ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កត្តា​ប្រឈម​មុខ​នៃ​ការ​កើត​ជំងឺមហារីក​សុដន់​មាន​អ្វីខ្លះ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជំងឺមហារីក​សុដន់ បាន​និង​កំពុង​វាយប្រហារ​មក​លើ​មនុស្ស​ជា​ច្រើន ជា​ពិសេស​គឺ​

រាជធានី​ភ្នំពេញ ៖ ជំងឺមហារីក​សុដន់ បាន​និង​កំពុង​វាយប្រហារ​មក​លើ​មនុស្ស​ជា​ច្រើន ជា​ពិសេស​គឺ​អ្នកជំងឺ​ក៏​ដូច​ជា​គ្រួសារ​អ្នកជំងឺ​ត្រូវ​ចំណាយ​ច្រើន​ក្នុង​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺមហារីក​សុដន់។ លោក​អ្នក​ប្រាកដជា​ចង់​ដឺ​ង​ហើយ​ថា តើ​កត្តា​ប្រឈម​មុខ​នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​មាន​អ្វីខ្លះ​ហើយ !

កត្តា​ប្រឈម​មុខ ៖ កត្តា​ប្រឈម​មុខ​ដែល​ជាប់​ទាក់ទង​នឹង​ការ​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺមហារីក​សុដន់​នោះ​មាន​ដូច​ជា ៖
•​    ​មនុស្ស​ស្រី
•​    ​អាយុ​កាន់តែ​ច្រើន
•​    ​ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺមហារីក​សុដន់​ម្ខាង​រួច
•​    ​មាន​ហ្សែ​ន​បង្ក​ជំងឺមហារីក
•​    ​ប៉ះពាល់​នឹង​កាំរស្មី​ច្រើន
•​    ​ធាត់​ជ្រុល
•​    ​ចាប់ផ្តើម​មក​រដូវ​ដំបូង​មុន​អាយុ ១២​ឆ្នាំ
•​    ​ចាប់ផ្តើម​រាំងរដូវ​នៅ​អាយុ​ច្រើន​ពេក
•​    ​មានកូន​ដំបូង​នៅ​អាយុ​ក្រោយ ៣០​ឆ្នាំ
•​    ​មិន​ធ្លាប់​មាន​ផ្ទៃពោះ
•​    ​ការ​ព្យាបាល​ដោយ​អ័រម៉ូន​ក្រោយ​រាំងរដូវ
•​    ​ញ៉ាំ​គ្រឿង​ស្រវឹង

ប្រសិនបើ​អ្នកមាន​កត្តា​ប្រឈម​មួយ ឬ​ច្រើន​ដូចដែល​បាន​រៀបរាប់​ខាងលើ លោក​អ្នក​គួរ​រួសរាន់​ទៅ​ជួបនឹង​គ្រូពេទ្យ​ឯកទេស ៕