ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឲ្យ​ព​ន្លឿ​ន​ធ្វើ​វិសោធនកម្ម​ច្បាប់​គ្រឿងញៀ.ន ដើម្បី​ទប់ស្កាត់​យកសារ​ធាតុគីមី ទៅ​ផលិត​គ្រឿងញៀ.ន

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ព​ន្លឿ​ន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ព​ន្លឿ​ន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន សំដៅ​ទប់ស្កាត់​យកសារ​ធាតុគីមី​ផ្សំ ទៅ​ផលិត​គ្រឿងញៀន ។

ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ​២០២២ និង​លើក​ទិស​ដៅ​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ​២០២៣ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នា​រសៀល​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ សម្ដេច ស ខេ​ង បាន​ថ្លែង​ថា ៖ «​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ត្រូវ​សម្របសម្រួល ជាមួយ​ក្រសួង​-​សា្ថ​ប័ន​ជំនាញ មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ព​ន្លឿ​ន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន និង​រៀបចំ​តាក់តែង​គោលនយោបាយ ឬ​លិខិត​បទដ្ឋាន​គ តិ​យុ​ត្តិ​ផ្សេង​ទៀត ដើម្បី​បម្រើ​ដល់​ការ​អនុវត្ត​សកម្មភាព​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ការ​រៀបចំ​ច្បាប់​ថ្មី ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ត្រួតពិនិត្យ ការ​ប្រើប្រាស់​សារធាតុ​គីមី​ផ្សំ សំដៅ​ដល់​ការ​ទប់ស្កាត់​ការ​បង្វែរ​យក​ទៅ​ផលិត​គ្រឿង ញៀន​ខុសច្បាប់ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​» ។

សម្ដេច​ក្រឡាហោម បាន​បន្ដ​ថា ក្រសួង​-​ស្ថាប័ន កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ជា​ពិសេស ក្រសួងយុត្តិធម៌ ត្រូវ​សម្របសម្រួល​ជាមួយ​ស្ថាប័ន​តុលាការ​គ្រប់​ជាន់ថ្នាក់ ដើម្បី​ព​ន្លឿ​ន​ការ​ជំនុំ​ជំ​រះ​ក្តី នៃ​បទល្មើស​គ្រឿងញៀន ឱ្យ​បាន​ឆាប់រហ័ស និង​បន្ត​ពន្លាត​ដែន​សមត្ថកិច្ច​ស្រាវជ្រាវ លើ​បទល្មើស​គ្រឿងញៀន​ណា ដែល​សង្ស័យ​ថា មាន​ពាក់ព័ន្ធ​នឹង​ការ​សម្អាត​ប្រាក់ ដើម្បី​ធ្វើការ​ដកហូត​បាន​ទាន់​ពេលវេលា​នូវ​ទ្រព្យសម្បត្តិ ដែល​បាន​មក​ពី​ផល នៃ​ការ​ប្រព្រឹត្តិ បទល្មើស និង​បង្ហាញ​ពី​ឆ​ន្ទះ កិច្ច​សហប្រតិបត្តិការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ ចូលរួម​ស៊ើបអង្កេត​ស្រាវជ្រាវ​ប្រឆាំង​ការ​សម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេ​វរ​កម្ម និង​ហិរញ្ញប្បទាន​គាំទ្រ​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ​នៅ ក្នុង​ក្រប​ខណ្ឌ​សកលលោក ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច ស ខេ​ង បន្ថែម​ថា គ្រប់​ក្រសួង​-​ស្ថាប័ន វិស័យ​ឯកជន វិស័យ​សាសនា កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ត្រូវ​បង្កើន​ការ​អប់រំ​ផ្សព្វ​ផ្សា យ​អំពី​ផល​ប៉ះពាល់ និង​គ្រោះថ្នាក់​កើត​ចេញ ពី​ការ​ប្រើប្រាស់​គ្រឿងញៀន ដល់​គ្រប់​ស្រទាប មហាជន​ជន មុខសញ្ញា​ប្រឈម​ងាយ​រង​គ្រោះ និង​ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ​សម្រាប់ ព្យាបាល និង​ស្ដារ​នីតិសម្បទា អ្នក​ញៀន​គ្រឿងញៀន​ប្រកបដោយ​លក្ខណៈ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៅ​តាម​មជ្ឈមណ្ឌល​ជាតិ មណ្ឌល​បណ្តោះអាសន្ន និង​តាម​សហគមន៍ សំដៅ​គាំទ្រ​ដល់ យុទ្ធសាស្ត្រ​កាត់​បន្ថយ​តម្រូវការ​ប្រើប្រាស់ និង​ឈាន​ទៅ​កាត់​ផ្តាច់​ទីផ្សារ ផ្គត់ផ្គង់​គ្រឿង ញៀន​របស់​ពួក​ឧក្រិដ្ឋជន​គ្រឿងញៀន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ