ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​ដែល​ស្មាន​មិន​ដល់​របស់​ដំឡូង​ពណ៌​ស្វាយ​

6 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ការ​ទទួលទាន​ដំឡូង​ពណ៌​ស្វាយ​អាច​បន្ថយ​ហានិភ័យ​នៃ​កា​រវិ​វ​ឍ្ឍ​ទៅ​ជា​ជំងឺមហារីក​ពោះវៀនធំ ។

សត្វ​ជ្រូក​ដែល​ត្រូវ​បាន​គេ​ឲ្យ​ស៊ី​បន្លែ​នេះ​បង្ហាញ​ថា​កម្រិត​នៃ​ប្រូតេអ៊ីន​បង្ក​ការ​បំផ្លាញ​មួយ​ប្រភេទ​ដែល​ជំរុញ​ឱ្យ​មាន​ដុំ​មហារីក និង​ជំងឺ​រលាក​ពោះវៀន​ដទៃ​ទៀត​ត្រូវ​បាន​កាត់​បន្ថយ​ចំនួន​៦​ដង ។
ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ថា​ផ្លែ​ឈើ និង​បន្លែ​ចម្រុះ​ពណ៌​ដូច​ជា​ប្រូ​ខូ​លី និង​ផ្លែ​ទំពាំងបាយជូរ​ក្រហម​អាច​នាំ​មក​នូវ​ផលប្រយោជន៍​ដូច​គ្នា ។

ការ​រក​ឃើញ​នេះ​បន្ថែម​ទៅ​លើ​ការ​ស្រាវជ្រាវ​ដែល​បង្ហាញ​ថា​របប​អាហារ​ឥន្ទធនូ​មាន​សារធាតុ​គីមី​ជា​ច្រើន​ប្រឆាំង​នឹង​ការ​រលាក​ដែល​អាច​បង្ការ​ជំងឺ​រ៉ាំរ៉ៃ ។

ក្រុម​អ្នក​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ​រដ្ឋ Pennsylvania និយាយ​ថា​ការ​យល់​ដឹង​ពី​សមាសធាតុ​អាហារ​ទាំងនេះ​មាន​ប្រតិកម្ម​កម្រិត​ម៉ូ​ឡេ​គុល​អាច​នាំ​ឱ្យ​មានការ​បង្កើត​ថ្នាំ​ថ្មី​សម្រាប់​ជំងឺមហារីក និង​ជំងឺ​ធ្ងន់​ដទៃ​ទៀត ។

អ្នក​វិទ្យាសាស្ត្រ​ឯកទេស​ចំណីអាហារ​លោក​សាស្ត្រាចារ្យ Jairam Vanamala ពន្យល់​ថា ៖ «​សុភាសិត​បុរាណ​ក៏​ដូច​ជា​ភស្តុ​តាង​ក្នុង​សម័យ​ទំនើប​បង្ហាញ​ថា​របប​អាហារ​ដែល​ភាគច្រើន​បាន​មក​ពី​រុក្ខជាតិ​អាច​បង្ការ​ជំងឺ ផ្សេង​ៗ​ជា​ច្រើន ដូច​ជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ជំងឺ​បេះដូង និង​សូ​ម្បី​តែ​ជំងឺមហារីក ។

ការ​សិក្សា​នៅ​លើ​សត្វ​ជ្រូក​ដែល​មាន​ប្រព័ន្ធ​រំលាយ​អាហារ​ស្រ​ដៀង​ទៅ​នឹង​មនុស្ស​បាន​រក​ឃើញ​ថា​ដំឡូង ពណ៌​ស្វាយ​អាច​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​កោសិកា​មហារីក​ពោះវៀនធំ សូ​ម្បី​តែ​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​ដែល​មាន​កាឡូរី​ខ្ពស់ ។

ការ​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង Journal of Nutrition Biochemistry បញ្ជាក់​ថា ការ​ស្រាវជ្រាវ ថ្មី​ៗ​បាន​លើក​ឡើង​ថា​អាហារ​ភាគច្រើន​ដែល​មាន​ប្រភព​ពី​រុក្ខជាតិ​មាន​ទំនោរ​ធ្វើ​ឲ្យ​អត្រា​នៃ​ការ​កើត​ជំងឺមហារីក​ពោះវៀនធំ​ទាប​ជាង​អ្នក​ដែល​ចូល​ចិត្ត​បរិភោគ​សាច់​ច្រើន ។

ជំងឺមហារីក​ពោះវៀនធំ​គឺជា​មូលហេតុ​នៃ​ការ​ស្លាប់​ទី​២​ទាក់ទង​នឹង​ជំងឺមហារីក​នៅ​ក្នុង​សហរដ្ឋអាមេរិក និង​ជា​ឃាតករ​នាំមុខ​គេ​នៅ​ក្នុង​ប្រទេស​លោក​ខាងលិច​ដទៃ​ទៀត​ដែល​ក្នុង​ប្រទេស​ទាំងនោះ​ប្រជាជន​ភាគច្រើន​បរិភោគ​សាច់​ច្រើន និង​ផ្លែ​ឈើ និង​បន្លែ​តិចតួច ៕