ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ដឹក​ឥដ្ឋ​បើក​លឿន​បែក​កង់​មុខ រេ​ចង្កូត​បុ.ក​ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​​​៦០​ម៉ែត្រ​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​រថយន្ត​ដឹក​ឥដ្ឋ​១​គ្រឿង ខណៈ​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​ផង ស្រាប់តែ​បែក​

​រាជធានី​ភ្នំពេញ ​៖ ​រថយន្ត​ដឹក​ឥដ្ឋ​១​គ្រឿង ខណៈ​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​ផង ស្រាប់តែ​បែក​កង់​មុខ​ខាងឆ្វេង ហើយ​ក៏ រេ​ចង្កូត​ជ្រុល​ទៅ​បុ.ក​ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បែក​ម៉ា​ស៊ី​ន​ហូរ​ប្រេង​ពេញ​ផ្លូវ ​ព្រមទាំង​ដាច់​កង់​មុខ​ និងកើល​​ទ្រូង​ទៅ​មុខ​លែង​រួច ហើយ​ក៏​បាន​បង្ក​ឲ្យ​រង​ការ​ខូចខាត​សួនច្បារ​ផង​ដែរ​។

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​២​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែ​មិ​នា ឆ្នាំ​២០២២ នៅ​តាម​ផ្លូវ​៦០​ម៉ែត្រ ភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។​

រថយន្ត​ដឹក​ឥដ្ឋ​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-2371 បើកបរ​ដោយ​បុរស​ពុំ​ស្គាល់​អត្តសញ្ញាណ​ម្នាក់​។

នគរបាល​បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ រថយន្ត​នេះ​ដឹក​ឥដ្ឋ​ចេញពី​សិប្បកម្ម​ឡឥដ្ឋ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងស្រុក​មុខកំពូល ខេត្តកណ្ដាល ឆ្ពោះទៅ​កាន់​ស្រុក​បាទី ខេត្តតាកែវ តាម​ផ្លូវ​៦០​ម៉ែត្រ​ដែល​កំពុង​ស្ថាបនា​ពុំ​ទាន់​រួចរាល់​ជា​ស្ថាពរ​នៅឡើយ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ​។ ​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​បែក​កង់​មុខ​ខាងឆ្វេង រេ​ចង្កូត​ជ្រុល​ទៅ​បុក​ឡើង​លើ​សួន​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​បែក​ម៉ាស៊ី​ន​ហូរ​ប្រេង​ពេញ​ផ្លូវ និង​ដាច់​កង់​មុខ​កើល​ទ្រូង​ជាប់​ទៅ​មុខ​លែង​រួច​។

ក្រោយ​កើតហេតុ​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ​បាន​ចុះ​ទៅ​ពិ​ត្យ​ជាក់ស្ដែង​និង​ឲ្យ​ខាង​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ​យក​គ្រឿងចក្រ​ដឹក​ខ្សាច់​យក​ទៅ​លប់ ប្រេង​ដែល​ហូរ​លើ​ផ្លូវ ដើម្បី​កុំ​ឲ្យ​រអិល​គ្រោះថ្នាក់​ដល់​អ្នក​ជិះ​ម៉ូតូ​ឆ្លងកាត់​ទីនោះ​។​បន្ទាប់​មក​បាន​ឲ្យ​ភាគី​ម្ចាស់​រថយន្ត​និង​ភាគី​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ​នោះ​ស​ម្ប​សម្រួល​គ្នា ប៉ុន្តែ​ពុំ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ត្រូវរ៉ូវ​គ្នា​បែប​ណា​នោះ​ឡើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ