ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋក្រុងដូនកែវថា ទីតាំងចោលសំរាមមួយកំពុងបង្កផលប៉ះពាល់រាប់ឆ្នាំហើយ

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ពលរដ្ឋ​ក្រុង​ដូន​កែវ ខេត្តតាកែវ លើក​ឡើង​ថា ក្រុង​ដូន​កែវ​សឹង​ទាំងមូល​មាន​គ្រប​ទៅ​ដោយ​ផ្សែង​ដុត​សំរាម​ទាំង​យប់​ទាំង​ថ្ងៃ​ពិបាក​រស់នៅ​រាប់​ខែ​រាប់​ឆ្នាំ​មក​ហើយ​។ ដោយ​អត់ទ្រាំ និង​ការ​ហិតក្លិន ហិត​ផ្សែង​ចេញពី​ទីតាំង​ចោល​សំរាម​មួយ​កន្លែង ដែល​កំពុង​បង្ក​ផល​ប៉ះពាល់​រាប់​ឆ្នាំ​មក​ហើយ​នោះ​លែង​បាន​ពេល​នេះ​ប្រជាពលរដ្ឋ…

ខេត្តតាកែវ ៖ ពលរដ្ឋ​ក្រុង​ដូន​កែវ ខេត្តតាកែវ លើក​ឡើង​ថា ក្រុង​ដូន​កែវ​សឹង​ទាំងមូល​មាន​គ្រប​ទៅ​ដោយ​ផ្សែង​ដុត​សំរាម​ទាំង​យប់​ទាំង​ថ្ងៃ​ពិបាក​រស់នៅ​រាប់​ខែ​រាប់​ឆ្នាំ​មក​ហើយ​។

ដោយ​អត់ទ្រាំ និង​ការ​ហិតក្លិន ហិត​ផ្សែង​ចេញពី​ទីតាំង​ចោល​សំរាម​មួយ​កន្លែង ដែល​កំពុង​បង្ក​ផល​ប៉ះពាល់​រាប់​ឆ្នាំ​មក​ហើយ​នោះ​លែង​បាន​ពេល​នេះ​ប្រជាពលរដ្ឋ តា​អាចារ្យ ព្រះសង្ឃ និង​មេ​ភូមិ នាំ​គ្នា​ផ្តិត​មេដៃ​ស្នើ​ទៅ​លោក​អភិបាល​ខេត្តតាកែវ​ឲ្យ​ជួយ​រក​ដំណោះស្រាយ​។

ប្រភព​ពី​ប្រជាពលរដ្ឋ​លើក​ឡើង​ថា ទីតាំង​ចោល​សំរាម​នេះ គឺ​នៅ​ក្បែរ​វត្ត អមរា ស្ថិត​នៅ​ភូមិ​ស្នោរ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ត្រូវ​បាន​គេ​យក​កាក​សំណល់​ផ្សេង​ៗ​ពី​មន្ទីរពេទ្យ អាហារ​ដ្ឋា​ន និង​យក​ពី​ទីតាំង​ដទៃ​ទៀត ក្នុង​ក្រុង​ដូន​កែវ​មក​ចោល​ទី​នេះ​។

ពួក​គាត់​បន្ត​ថា ក្លិនស្អុយ ឆ្អេះឆ្អាប សាយភាយ​ពី​ទីតាំង​ចោល​សំរាម​នេះ រាល់ថ្ងៃ​រាប់​ឆ្នាំ​មក​ហើយ លុះដល់​ពេល​យប់​មាន​អ្នក​ទៅ​លួច​ដុត​សំរាម​ចោល​ឆេះ​ហុយផ្សែង​ទ្រលោម​ពេញ​មេឃ​ទុក​ឲ្យ​ពលរដ្ឋ​ហិត​ផ្សែង​ស្អុយ​សំរាម​រាប់​ឆ្នាំ​មក​ហើយ​។

ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម​ផល​ប៉ះពាល់​នៃ​ទីតាំង​ចោល​សំរាម​ខាងលើ បាន​ធ្វើការ​ស្នើ​សុំ​ទៅ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​លោក​អភិបាល​ខេត្តតាកែវ ជួយ​ដោះស្រាយ​បញ្ហា​នេះ​ផង កុំ​ទុក​ឲ្យ​ពួក​គាត់​រាប់រយ​គ្រួសារ​ហិតក្លិន​ស្អុយ និង​ផ្សែង ពិសេស​កុំ​ឲ្យ​ក្រុង​ដូន​កែវ គ្របដណ្តប់​ទៅ​ដោយ​ផ្សែង​ដុត​សំរាម​ដូច​រាល់​ថ្ងៃនេះ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ