ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនអន្តោប្រវេសន៍​២៩​នាក់​ស្លា.ប់​ដោយ​លិ.ច​នាវា​ក្នុង​ដែនទឹក​ទុ​យ​នី​ស៊ី​

1 ឆ្នាំ មុន

ប្រទេស​ទុ​យ​នី​ស៊ី​ ៖ កង​ឆ្មាំ​ឆ្នេរសមុទ្រ​ទុ​យ​នី​ស៊ី​រាយការណ៍​នា​ថ្ងៃ​ទី​២៦​មីនា​ថា តាម​តុល្យការ​ដំបូង​ជន

ប្រទេស​ទុ​យ​នី​ស៊ី​ ៖ កង​ឆ្មាំ​ឆ្នេរសមុទ្រ​ទុ​យ​នី​ស៊ី​រាយការណ៍​នា​ថ្ងៃ​ទី​២៦​មីនា​ថា តាម​តុល្យការ​ដំបូង​ជនអន្តោប្រវេសន៍​យ៉ាងតិច​២៩​នាក់ មាន​ដើម​កំណើត​មក​ពី​បណ្ដា​ប្រទេស​អាហ្វ្រិក បាន​ស្លា.ប់​ដោយ​ល.ង់ទឹក​សមុទ្រ ក្នុង​ការ​លិច​នាវា​ច្រើន​គ្រឿង​ដែល​ពួក​គេ​ជិះ​។

តាម​សេចក្ដី​ប្រកាស​មួយ​ដែល​រៀបរាប់​ពី​ឧប្បត្តិហេតុ​៣​ដាច់​ដោយឡែក​ពី​គ្នា កង​ឆ្មាំ​ឆ្នេរសមុទ្រ​ទុ​យ​នី​ស៊ី​និយាយ​ថា យើង​បាន​រក​ឃើញ​សាកស.ព​មនុស្ស​២៩​នាក់ និង​ជួយ​សង្គ្រោះ​ជនអន្តោប្រវេសន៍​ខុសច្បាប់​១១​នាក់ មាន​សញ្ញា​តិ​ផ្សេង​ៗ​គ្នា​នៅ​ទ្វីបអាហ្វ្រិក ក្រោយ​ការ​លិច​នាវា​របស់​ពួក​គេ ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ទុ​យ​នី​ស៊ី​។

ចាប់តាំងពី​សេចក្ដីថ្លែងការណ៍​បែប​កាច កាលពី​ថ្ងៃ​ទី​២១​មីនា​របស់​ប្រធានាធិបតី​ទុ​យ​នី​ស៊ី​ លោក​កា​អ៊ី​​ស​សៃ​អ៊ី​អ៊ី​ត​ស្ដី​ពី​អន្តោប្រវេសន៍​លួចលាក់​មក ពួក​អន្តោប្រវេសន៍​ច្រើន​សិប​នាក់​ស្លា.ប់ ក្នុង​ការ​លិច​នាវា​មួយ​ចំនួន​ហើយ​ជនអន្តោប្រវេសន៍​ដទៃ​ៗ​ទៀត​បា.ត់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ