ខេត្តសៀមរាប ៖ មានករណីអគ្គិភ័យមួយកើតឡើង នៅវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បណ្តាលឲ្យឆេះអាគារថ្មមួយកន្លែង ដែលកំពុងសាងសង់ ស្ថិតនៅក្នុងក្រុមទី៤ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។
បើយោងតាមសមត្ថកិច្ចខេត្តសៀមរាប បានអោយដឹងថា ម្ចាស់ទីតាំងឈ្មោះ ថាប់ ភីរុណ ភេទប្រុស អាយុ៤៨ឆ្នាំ ។
ហើយចំពោះមូលហេតុ បណ្តាលមកពីជាងកាត់ជញ្ជាំងថ្មប៉ះដែក បង្កជាផ្កាភ្លើង ធ្លាក់លើសំឡីកែវប៉ុងបិទជាប់ជញ្ជាំង បង្កើតជាអណ្តាតភ្លើងឆាបឆេះតែម្តង ។
ករណីនេះកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យចំនួន០២គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន ៕
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ