ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញប៉ូលិស​ដេញតាមឡានឡិចស៊ីស330​នេះ រហូតដល់​​ឆាប​ឆេះ​

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា ​រថយន្ត​​ឡិចស៊ីស​RX330មួយគ្រឿង ពណ៌.ស្ក ពាក់ស្លាកលេខ​ភ្នំពេញ 2AK- 2331 ត្រូវបានឆាប​​ឆេះ​ខ្លាំង​ បង្កឱ្យ​មាន​ការ​ភ្ញាក់​​ផ្អើល​​នាព្រឹកថ្ងៃទី​០៥ តុលា នេះ ស្ថិតត្រង់ចំណុច​បឹង​តាម៉ាត ក្នុង​ភូមិម័ល សង្កាត់ ដង្កោ ខណ្ឌដង្កោ ដោយគេមិនទាន់​ដឹងពី​មូល​​ហេតុ​នៃ​ការ​ឆេះនេះ​ទេ ។

សេចក្តីរាយការណ៍​បន្ត​ ក៏ប៉ុន្តែ​រថយន្តខាងលើ​​ត្រូវ​បានដឹង​ថា គឺ​មានកម្លាំងប៉ូលិស​បាន​ជិះដេញតាមពីក្រោយ លុះ​​បើក​មក​ដល់​ចំណុច​​​ខាងលើ ក៏ស្រាប់តែឆេះ​​តែម្តង ។ គ្មានអ្នកណាដឹងឡើយថា តើ​កម្លាំងប៉ូលិសបានដេញតា​មរថយន្តខាងលើ ក្នុងបទ​ល្មើស​អ្វីនោះទេ ដោយ​ម្ចាស់បើកបរ​ ​ត្រូវកម្លាំងធ្វើការឃាត់ខ្លួនភ្លាមៗ បញ្ជូនទៅ​កាន់​​ប៉ុស្តិ៍ដង្កោបាត់​ហើយ ។

បច្ចុប្បន្ន កម្លាំងនគរបាលកំពុងចុះអន្តរាគមន៍នៅកន្លែង​កើតហេតុ ។