅ​កម្ពុជា​សម្រាប់​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា និង​នាំ​ចេញ​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ទីផ្សារ​ផ្សេង​ទៀត​តាម​ការ​ដឹក​ជញ្ជូន​ផ្លូវ​សមុទ្រ​ត្រង់​ពី​កំពង់​ផែ​ព្រះ​សីហ​នុ​ទៅ​កាន់​កំពង់​ផែ​រដ្ឋ​ប៉េ​ណាំង និង​រដ្ឋ​ប៉េ​ហាំ​ង​ជាដើម​។

សម្ដេច​តេ​ជោ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​ក៏​បាន​ស្នើ​ឱ្យ​ម៉ា​ឡេ​ស៊ី​បង្កើន​ការ​ទិញ​អង្ករ និង​កសិផល​នៅ​កម្ពុជា​តាម​រយៈ​ការ​បង្កើន​ក្រុមហ៊ុន​ប្រមូល​ទិញ និង​កែ​ច្នៃ​នៅ​កម្ពុជា​សម្រាប់​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា និង​នាំ​ចេញ​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ទីផ្សារ​ផ្សេង​ទៀត​តាម​ផ្លូវ​ដឹក​ជញ្ជូន​ត្រង់​ពី​ព្រះ​សីហ​នុ​ទៅ​កាន់​រដ្ឋ​ប៉េ​ណាំង​រដ្ឋ​ប៉េ​ហាំ​ង​ជាដើម​»​។

សម្ដេច​តេ​ជោ ហ៊ុន សែន ថែម​ទាំង​បាន​ស្នើ​ភាគី​ម៉ា​ឡេ​ស៊ី​បង្កើន​នូវ​ការ​ទិញ​ទំនិញ​ពី​កម្ពុជា និង​បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី​មក​ធ្វើ​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ