ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជា​របស់​លោកស្នងការ​ខេត្តព្រៃវែង ដាច់ខាត​ត្រូវ​តែ​បញ្ជូន​ក្មេង​ទំនើង​ដែល​បង្ក​ហិ.ង្សា​ទៅ​តុលាការ ឈប់​អប់រំ​​ហើយ

1 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ លោក​ឧត្តមសេនីយ​ន៍​ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង នៅ​យប់​ថ្ងៃ​ទី ២១ ខែ…

ខេត្តព្រៃវែង ៖ លោក​ឧត្តមសេនីយ​ន៍​ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង នៅ​យប់​ថ្ងៃ​ទី ២១ ខែ មីនា ឆ្នាំ ២០២៣ បាន​ដាក់​បទបញ្ជា​ឲ្យ​គ្រប់​អធិការដ្ឋាន​ក្រុង​-​ស្រុក និង​គ្រប់​ប៉ុស្តិ៍​រដ្ឋបាល​ទាំងអស់ នៅ​ពេល​ឃាត់ខ្លួន​ក្មេង​ទំនើង​បង្ក​ហិង្សា​បាន គឺ​មិន​ត្រូវ​ប្រើ​វិធានការ​អប់រំ​ណែនាំ​ទៀត​នោះ​ទេ ដាច់ខាត​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃនេះ​តទៅ ។

ជាមួយ​គ្នា​នេះ លោកស្នងការ​នគរបាល​ខេត្តព្រៃវែង ក៏​បាន​ណែនាំ​ដល់​គ្រប់​អធិការដ្ឋាន​ក្រុង​-​ស្រុក និង​គ្រប់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល ត្រូវ​ប្រកាស​ព័ត៌មាន​នេះ ដល់​គ្រប់​ច្រកល្ហក​ទូ​ទាំង​ខេត្តព្រៃវែង ដើម្បី​ឲ្យ​យុវជន​ទាំងអស់​បាន​ភ្ញាក់​ដឹងខ្លួន និង​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ឡើង​វិញ ហើយ​បញ្ឈប់​កុំ​ឲ្យ​មាន​អំពើ​ហិង្សា ការ​ប្រើប្រាស់​គ្រឿងញៀន ឬ​ប្រព្រឹត្តិ​អំពើ​ល្មើសច្បាប់​ផ្សេង​ៗ ជា​បន្ត​ទៅ​ទៀត ។

កន្លង​មក មន្ត្រី​នគរបាល​ក្រុង​ព្រៃវែង ធ្លាប់​បាន​អប់រំ ជា​ច្រើន​ករណី​រួច​មក​ហើយ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១៦ ខែមីនា​នេះ ក្មេង​ទំនើង ៣​នាក់ ដែល​គប់​កញ្ចក់​រថយន្ត ត្រូវ​បាន​អប់រំ និង​ដោះ​លែងឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោម​លក្ខខណ្ឌ​ចំនួន​២ ។

ហើយ​ការ​សម្រេច​ប្រើប្រាស់​វិធានការ​អប់រំ​នេះ គឺ​យោង​ទៅ​លើ​ទិដ្ឋភាព​ចំនួន​៣ រួម​មាន ៖
ទី​១- ការ​ឯកភាព​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា​, ឯកឧត្តម​អភិបាលខេត្ត និង​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ។
ទី​២- មានការ​ស្រុះស្រួល​គ្នា​រវាង​ភាគី​រង​គ្រោះ និង​ភាគី​បង្ក ដោយ​យល់ព្រម​ទទួល​សំណង​ដើម្បី​បញ្ចប់រឿង ។
ទី​៣- ដោយ​យល់​ឃើញ​ថា យុវជន​បង្ក​ទាំង​៣​នាក់ មិន​ធ្លាប់​មាន​ប្រវត្តិ​ប្រព្រឹត្តិ​បទល្មើស ហើយ​ជា​យុវជន​ដែល​កំពុង​ពេញវ័យ​សិក្សា​រៀនសូត្រ និង​ទទួលយក​បទ​ពិសោធ​ថ្មី​ៗ នៅ​ក្នុង​ជីវិត ពិសេស គ្រួសារ​របស់​ពួក​គេ​មាន​ជីវភាព​ទីទាល់​ក្រ ត្រូវការ​កម្លាំង​ពលកម្ម ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ ។

ដោយឡែក កាលពី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣​នេះ លោក​វរសេនីយ៍ឯក នុ​ត ប៊ុ​ន​ឌឿ​ន អធិការ នគរបាល​ក្រុង​ព្រៃវែង បាន​ធ្វើការ​អប់រំ ដល់​ក្មេង​ទំនើង​ចំនួន ១០​នាក់ ដែល​មាន​ជម្លោះ​ជិះ​ម៉ូតូ​ដេញ​ជេរ​គ្នា បង្ក​ភាព​អាណា​ធិ​ប​តេ​យ្យ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ។
បច្ចុប្បន្ន ក្មេង​ទំនើង​ទាំង ១០​នាក់ ត្រូវ​បាន​ធ្វើ​កិច្ចសន្យា​អប់រំ និង​បាន​អញ្ជើញ​អាណាព្យាបាល ដើម្បី​មក​ធានា​យក​ទៅ​អប់រំ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ