ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple Store ដំបូងគេនៅក្នុងប្រទេសឥណ្ឌានឹងបើកនៅក្នុងខែមេសា

2 ឆ្នាំ មុន

បន្ទាប់ពីការពន្យារពេលជាច្រើនលើក ហាងលក់រាយផ្លូវការរបស់ Apple នៅក្នុងប្រទេសឥណ្ឌា នឹងបើកនៅក្នុងខែមេសា។ កាសែត The Economic Times បានបង្ហាញថា…

បន្ទាប់ពីការពន្យារពេលជាច្រើនលើក ហាងលក់រាយផ្លូវការរបស់ Apple នៅក្នុងប្រទេសឥណ្ឌា នឹងបើកនៅក្នុងខែមេសា។ កាសែត The Economic Times បានបង្ហាញថា Apple គ្រោងនឹងបើកមជ្ឈមណ្ឌលលក់រាយចំនួនពីរជាប់គ្នាក្នុងប៉ុន្មានខែខាងមុខនៅក្នុងប្រទេសឥណ្ឌា។

Apple Store ដំបូង​គេ​បាន​បង្ហាញ​ខ្លួន​ក្នុង​ទីក្រុង Mumbai ដែល​មាន​ទំហំ​ជាង ២០០០ម៉ែត្រការ៉េ ដែល​មាន​ទីតាំង​ក្នុង​មជ្ឈមណ្ឌល​លក់ទំនិញ Jio World Drive។ នេះ​នឹង​ជា​ទីតាំង​លក់​រាយ​ទ្រង់ទ្រាយ​ធំ​ស្រដៀង​នឹង​ហាង​របស់ Apple នៅ​ទីក្រុង Los Angeles ញូវយ៉ក (អាមេរិក), ប៉េកាំង (ចិន) ក្រុងមីឡាន(អ៉ីតាលី) និង​សិង្ហបុរី។

Apple Store ទីពីរនៅមជ្ឈមណ្ឌលផ្សារទំនើប Select CityWalk ក្នុងទីក្រុង New Delhi ។ ពេលវេលាបើកដំណើរការដែលរំពឹងទុកគឺប្រហែលខែមេសាដល់ខែមិថុនា ប្រហែលជាពីរបីថ្ងៃបន្ទាប់ពីហាងដំបូង។

Apple Store នៅទីក្រុង Mumbai ត្រូវបានកំណត់ថាជាហាងលក់រាយដ៏ធំបំផុតរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសឥណ្ឌា ដូច្នេះទីតាំងនេះត្រូវបានបើកមុនគេ។ អនុប្រធានផ្នែកលក់រាយរបស់ Apple លោក Deirdre O’Brien អាចចូលរួមក្នុងការសម្ពោធនេះ។ វាមិនច្បាស់ទេថាតើនាយកប្រតិបត្តិ Tim Cook នឹងបង្ហាញខ្លួនឬយ៉ាងណា។

ទោះបីជាអ្នកប្រើប្រាស់ភាគច្រើននៅក្នុងប្រទេសឥណ្ឌាប្រើប្រាស់ឧបករណ៍ Android ប៉ុន្តែវាគឺជាទីផ្សារស្មាតហ្វូនធំជាងគេទី២ នៅលើពិភពលោក។ Apple មានសក្តានុពលក្នុងការជ្រៀតចូលជាមួយនឹងជម្រើសផលិតផលដែលមានតម្លៃសមរម្យ។

កាលពីខែមុន នៅក្នុងបទសម្ភាសន៍ជាមួយអ្នកវិភាគ លោក Tim Cook បាននិយាយថា ប្រទេសឥណ្ឌាគឺជា «ទីផ្សារគួរឱ្យចាប់អារម្មណ៍ខ្លាំង» ដែលជាការផ្តោតសំខាន់នៃយុទ្ធសាស្ត្រអាជីវកម្មរបស់ខ្លួន ហើយនឹងបើកហាងលក់រាយក្នុងប្រទេសនេះក្នុងពេលឆាប់ៗនេះ៕