ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុក្កតា​សិច​ត្រូវ​បុរស​ជា​ច្រើនបៀតបៀន​រាង​កាយ

6 ឆ្នាំ មុន

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា

«Metro»​របស់​អង់គ្លេស​ផ្សាយ​ពី​ក្រុង​លី​ន​ប្រទេស​អូ​ទ្រី​ស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​Sergi Santos​ជា​ម្ចាស់​តុក្កតា​សិច​«Samantha»​របស់​ក្រុមហ៊ុន​មួយ​នៅ​ក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ បាន​សម្តែង​ការ​មិន​ពេញចិត្ត​ដែល​តុក្កតា​សិច​តម្លៃ​៣០០០​អឺ​រ៉ូ​របស់​ខ្លួន​ត្រូវ​បុរស​ជា​ច្រើន​ចូលរួម​ក្នុង​ពិធី​តាំង​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា​«Art Electrica Festival»​នៅ​ក្រុង​លី​ន ប្រទេស​អូ​ទ្រី​ស លូកលាន់ បំពាន​ខ្លាំង​លើ​រាង​កាយ ។

បុរស​ដែល​ចូល​ទស្សនា​តែងតែ​យកដៃ​ច្របាច់​សុដន់ និង​ស្ទាប​សព្វកន្លែង រហូត​មាន​ស្លាកស្នាម​នៅ​ពាសពេញ​ខ្លួន ។ ក្រៅពី​នេះ​ធ្វើ​ឱ្យ​បាក់​ម្រាមដៃ​ចំនួន​២ ។

តុក្កតា​សិច​នោះ​ជា​តុក្កតា​ពិសេស​អាច​ឆ្លើយ​តប​លើ​ការ​បបោសអង្អែល​ដោយ​នឹង​ស្រែកថ្ងូរ​នៅ​ពេល​មនុស្ស​ចាប់​សុដន់ និង​ចេះ​និយាយ​តបត​វិញ ។

លោក​Santos​បញ្ជាក់​ថា​«​បុរស​ដែល​ចូលរួម​ក្នុង​ពិធី​ចូល​ចិត្ត​ចាប់​សុដន់ និង​ស្ទាប​Samantha​សព្វកន្លែង ។ ជាក់ស្តែង​ស្ទាបអង្អែល​ដៃ​-​ជើង​រហូត​ធ្វើ​ឱ្យ​បាក់​ម្រាមដៃ​២ ដូច្នេះ​ហើយ​ត្រូវ​យក​ចេញពី​កន្លែង​តាំង​បង្ហាញ​ដើម្បី​ជួសជុល​នៅ​ក្រុង​បា​សេ​ឡូ​ណា និង​សម្អាត​រាង​កាយ ។

មាន​ពេល​ខ្លះ​មនុស្ស​យើង​បង្ហាញ​អត្ត​ចរិតមិនល្អ ព្រោះ​ពួក​គេ​មិន​យល់​ពី​បច្ចេកវិទ្យា និង​ដោយសារ​មិន​ត្រូវ​ចំណាយ​ប្រាក់​ទើប​ប្រព្រឹត្ត​បទល្មើស​ដោយ​មិន​បង្អង់​ដៃ​បែប​នេះ​» ៕