ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃាត់ខ្លួន​ក្រុម​ចោរឆក់​បាន​០៥​នាក់

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ កំរិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ឆក់​ទ្រព្យសម្បត្តិ​របស់​អ្នក​ដទៃ ចំនួន​១០​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ចំនួន​០៥​នាក់ កាលពី​នៅ​ថ្ងៃ​ទី​១៩…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ កំរិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ឆក់​ទ្រព្យសម្បត្តិ​របស់​អ្នក​ដទៃ ចំនួន​១០​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ចំនួន​០៥​នាក់ កាលពី​នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៣ នេះ​បើ​យោង​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អោយ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៣ ។

ករណី​ទី​១ ៖ ឆក់​ទូរ​សព្ទ​ដៃ នៅ​ចំណុច​ខាងលិច​អាគារ​វឌ្ឍនៈ ផ្លូវ​ព្រះ​មុន្នី​វង្ស សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៩​និង​០៣​នាទី ។
ករណី​ទី​២ ៖ ឆក់​ទូរ​សព្ទ​ដៃ ម៉ាក​អាយ​ហ្វូ​ន​១២​ប្រូ ពណ៌​សំបក​ឪឡឹក នៅ​ចំណុច​មុខ​សណ្ឋាគារ​ផ្ទះ​លេខ​៨៥​អឺ​០ ផ្លូវ​លេខ​១៤៨​កែង​១៩ ភូមិ​០៩ សង្កាត់​ផ្សារ​កណ្តាល​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​០២​និង​០០​នាទី ។
ករណី​ទី​៣ ៖ ឆក់​ទូរ​សព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១១ ពណ៌​ខ្មៅ នៅ​ចំណុច​ហាង​លក់​ស៊ុប ផ្លូវ​លេខ​២១៧ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៩​និង​១០​នាទី ។
ករណី​ទី​៤ ៖ ឆក់​ទូរ​សព្ទ​ដៃ ម៉ាក​អុ​ប​ប៉ូ ពណ៌​ខ្មៅ នៅ​ចំណុច​ក្រោយ​ផ្សារ​អ៊ី​អន​១ ផ្លូវ​ស​ប៊ិ​ត សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​០១​និង​៣០​នាទី ។
ករណី​ទី​៥ ៖ ឆក់​ទូរ​សព្ទ​ដៃ ម៉ាក​អាយ​ហ្វូ​ន​១១ ពណ៌​សំបក​ឪឡឹក ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ហាង DOS ផ្លូវ​ស​ប៊ិ​ត សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​០១​និង​៣០​នាទី ។
ករណី​ទី​៦ ៖ ឆក់​ទូរ​សព្ទ​ដៃ ម៉ាក​អាយ​ហ្វូ​ន​១២​ប្រូ​ម៉េ​ក ពណ៌​សំបក​ឪឡឹក នៅ​ចំណុច​មុខ​វិទ្យាល័យ​វត្ត​ភ្នំ ផ្លូវ​លេខ​៤៧ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​០៣​និង​៣០​នាទី ។
ករណី​ទី​៧ ៖ ឆក់​ទូរ​សព្ទ​ដៃ ម៉ាក​អាយ​ហ្វូ​ន​១១​ប្រូ ពណ៌​ស នៅ​ចំណុច​ហាង DOS ផ្លូវ​ស​ប៊ិ​ត សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​០១​និង​៣០​នាទី​ទៀប​ភ្លឺ ។
ករណី​ទី​៨ ៖ ឆក់​ទូរ​សព្ទ អុ​ប​ប៉ូ​(OPPO) ពណ៌​ខៀវ នៅ​ចំណុច​មុខ​ព្រះ​បរមរាជវាំង ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​០២:៣០​នាទី​ទៀប​ភ្លឺ ។
ករណី​ទី​៩ ៖ ឆក់​ទូរ​សព្ទ​ដៃ ម៉ាក​អាយ​ហ្វូ​ន​១៣ ប្រូ​មិច នៅ​នៅ​ចំណុច​មុខ ម៉ាត​មិន​ចាំ​យីហោ សង្កាត់​បឹង​កេងកង ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៨​និង​៣០​នាទី ។
ករណី​ទី​១០ ៖ ឆក់​ទូរ​សព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​៧​ផ្លឹ​ស ពណ៌​ខ្មៅ នៅ​ចំណុច​លើ​ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​១៨​និង​៤០​នាទី ។

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ រួម​មាន ៖
១-​ឈ្មោះ ឃួ​យ គង់​ម៉េ​ង ភេទ​ប្រុស ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​ជួល​លេខ​៨ ផ្លូវ​បេតុង សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។
២-​ឈ្មោះ សាន ភ​ត្ត្រា ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ សិស្ស ស្នាក់​នៅផ្ទះ​លេខ​១២៣ ផ្លូវ​វេ​ង​ស្រេង សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។
៣-​ឈ្មោះ ធី ម៉េ​ង​ហុង ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។
៤-​ឈ្មោះ ចាន់ ធា​រិ​ទ្ធ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវ​លេខ​១៦៣ កែង​៣៣០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។
៥-​ឈ្មោះ លី សុភាព ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់​នៅផ្ទះ​លេខ​៨៦ ផ្លូវ​លេខ​១ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

វត្ថុ​តាង​ចាប់​យក ៖ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១JA-៦២០៦, ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌ ទឹកប្រាក់ សេរី​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ តាកែវ​១O-៩២៦៧, ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០១២ ពាក់​ផ្លា​ក​លេខ កំពង់ឆ្នាំង​១C-៦៥០៤ ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ កម្លាំង​ជំនាញ​ការិយាល័យ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ