ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ខ្លួនជនសង្ស័យ​០៤​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន ទៅ​ពន្ធនាគារ​ខេត្ត​ប៉ៃលិន

1 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ កម្លាំង​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​០៤​នាក់ (​ស្រី​០១​នាក់​) ទៅ​ពន្ធនាគារ​ខេត្ត​ប៉ៃលិន តាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ចេញ​ដោយ​លោក ជា សុខ​ច័ន្ទ​ដេ​ត…

ខេត្ត​ប៉ៃលិន ៖ កម្លាំង​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​០៤​នាក់ (​ស្រី​០១​នាក់​) ទៅ​ពន្ធនាគារ​ខេត្ត​ប៉ៃលិន តាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ចេញ​ដោយ​លោក ជា សុខ​ច័ន្ទ​ដេ​ត ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​ប៉ៃលិន ចុះ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៣ ។

ជនសង្ស័យ​ទាំង​០៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​នា​វេលា​ម៉ោង​១៨​និង​១៥​នាទី ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៣ ដែល​មានឈ្មោះ​ដូច​ខាងក្រោម ៖

១- ឈ្មោះ លន់ វីត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

២- ឈ្មោះ រឿ​ន វី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ រស់នៅ​ភូមិ​ទួល​ខៀវ សង្កាត់​ប៉ៃលិន​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

៣- ឈ្មោះ ឈឿ​ន រី​ឆាត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ រស់នៅ​ភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​ជួញដូរ​រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

៤- ឈ្មោះ ឈាន ស្រី​ពេជ្រ ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ រស់នៅ​ភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​ជួញដូរ​រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ