សង្គ្រាមអ៊ុយក្រែន ៖ ការវា.យប្រហារថ្មីៗកើតមាននៅអ៊ុយក្រែន កាលពីយប់ថ្ងៃទី២១ មក ២២មីនា។ ការវា.យប្រហារមួយដោយដ្រូនរុស្ស៊ី បណ្ដាលឲ្យមនុស្សស្លា.ប់៧នាក់ក្នុងវិទ្យាល័យវិជ្ចាជីវៈមួយនៃតំបន់ក្រុងគៀវ។
ដំបូងផ្នែកសង្គ្រោះបន្ទាន់អ៊ុយក្រែនឲ្យដឹង តាមតេឡេក្រាមថា មនុស្ស៣នាក់ស្លា.ប់ និង២នាក់រងរបួសរួចមនុស្សម្នាក់ត្រូវបានជួយសង្គ្រោះ។ ចំណែកមនុស្ស៤នាក់អាចនៅជាប់ក្រោមគំនរបាក់បែក។
![Picture]()
តាមតេឡេក្រាមដែររដ្ឋបាលយោធាតំបន់ក្រុងគៀវ និយាយពីមនុស្ស៧នាក់ស្លា.ប់ និង៧នាក់រងរបួស ក្រោយការវា.យប្រហារនេះលើទីតាំងស៊ីវិលមួយ។ វិទ្យាល័យនោះតាមពិតស្ថិតនៅចម្ងាយ៨០គីឡូម៉ែត្រខាងត្បូងក្រុងគៀវ។ កន្លែងស្នាក់នៅរបស់សិស្សវិទ្យាល័យនោះ រងការបំផ្លាញមួយផ្នែក។ មានភ្លើងឆាបឆេះក្រោយការវា.យប្រហារនេះ។ កងទ័ពអាកាសអ៊ុយក្រែនបញ្ជាក់ថា រុស្ស៊ីបានប្រើដ្រូនប្រយុទ្ធផលិតនៅអ៊ីរ៉ង់ SHAHED -136-131។
![Picture]()
ក្រោយការវា.យប្រហារបណ្ដាលឲ្យមនុស្សស្លា.ប់យ៉ាងតិច៧នាក់នៅតំបន់ក្រុងគៀវនេះ ប្រធានាធិបតីអ៊ុយក្រែនអះអាងថា រាល់ការវា.យប្រហារនឹងនាំឲ្យមានការឆ្លើយតបវិញខាងយោធា នយោបាយនិងផ្លូវច្បាប់។ ក្រោយពីទៅបំពេញទស្សនកិច្ចនៅជិតក្រុងបាក់មូដនិងបន្ទាប់មកទៅក្រុងខាគៀវ ក្នុងសង្កថាប្រចាំថ្ងៃរបស់លោកប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរហ្សេឡេនស្គីគូសបញ្ជាក់ថា អ៊ុយក្រែននឹងតបតវិញចំពោះរាល់ការវាយប្រហាររបស់រុស្ស៊ី ប្រឆាំងបណ្ដាទីក្រុងយើង។ រាល់ការវា.យប្រហារនឹងទទួលការតបតវិញទាំងខាងយោធា នយោបាយនិងផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ