ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ត្រូវ​ចាប់ខ្លួន? ពូ​ទី​ន​ជាប់​ពន្ធនាគារ? បណ្តា​រូប​ក្លែងក្លាយ​កំពុង​អុកឡុក​​បណ្តាញ​សង្គម​ពិភព លោក

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ រូបភាព និង​ព័ត៌មាន​មិន​ពិត​អំពី​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​

សហរដ្ឋអាមេរិក ៖ រូបភាព និង​ព័ត៌មាន​មិន​ពិត​អំពី​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ក្រុម​ប៉ូលិស​កុបកម្ម​ប្រចាំ​ទីក្រុង​ញូ​វ​យ៉​ក រួម​នឹង​ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន (Vladimir Putin) ជាប់​ក្នុង​ពន្ធនាគារ​ពណ៌​ប្រផេះ​ពីក្រោយ​របារ​បន្ទប់​បេតុង​ដែល​មាន​ពន្លឺ​តិច​ៗ កំពុង​តែ​វាយលុក​លើ​បណ្តាញ​សង្គម​ពិភពលោក ដែល​ធ្វើ​ឱ្យ​អ្នក​តាមដាន​មួយ​ចំនួន​មានការ​ភាន់ច្រឡំ​យ៉ាង​ខ្លាំង​។

រូបភាព​ដ៏​លម្អិត និង​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​កំពុង​វាយលុក​យ៉ាង​ខ្លាំង​លើ​បណ្តាញ​សង្គម Twitter និង​វេទិកា​ផ្សេង​ទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ចំ​ពេល​មាន​ព័ត៌មាន​ថា លោក ត្រាំ ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​បទ​ព្រហ្មទណ្ឌ ហើយ​ស្រប​ពេល​ដែល​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC បាន​ចេញ​ដីកាចាប់ខ្លួន​លោកពូ​ទី​ន​ផង​ដែរ​។

ព័ត៌មាន ព្រមទាំង​រូបភាព​មិន​ពិតជា​ច្រើន ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រើ​កម្មវិធី​កែ​ច្នៃ​រូបភាព​ដែល​កាន់តែ​ទំនើប និង​អាច​ចូល​ប្រើ​បាន​យ៉ាង​ទូលំ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​។ អ្នកជំនាញ​ខាង​ផ្នែក​ព័ត៌មាន​មិន​ពិត​បាន​ព្រមាន​ថា រូបភាព​ទាំងនោះ​គឺជា​ការ​ពិត​ថ្មី​មួយ​ដែល​បង្ហាញ​ពីរ​លក​នៃ​រូបភាព និង​វី​ដេ​អូ​ក្លែងក្លាយ ដែល​កំពុង​លិចលង់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម បន្ទាប់​ពី​ព្រឹត្តិការណ៍​ព័ត៌មាន​សំខាន់​ៗ ការ​បំភ័ន្ត​ការ​ពិត និង​ការ​ច្នៃប្រឌិត​បន្ថែម​ទៀត​ក្នុង​ពេលវេលា​ដ៏​សំខាន់​សម្រាប់​សង្គម​។

លោក Jevin West សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Washington មូលដ្ឋាន​ក្នុង​ទីក្រុង​ស៊ី​តថ​ល (Seattle) ដែល​ផ្តោត​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​បាន​និយាយ​ថា «​វា​កំពុង​បន្ថែម​សំលេង​រំខាន​អំឡុង​ពេល​ព្រឹត្តិការណ៍​វិបត្តិ ដែល​កើត​មាននៅ​លើ​ពិភពលោក ហើយ​វា​ក៏​បង្កើន​កម្រិត​នៃ​ការ​មើលងាយ​សិទ្ធិ​បុគ្គល​ផង​ដែរ​។ ជា​លទ្ធផល អ្នក​ចាប់ផ្តើម​បាត់បង់​ទំនុកចិត្ត​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ព័ត៌មាន​ដែល​អ្នក​កំពុង​ទទួល​បាន ខណៈ​ដែល​សមត្ថភាព​ក្នុង​ការ​រៀបចំ និង​បង្កើត​រូបភាព​ក្លែងក្លាយ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ប៉ុន្តែ​ឧបករណ៍​បង្កើត​រូបភាព​ដោយ​កម្មវិធី Midjourney, DALL-E និង​កម្មវិធី​ផ្សេង​ទៀត​គឺ​ងាយស្រួល​ប្រើ និង​បង្កើត​រូបភាព​ដូច​ជា​ការ​ពិត​។ ពួក​គេ​អាច​បង្កើត​រូបភាព​ជាក់ស្តែង​បាន​យ៉ាង​ឆាប់រហ័ស ពេញលេញ​ជាមួយនឹង​ផ្ទៃ​ខាងក្រោយ​ដ៏​លម្អិត​ជាទី​បំផុត​»​។

រូបភាព​ថ្មី​ៗ​មួយ​ចំនួន ត្រូវ​បាន​ជំរុញ​ដោយ​ការ​ចេញផ្សាយ​នៅ​ក្នុង​ខែ​នេះ សម្រាប់​កំណែ​ថ្មី​នៃ​គំរូ​សំយោគ​អត្ថបទ​ទៅ​នឹង​រូបភាព​របស់​កម្មវិធី Midjourney ដែល​បង្កើត​រូប​គួរ​ឱ្យ​ជឿជាក់ ដែល​ធ្វើ​ត្រាប់​តាម​រចនា​បទ​នៃ​រូបថត​ទីភ្នាក់ងារសារព័ត៌មាន​។

នៅ​ក្នុង​បណ្តាញ Twitter ដែល​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ដោយ​គណនី Eliot Higgins ស្ថាបនិក​នៃ​ក្រុម​អ្នកកាសែត​ស៊ើបអង្កេត មាន​មូលដ្ឋាន​នៅ​ប្រទេស​ហូ​ឡង់ បាន​ប្រើ​កំណែ​ចុង​ក្រោយ​បំផុត​នៃ​ឧបករណ៍​នេះ ដើម្បី​បញ្ចូល​រូបភាព​ប្រឌិត​ជា​ច្រើន​នៃ​ការ​ចាប់ខ្លួន​លោក​ត្រាំ​។ រូបភាព​ដែល​ត្រូវ​បាន​ចែករំលែក និង​អ្នក​ចុច Like រាប់​ម៉ឺន​ដង បាន​បង្ហាញ​ឱ្យ​ឃើញ​ក្រុម​ប៉ូលិស​ពាក់​ឯកសណ្ឋាន​បាន​ចាប់ខ្លួន​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​រូប​នេះ ហើយ​ទាញ​គាត់​ដោយ​ហិង្សា​ទៅ​លើ​ចិញ្ចើម​ផ្លូវ​។

គណនី​ដដែល​នេះ ក៏​ជា​អ្នក​នៅ​ពីក្រោយ​រូបភាព​លោកពូ​ទី​ន ដែល​ត្រូវ​បាន​ចាប់ខ្លួន យក​ទៅ​កាត់ទោស និង​ដាក់​ពន្ធនាគារ​ផង​ដែរ​នោះ បាន​អះអាង​ថា ខ្លួន​បង្ហោះ​រូបភាព​ទាំងនោះ មិន​មាន​ចេតនា​អាក្រក់​នោះ​ទេ​។ ដោយ​ថែម​ទាំង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ទៀត​ថា រូបភាព​ទាំងនោះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ AI (​បញ្ញា​សិប្បនិម្មិត​)​។

ពាក់ព័ន្ធ​បញ្ហា​នេះ លោកស្រី Shirin Anlen អ្នកបច្ចេកទេស​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ Witness ដែល​ជា​អង្គការសិទ្ធិមនុស្ស​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូ​វ​យ៉​កបាន​និយាយ​ថា វា​មិន​ទាន់​គ្រប់គ្រាន់​ទេ ដែល​អ្នក​ប្រើប្រាស់​ដូច​ជា Higgins បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ក្នុង​ការ​បង្ហោះ​របស់​ពួក​គេ​ថា រូបភាព​ត្រូវ​បាន​បង្កើត​ឡើង​ដោយ AI និង​សម្រាប់​តែ​ការ​កម្សាន្ត​តែ​ប៉ុណ្ណោះ ហើយ​ជា​ញឹកញាប់ រូបភាព​ដែល​មើលឃើញ​ត្រូវ​បាន​អ្នក​ផ្សេង​ទៀត ចែកចាយ​បន្ត​យ៉ាង​ឆាប់រហ័ស ដោយ​គ្មាន​បរិបទ​សំខាន់​នោះ​ទេ​៕ (​ដកស្រង់​ចេញពី​ទីភ្នាក់ងារសារព័ត៌មាន AP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ