ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងញៀ.ន នៅកម្ពុជាយើង គ្រាន់តែ ១ថ្ងៃ បង្ក្រាប ២៧ករណី ឃាត់ជនពាក់ព័ន្ធ ៦២នាក់!

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេស នាថ្ងៃទី២៣ មីនានេះ មានចំនួន ២៧ករណី ដោយឃាត់ខ្លួនជនពាក់ព័ន្ធ ចំនួន…

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេស នាថ្ងៃទី២៣ មីនានេះ មានចំនួន ២៧ករណី ដោយឃាត់ខ្លួនជនពាក់ព័ន្ធ ចំនួន ៦២នា​ក់ ក្នុងនោះ មានស្ត្រី ៤នាក់។

ស្នងការដ្ឋាននគរបាលជាតិ ប្រកាសថា ក្នុងចំណោមជនសង្ស័យចំនួន ៦២នាក់ រួមមាន៖ ករណី​ជួញដូរគ្រឿងញៀន ៥ករណី ឃាត់ ៨នាក់ ​ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៦នាក់ ​និង​ប្រើប្រាស់គ្រឿងញៀន ៤ករណី ឃាត់ ១៥នាក់ (ស្រី ២នាក់)។

ចំណែក​វត្ថុតាង ដែលចាប់យក សរុបក្នុងថ្ងៃទី២៣ ខែមីនានេះ រួមមាន៖ មេតំហ្វេតាមីន (Ice) ៧៦,៧៥ក្រាម និង ៩កញ្ចប់តូច។ មេតំហ្វេតាមីន (Wy) ​០,៩៥ក្រាម។ កេតាមីន (Ke) ២,៩១ក្រាម។ អ៊ិចស្តាស៊ី (mdma) ​២១,៣៥ក្រាម។ កញ្ឆា ​២៦កញ្ចប់តូច។

របាយការណ៍បង្ហាញថា ជនសង្ស័យ​ពាក់ព័ន្ធគ្រឿងញៀនទាំងនេះ ត្រូវបានបង្ក្រាប នៅបន្ទាយមានជ័យ បាត់ដំបង កំពង់ស្ពឺ កណ្តាល កោះកុង ភ្នំពេញ ពោធិ៍សាត់ រតនគិរី សៀមរាប ស្ទឹងត្រែង ត្បូងឃ្មុំ កំពត ព្រះសីហនុ និងនៅខេត្តប៉ៃលិន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ