ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ក្មេង​ស្រី​តូច​ម្នាក់​ទៅ​បេះ​ផ្លែ​អំពិលទឹក បែរជា​ជួប​គ្រោះ​អកុសល​គួរ​ឱ្យ​អាសូរ

1 ឆ្នាំ មុន
  • ប៉ៃលិន

ឪពុក​ម្តាយ​ទៅ​រកស៊ី​នៅ​ប្រទេស​ថៃ ហើយ​ផ្ញើ​កូន​ឱ្យ​ម្តាយ​មើល លុះ​ភ្លេចខ្លួន​មួយ​ភ្លែត ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​ធ្លាក់​ចូល​ទៅ​ក្នុង

ខេត្ត​ប៉ៃលិន ៖ ឪពុក​ម្តាយ​ទៅ​រកស៊ី​នៅ​ប្រទេស​ថៃ ហើយ​ផ្ញើ​កូន​ឱ្យ​ម្តាយ​មើល លុះ​ភ្លេចខ្លួន​មួយ​ភ្លែត ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកស្រះ​លង់ បណ្តាល​ឱ្យ​លង់​ស្លា​.​ប់​គួរ​ឱ្យ​អាណិតអាសូរ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​០០​នាទី ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​ស្រះ​ទឹក​ក្បែរ​ស្តេច​កន ស្ថិត​នៅ​ក្នុងភូមិ​ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​មានឈ្មោះ ប៊ុ​ន សុ​ម៉ា​វ​ត្តី អាយុ​៤​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​កាច់ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

បើ​តាម​ការ​រៀបរាប់​ពី​ក្មេង​ស្រី​ម្នាក់​ដែល​មានឈ្មោះ ប៊ុ​ន ស្រី​មុំ អាយុ​០៧​ឆ្នាំ ត្រូវជា​ជា​បងប្អូន​ជីដូន​មួយ​ជាមួយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​ខ្លួន​ទាំង​ពីរ​នាក់​បាន​នាំ​គ្នា​បេះ​ផ្លែ​អំពិលទឹក នៅ​ជិត​ស្រះ​ទឹក​។ ខណៈ​ពេល​នោះ​ផ្លែ​អំពិលទឹក​នោះ ក៏​បាន​ជ្រុះ​ចូល​ទៅ​ក្នុង​ទឹកស្រះ ហើយ​ប្អូនស្រី​របស់​នាង​ក៏​បាន​ឈោង​ដៃ​ទៅ​យក​ផ្លែ​អំពិលទឹក​ដែល​ជ្រុះ​នោះ ទើប​បណ្ដាល​ឲ្យ​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកស្រះ បណ្តាល​ឱ្យ​លង់​ទឹកតែ​ម្ដង​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​កើតហេតុ នាង​បានរ​ត់ទៅ​ហៅ​យាយ និង​អ្នក​ជិតខាង ឱ្យទៅ​ជួយ​សង្គ្រោះ តែ​អ្វី​ៗ​ហួសពេល​បាត់​អស់​ទៅ​ហើយ​។

គួរ​បញ្ជាក់​ថា ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ ស​.​ព​ក្មេង​ស្រី​រង​គ្រោះ ត្រូវ​បាន​អាណាព្យាបាល​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​នៃ​ស​.​ព​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ