ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​ទេព​ទាំង​២ ៖ ​ម្នាក់​​ឡើងជា​ប្រធាន​ក្រុម ​ម្នាក់​ត្រូវ​ខកខាន​ជួយ​ជម្រើសជាតិ​ព្រោះ​របួស

1 ឆ្នាំ មុន

បរទេស ៖ កំពូល​ខ្សែប្រយុទ្ធ​វ័យក្មេង Kylian Mbappe របស់​ក្លិប​អ្នកមាន​បារាំង Paris St-Germain ត្រូវ​

បរទេស ៖ កំពូល​ខ្សែប្រយុទ្ធ​វ័យក្មេង Kylian Mbappe របស់​ក្លិប​អ្នកមាន​បារាំង Paris St-Germain ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុម​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​បារាំង ដោយ​ស្នង​តំណែង​របស់​អ្នកចាំទី Hugo Lloris របស់​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur ដែល​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​កាលពី​ខែមករា​កន្លង​ទៅ​។

ជាមួយនឹង​ការ​តែងតាំង​តំណែង​ដ៏​សំខាន់​នេះ លោក Didier Deschamps អ្នកចាត់ការ​ទូទៅ​ក្រុម​មាន់គក​បារាំង​បាន​ថ្លែងប្រាប់​ទូរទស្សន៍​បារាំង TF1 ក្នុង​បទ​សម្ភាស​មួយ​យ៉ាង​ដូច្នេះ​ថា «Kylian បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ទាំងអស់​ដើម្បី​ទទួលខុសត្រូវ​តំណែង​ដ៏​សំខាន់​មួយ​នេះ​។ នៅ​លើ​ទីលាន​ប្រកួត​ដូច​នៅ​ក្នុង​ជីវិត​នៃ​ក្រុម​គឺ​ដើរ​លើ​ធាតុ​ផ្សំ​ដ៏​សំខាន់​គឺ​ការ​បង្រួបបង្រួម​»​។

យោង​តាម​ការ​ប្រកាស​ពី​សហព័ន្ធ​បាល់ទាត់​បារាំង (FFF) បាន​បញ្ជាក់​ថា លោក Deschamps បាន​តែងតាំង Mbappe ជា​ប្រធាន​ក្រុម ហើយ​ខ្សែប្រយុទ្ធ Antoine Griezmann របស់​ក្លិប Atletico Madrid គឺជា​អនុប្រធាន​។

ដោយឡែក ក្រ​ឡែក​ទៅ​កំពូល​ខ្សែប្រយុទ្ធ​វ័យក្មេង​មួយ​រូប​ទៀត គឺ​កីឡាករ Erling Haaland របស់​ក្លិប Manchester City បាន​ដកខ្លួន​ចេញពី​ក្រុម​ជម្រើសជាតិ​ន័​រវេ​ស​សម្រាប់​ការ​ប្រកួត​បើក​ឆាក​យុទ្ធនាការ​វគ្គ​ជម្រុះ Euro 2024 ដោយសារ​តែ​បញ្ហា​របួស​ក្រលៀន​។

ខ្សែប្រយុទ្ធ​វ័យ​២២​ឆ្នាំ​រូប​នេះ មាន​បញ្ហា​ក្រលៀន​បន្ទាប់​ពី​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​ក្នុង​ការ​ប្រកួត​របស់ Man City យកឈ្នះ​លើ​ក្រុម Burnley ដោយ​លទ្ធផល ៦-០ នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ FA Cup កាលពី​ថ្ងៃ​ទី​១៨ ខែមីនា កន្លង​ទៅ​។ ដូច្នេះ​មាន​ន័យ​ថា រូបគេ​នឹង​ខកខាន​ការ​ប្រកួត​របស់​ក្រុម​ជម្រើសជាតិ​ន័​រវេ​សទល់​នឹង​អេ​ស្ប៉ា​ញ ហើយ​និង​ហ្ស​ក​ហ្ស៊ី នៅ​ក្នុង​ពូ​ល A៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ