ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ចំនួន​៣​ខ្នង​ត្រូវ​អណ្ដាតភ្លើង​លេប​ត្របាក់​យ៉ាង​សន្ធោសន្ធៅ ធ្វើ​ឱ្យ​ម្ចាស់ផ្ទះ​យំ​លែង​ចេញ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • កំពង់ចាម

ស្រប​ពេល​ដែល​អាកាសធាតុ​កំពុង​តែ​ក្តៅ​ផង​នោះ លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្ដាល​ឱ្យ​ខូចខាត​អស់​ផ្ទះ​ចំនួន​៣​ខ្នង

ខេត្តកំពង់ចាម ៖ ស្រប​ពេល​ដែល​អាកាសធាតុ​កំពុង​តែ​ក្តៅ​ផង​នោះ លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្ដាល​ឱ្យ​ខូចខាត​អស់​ផ្ទះ​ចំនួន​៣​ខ្នង ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​និង​៣០​ព្រឹក ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣ ស្ថិត​នៅ​ឃុំ​រកា​គយ ស្រុក​កងមាស​។

ករណី​អគ្គិភ័យ​ខាងលើ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង បាន​ចេញ​ទៅ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់​ផង​ដែរ​។ ទោះបីជា​បែប​ណា ករណី​នេះ​មិន​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ​។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រកា​គយ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រាយការណ៍​ថា មាន​ករណី​អគ្គិភ័យ​០១​ករណី​នៅ​ចំណុច​ភូមិ​ថ្មី (​ខ​) ឃុំ​រកា​គយ ស្រុក​កងមាស ខេត្តកំពង់ចាម​។ ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម​ៗ លោក​វរសេនីយ៍ឯក ជា ជួន អធិការ​នគរបាល​ស្រុក​កងមាស បាន​បញ្ជា​ដល់​កម្លាំង​អធិការដ្ឋាន​នគរបាល​កងមាស​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រកា​គយ ចុះ​ជួយ​ពន្លត់​អណ្ដាតភ្លើង​ដែល​ឆាបឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន​៣​ខ្នង​។

សមត្ថកិច្ច​មូលដ្ឋាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ទាំង​៣​ខាងលើ​នេះ រួម​មាន ៖
១-​ម្ចាស់ផ្ទះ​ឈ្មោះ ជា ឈាង ភេទ​ប្រុស អាយុ​៨៣​ឆ្នាំ ជា​ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ដែល​មានផ្ទះ​សង់​អំពី​ឈើ​ដំបូល​ប្រក់​ក្បឿង ទំហំ (៦​មែ​ត្រ​×១២​ម៉ែត្រ​) ឆេះ​អស់ទាំង​ស្រុង​។
២- ម្ចាស់ផ្ទះ​ឈ្មោះ ស្រ៊ុ​ន វ​ណ្ណី ភេទ​ស្រី អាយុ​៧០​ឆ្នាំ ជា​ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ដែល​មានផ្ទះ​ទំហំ​៨​ម៉ែត្រ​x១៤​ម៉ែត្រ ផ្ទះ​សង់​អំពី​ឈើ​ប្រក់​ក្បឿង ថ្ម​ក្រោម ឆេះ​អស់​៨០%​។
៣- ម្ចាស់ផ្ទះ​ឈ្មោះ ឈួ​ន សំ​អ៊ី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ដែល​មានផ្ទះ​ទំហំ​៨​ម៉ែត្រ​x១២​ម៉ែត្រ ធ្វើ​អំពី​ថ្ម​ប្រក់​ដែក ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់​៥%​។

សមត្ថកិច្ច​បញ្ជាក់​ថា ចំពោះ​មូលហេតុ​ករណី​ខាងលើ​នេះ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​។​លុះ​រហូត​ដល់​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ដដែល ទើប​អគ្គិភ័យ​បាន​រលត់​វិញ​ទាំងស្រុង​។ ហើយ​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ គឺ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង និង​ប្រើប្រាស់​អស់​ទឹក​៨​គ្រឿង ក្នុង​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រុក​កងមាស​០១​គ្រឿង​, ស្រុក​ព្រៃឈរ ០១​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ខេត្តកំពង់ចាម​ចំនួន​០៣​គ្រឿង​។

អាជ្ញាធរ​មូលដ្ឋាន បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ក្នុង​រដូវប្រាំង​នេះ ងាយ​នឹង​កើត​មាន​គ្រោះ​អគ្គិភ័យ​ណាស់ សូម​បងប្អូន​ប្រជាពលរដ្ឋ​បង្កើន​ការ​យកចិត្តទុកដាក់ ប្រសិនបើ​ខ្សែភ្លើង​ចាស់​ត្រូវ​ដូរ​ចេញ បើ​ដាំបាយ​ត្រូវ​ពន្លត់ភ្លើង​ឲ្យ​អស់ និង​បិទ​បា​រ៉ែត​ភ្លើង​មុន​ពេល​ចាក​ចេញពីផ្ទះ ដើម្បី​ចៀសវាង​កុំ​ឲ្យ​កើត​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ​នៅ​ពេល​ណាមួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ