ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខ​ជនសង្ស័យ​៣​ករណី ក្នុង​នោះ​១​ករណី គឺជា​ការ​ប្លន់​ស​ម្លា​.​ប់យក​ទ្រព្យសម្បត្តិ

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៣​នេះ បាន​បង្ហាញមុខ​ជនសង្ស័យ​ជា​ច្រើន​នាក់ ក្នុង​អំពើ​

ខេត្តកំពង់ឆ្នាំង ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៣​នេះ បាន​បង្ហាញមុខ​ជនសង្ស័យ​ជា​ច្រើន​នាក់ ក្នុង​អំពើ​ឃា​.​ត​កម្ម និង​ឆក់ ប្លន់ ចំនួន​៣​ករណី​ដែល​បង្ក​ឡើងជា​បន្តបន្ទាប់​នៅ​កន្លែង​ផ្សេង​ៗ​ពី​គ្នា ក្នុង​អំឡុង​ស​ប្តា​ហ៍​ទី​៣ នៃ​ខែមីនា ឆ្នាំ​២០២៣​នេះ​។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន លោក​ឧត្តមសេនីយ៍ត្រី ប៉ុ​ល វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​រៀបរាប់​ឱ្យ​ដឹង​ថា ក្រោយ​ពេល​មាន​អំពើ​ហិ​.​ង្សា​កា​.​ប់ស​ម្លា​.​ប់ និង​ឆក់​ប្លន់ ជា​បន្តបន្ទាប់ លោក​ឧត្តមសេនីយ៍ទោ ខូ​វ លី ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ចាត់​ឱ្យ​លោក​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា អម​សាលាដំបូង ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​។

ករណី​ទី​១- បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៣ មាន​អំពើ​ហិ​.​ង្សា​កា​.​ប់​មនុស្ស​ចំនួន​២​នាក់ នៅ​ស្រុក​រលាប្អៀរ បណ្តាល​ឱ្យ​ស្លា​.​ប់ម្នាក់​ដែល​ឈ្មោះ ឡុ​ង សុ​ខេន អាយុ​២៤​ឆ្នាំ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​មានឈ្មោះ អេ​ង សំ​អូន អាយុ​១៨​ឆ្នាំ ពួក​គេ​ទាំង​២​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ឆ្តោ ឃុំ​កំពុង​អូស ស្រុក​ជល់​គី​រី​។

ក្រោយ​ការ​ស្រាវជ្រាវ យើង​ចាប់​បាន​ជនសង្ស័យ​ម្នាក់ នៅ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៣ ដែល​មានឈ្មោះ យ៉ុ​ន សុភា​រុន យក​មក​សាកសួរ ទើប​ឈាន​ដល់​ចាប់​ជនសង្ស័យ​ចំនួន​៤​នាក់​បន្ថែម​ទៀត ដែល​ជា​បក្សពួក​តែ​មួយ ក្នុង​អំពើ​កា​.​ប់​ប្រ​.​ហារ​ជន​រង​គ្រោះ បណ្ដាល​ឱ្យ​ស្លា​.​ប់​នៅ មុខ​យានដ្ឋាន​ជួសជុល​រថយន្ត​១​កន្លែង ក្នុងស្រុក​រលាប្អៀរ​។

ករណី​ទី​២- នៅ​យប់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៣ មាន​អំពើ​ឆក់​១​ករណី ទៅ​លើ​ជន​រង​គ្រោះ​ដែល​មានឈ្មោះ ព្រុំ ស្រី​ខួច ភេទ​ស្រី​។ ក្រោយ​ការ​ស្រាវជ្រាវ ក៏​បាន​ចាប់​ឃាត់ខ្លួន​ឈ្មោះ ហ៊ុន ចាន់​ឌឿ​ន មាន​ទី​នៅ​ភូមិ​ត្រពាំង​គរ ឃុំ​ជ្រៃ​បាក់​ស្រុក​រលាប្អៀរ ហើយ​ដកហូត​បាន​កាបូប​មួយ​ដែល​មាន​ទូរស័ព្ទ​ដៃ​១​គ្រឿង និង​ប្រាក់​១​ចំនួន រួច​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​។

ដោយឡែក​ករណី​ទី​៣- នៅ​យប់​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣ មាន​អំពើ​កា​.​ប់ស​ម្លា​.​ប់​ជន​រង​គ្រោះ បណ្ដាល​ឱ្យ​ស្លា​.​ប់ រួច​ប្លន់​យក​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង និង​ម៉ូតូ​១​គ្រឿង​របស់​ជន​រង​គ្រោះ​ឈ្មោះ នុ​ត សា​រឿ​ន អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាំង​ពោន ឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ ។ ចំណុច​នេះ លោកស្នងការ​រង​នគរបាល​ខេត្ត បាន​បដិសេធ​ថា ពុំ​មែន​កើតឡើង​ដោយសារ​ផឹក​ស្រវឹង​នោះ​ទេ​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ការ​ស្រាវជ្រាវ​នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៣ យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ វ៉ុ​ន រិ​ត អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ខ្សា​ង ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន​ជ័យ​។ ចំពោះ​ករណី​នេះ លោក​បាន​បញ្ជាក់​ថា ៖ ឈ្មោះ វ៉ុ​ន រិ​ត នេះ ត្រូវ​បាន​ម្ដាយ​យក​ទៅ​ផ្ញើ នៅ​វត្ត​មួយ ស្ថិត​នៅ​ភ្នំ​ជំ​រាយ ប៉ុន្តែ​នៅ​ថ្ងៃ​កើតហេតុ ឈ្មោះ​នេះ​បាន​រត់​ចេញ​វត្ត ហើយ​បាន​ហៅ​ម៉ូតូឌុប​ដែល​ជា​ជន​រង​គ្រោះ​ជិះ ក្នុង​គោលបំណង​ទៅ​ផ្ទះ​របស់​ខ្លួន​នៅ​ភូមិ​ខ្យា​ង​វិញ​។ ប៉ុន្តែ​មក​តាម​ផ្លូវ ល្ងាច​ពេក ជន​រង​គ្រោះ​អាណិត ក៏​ឲ្យ​ជន​នេះ​ដេក​នៅផ្ទះ​របស់​ខ្លួន​។

លោក​បញ្ជាក់​ទៀត​ថា នៅ​ល្ងាច​នោះ​ដែរ ជន​រង​គ្រោះ​បាន​ដាំបាយ​ឲ្យ​ជនសង្ស័យ​ហូប និង​ទិញ​ស្រា​បៀរ​មក​ផឹក​រួម​គ្នា​ជាមួយ​អ្នក​ជិតខាង​ចំនួន​២​នាក់​ទៀត​។ លុះ​ក្រោយ​ពី​ផឹកស៊ី​ចប់ អ្នក​ជិតខាង​ក៏​ទៅ​ផ្ទះ​វិញ​អស់ ចំណែក​ជនសង្ស័យ និង​ជន​រង​គ្រោះ គឺ​ដេក​នៅផ្ទះ​ជាមួយ​គ្នា​។ លុះ​យប់​ឡើង ជនសង្ស័យ​ក៏​បាន​ធ្វើ​សកម្មភាព​កា​.​ប់ និង​ចាក់​ជន​រង​គ្រោះ​ស​ម្លា​.​ប់ ដើម្បី​ប្លន់​យក​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង និង​ម៉ូតូ​១​គ្រឿង​របស់​ជន​រង​គ្រោះ រួច​ជិះ​រត់គេច​ខ្លួន​បាត់​ទៅ​។

ក្រោយ​ពី​ធ្វើ​សន្និសីទកាសែត​រួច សមត្ថកិច្ច​ក៏​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​៣​ករណី​ខាងលើ​នេះ ជាមួយនឹង​សំណុំរឿង ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ