ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុ​ហើយ រថយន្ត​ដែល​ត្រូវ​ប៉ូលិស​ដេញ​ហើយ​ឆាបឆេះ​ព្រឹក​មិ​ញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៧

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៧ នេះ​មាន​រថយន្ត​ឡិច​ស៊ី​ស ​RX330 មួយ​គ្រឿង ពណ៌​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ ២AK-២៣៣១ ត្រូវ​បាន​ឆាបឆេះ​ខ្លាំង ស្ថិត​ត្រង់​ចំណុច​បឹង​តា​ម៉ាត ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​ឈ្មោះ គី​ម រតនា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុង​បុរី​ពិភព​ថ្មី ក្នុងភូមិ​សំបូ សង្កាត់​ដង្កោ ខណ្ឌដង្កោ បាន​យក​រថយន្ត​មួយ​គ្រឿង​របស់​ឈ្មោះ គី​ម ហឹ​ង ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ដែល​ត្រូវជា​បងប្រុស​បង្កើត​បើក​ចេញពីផ្ទះ​ទៅ​ដល់​ក្រុង​តា​ខ្មៅ​ហើយ​ក៏​បាន​បុក​ប៉េ​អឹ​ម​៣​នាក់​ដែល​ព្យាយាម​រារាំង​រថយន្ត​ដែល​ជនសង្ស័យ​កំពុង​បើក ។ ក្រោយមក​ជនសង្ស័យ​ក៏​បាន​បើក​ត្រឡប់​ចូល​មក​ក្រុងភ្នំពេញ​វិញ​ដល់​ចំណុច​កើតហេតុ​បឹង​តា​ម៉ាត ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ជនសង្ស័យ​បាន​បើក​បុក​ជាមួយ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ដែល​កំពុង​ដឹក​សាំង​បណ្តាល​ឱ្យ​រថយន្ត​ឆេះ​តែ​ម្តង ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ឆេះ​រថយន្ត​រួច​មក​ឈ្មោះ គី​ម ហឹ​ង ដែល​ត្រូវជា​ម្ចាស់​រថយន្ត និង​ត្រូវជា​បង​បង្កើត​របស់​ជនសង្ស័យ​បាន​ដាក់​ពាក្យបណ្តឹង​លើ​ជនសង្ស័យ​ពី​បទ​«​ចោរកម្ម​» ហើយ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នាំ​ទៅ​ប៉ុ​ន្តិ៍​នគរបាល​ខណ្ឌដង្កោ​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង ៕