ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្មេង​ទំនើង​១៥​នាក់ បញ្ជូន​ទៅ​តុលាការខេត្ត​ព្រៃវែង

2 ឆ្នាំ មុន

ខេត្ត​ខេត្តព្រៃវែង ៖ កម្លាំង​នគរបាល​ស្រុក​ពារាំង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​កំពង់​ពពិល បាន​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​១៥​នាក់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អា​វុ​.​ធ​ដោយ​គ្មាន​ការ​អនុញ្ញាត បញ្ជូន​ទៅ​តុលាការខេត្ត​ព្រៃវែង ។ ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោងជាង…

ខេត្ត​ខេត្តព្រៃវែង ៖ កម្លាំង​នគរបាល​ស្រុក​ពារាំង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​កំពង់​ពពិល បាន​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​១៥​នាក់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អា​វុ​.​ធ​ដោយ​គ្មាន​ការ​អនុញ្ញាត បញ្ជូន​ទៅ​តុលាការខេត្ត​ព្រៃវែង ។

ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោងជាង ៧​យប់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​សាលា​បឋម​សិក្សា​កំពង់​ពពិល ស្ថិត​ក្នុងភូមិ​កំពង់​ពពិល ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង ។

មន្ត្រី​នគរបាល​ស្រុក​ពារាំង​បាន​ឲ្យ​ដឹង​ថា ក្មេង​ទំនើង​ទាំង​១៥​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន រួម​មាន ៖
ទី​១. ឈ្មោះ ប្រុស វាសនា ភេទ​ប្រុស អាយុ ១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្បូង​ដំរី ឃុំ​កំពង់ចម្លង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​ម្ចាស់​ដាវ​) ។
ទី​២. ឈ្មោះ លី មក​រា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​ខ្សុំ​ជើង ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង (​ម្ចាស់​ដាវ​) ។
ទី​៣. ឈ្មោះ ពេញ រក្សា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​ស៊ី​ធរ​លិច ឃុំ​ស៊ី​ធរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​ម្ចាស់​កាំបិតប៉័ងតោ​) ។
ទី​៤. ឈ្មោះ ឡុ​ង រ៉ា​វីត ភេទ​ប្រុស អាយុ ១៤​ឆ្នាំ រស់នៅ​ភូមិប​ទស​ន្ទ្រា​ក្រោម ឃុំ​ក​ពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង (​ម្ចាស់​កូនកាំបិត​តូច​)​។
ទី​៥. ឈ្មោះ ចាន់ សន​ផានិត ភេទ​ប្រុស អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​ទួល​ពង្រ ឃុំ​ស៊ី​ធរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។
ទី​៦. ឈ្មោះ សំ​អូន រ៉ូ​ហ្សា ភេទ​ប្រុស អាយុ ១៥​ឆ្នាំ រស់នៅ​ភូមិ​ទួល​ពង្រ ឃុំ​ស៊ី​ធរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។
ទី​៧. ឈ្មោះ គា សុទ្ធិ​គន្ធ ភេទ​ប្រុស អាយុ ១៥​ឆ្នាំ រស់នៅ​ភូមិ​ត្បូង​ដំរី ឃុំ​កំពង់ចម្លង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។
ទី​៨. ឈ្មោះ លី ជុង​ហ៊ា​ង ភេទ​ប្រុស អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​គ​គរ ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង ។
ទី​១០. ឈ្មោះ ប៉ន ដា​រ៉ា ភេទ​ប្រុស អាយុ ១៥​ឆ្នាំ រស់នៅ​ភូមិ​ខ្សុំ​ជើង ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង ។
ទី​១១. ឈ្មោះ ជា វិច្ឆិកា ភេទ​ប្រុស អាយុ ១៥​ឆ្នាំ រស់នៅ​ភូមិ​ខ្សុំ​ត្បូង ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង ។
ទី​១២. ឈ្មោះ សឿ​ន ដេ​វីត ភេទ​ប្រុស អាយុ ១៤​ឆ្នាំ រស់នៅ​ភូមិ​ខ្សុំ​ជើង ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង ។
ទី​១៣. ឈ្មោះ វឿ​ន សា​រ័​ត្ន ភេទ​ប្រុស អាយុ ១៤​ឆ្នាំ រស់នៅ​ភូមិប​ទស​ន្ទ្រា​លើ ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង ។
ទី​១៤. ឈ្មោះ ទេព វី​រៈ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​ស៊ី​ធរ ឃុំ​ស៊ី​ធរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។
និង​ទី​១៥. ឈ្មោះ រឿ​ន វី​រៈ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ នៅ​ភូមិ​ពោធិ៍សាត់ ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង ។

ក្រោយ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ខាងលើ កម្លាំង​ជំនាញ​បាន​រឹបអូស​វត្ថុ​តាង​រួម​មាន ៖ ដាវ​ចំនួន ២​ដើម​, កាំ​បិ​.​ត​ប៉័ងតោ​ចំនួន​០១ និង​កូន​កាំ​បិ​.​ត​ប៉័ងតោ​ចំនួន ០១ ។

នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​កើតហេតុ​ខាងលើ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់​ពពិល​បាន​ល្បាត​ចល័ត ក៏​ជួប​ជាមួយ​ក្រុម​ក្មេង​ទំនើង​ខាងលើ ។ ដោយ​មានការ​សង្ស័យ សមត្ថកិច្ច​ក៏​បាន​ឃាត់​ធ្វើការ​ឆែកឆេរ​រក​ឃើញ​មាន​ដាវ និង​កាំ​បិ​.​ត ក៏​បាន​នាំ​ខ្លួន​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង ។

យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង ១៥​នាក់ ពួក​គេ​យក​អាវុធ​តាម​ខ្លួន គឺ​បំណង​ទុក​ការពារ​ខ្លួន ។

បច្ចុប្បន្ន ក្មេង​ទំនើង​ទាំង​១៥​នាក់ រួម​នឹង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តព្រៃវែង នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៣​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ