ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនួញចិន២២៩នាក់ បាត់បង់តំណែងជាមហាសេដ្ឋី

2 ខែ មុន

(ចិន)៖ អ្នកជំនួញជាង៤០០នាក់ទូទាំងពិភពលោក បានបាត់បង់ឋានៈជាមហាសេដ្ឋីរបស់ពួកគេកាលពីឆ្នាំមុន ដោយក្នុងនោះភាគច្រើនមកពីប្រទេសចិន។ យោងតាមកាសែត South China Morning Post បានឱ្យដឹងថា…

(ចិន)៖ អ្នកជំនួញជាង៤០០នាក់ទូទាំងពិភពលោក បានបាត់បង់ឋានៈជាមហាសេដ្ឋីរបស់ពួកគេកាលពីឆ្នាំមុន ដោយក្នុងនោះភាគច្រើនមកពីប្រទេសចិន។ យោងតាមកាសែត South China Morning Post បានឱ្យដឹងថា របាយការណ៍ចុងក្រោយរបស់ Hurun Global Rich List 2023 បង្ហាញថាជនជាតិចិនចំនួន២២៩នាក់បានបាត់បង់ឋានៈជាមហាសេដ្ឋីរបស់ពួកគេកាលពីឆ្នាំមុនដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះ ការធ្លាក់ភាគហ៊ុន និងការធ្លាក់ថ្លៃនៃប្រាក់យន់។

Picture

នេះជាការធ្លាក់ចុះដ៏ធំបំផុតក្នុងប្រទេស តាំងពី Hurun Report បានចាប់ផ្តើមចុះផ្សាយបញ្ជីមហាសេដ្ឋីរបស់ខ្លួនក្នុងឆ្នាំ ២០១៣។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនក៏ជាប្រទេសដែលមានចំនួនមហាសេដ្ឋីកើនឡើងច្រើនជាងគេក្នុងបញ្ជីដែលមានចំនួនសរុប ៦៩នាក់។

លោក Zhong Shanshan ស្ថាបនិកយីហោទឹកបរិសុទ្ធ Nongfu Spring របស់ចិន នៅតែជាអ្នកមានបំផុតនៅក្នុងប្រទេសចិន ជាមួយនឹងទ្រព្យសម្បត្តិចំនួន ៦៩ពាន់លានដុល្លារ ធ្លាក់ចុះ ៤% ធៀបនឹងឆ្នាំមុន។ បច្ចុប្បន្នលោកជាអ្នកមានបំផុតទី១៥ក្នុងពិភពលោក។

Picture

ចំណាត់ថ្នាក់លេខ២ គឺលោក Ma Hoa Teng ស្ថាបនិកក្រុមហ៊ុន Tencent។ ចំណាត់ថ្នាក់របស់មហាសេដ្ឋីវ័យ ៥២ឆ្នាំរូបនេះបានកើនឡើងពីរកន្លែងធៀបនឹងឆ្នាំមុន ទោះបីជាទ្រព្យសម្បត្តិរបស់គាត់បានធ្លាក់ចុះ ២៥% មកនៅត្រឹម ៣៩ពាន់លានដុល្លារ ក៏ដោយ ។ បច្ចុប្បន្នគាត់គឺជាអ្នកមានបំផុតទី៣១នៅលើពិភពលោក។ លោក Truong Nhat Minh ស្ថាបនិកក្រុមហ៊ុន ByteDance ជាអ្នកមានបំផុតទី៣នៅក្នុងប្រទេសចិន។ ទ្រព្យសម្បត្តិរបស់អ្នកជំនួញអាយុ ៤០ឆ្នាំរូបនេះបានធ្លាក់ចុះ ៣១% មកត្រឹម ៣៧ពាន់លានដុល្លារ ។

សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង ៣% ក្នុងឆ្នាំ២០២២។ នេះត្រូវបានចាត់ទុកថាជាអត្រាកំណើនយឺតបំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍។ គោលនយោបាយ Zero Covid-19 បានធ្វើឱ្យទីក្រុងជាច្រើនត្រូវបិទ ហើយសកម្មភាពផលិតកម្មត្រូវផ្អាកយ៉ាងធ្ងន់ធ្ងរ។

មកទល់នឹងពេលនេះ ប្រទេសចិននៅតែជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេបំផុតលើពិភពលោក ដែលមានចំនួន ៩៦៩ នាក់ ខ្ពស់ជាងសហរដ្ឋអាមេរិក ៤០%។ ប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៦។ តំណែងនេះត្រូវបានរក្សារហូតមកដល់សព្វថ្ងៃនេះ៕

Picture
Picture