ក្រុមហ៊ុនយក្សអាមេរិក Amazon ប្រកាសនឹងបញ្ឈប់បុគ្គលិក ៩០០០នាក់បន្ថែមទៀត
នៅក្នុងសេចក្តីប្រកាសថ្ងៃទី ២០ ខែមីនា នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Andy Jassy បាននិយាយថា ក្រុមហ៊ុននឹងកាត់បន្ថយបុគ្គលិកចំនួន ៩០០០នាក់…
នៅក្នុងសេចក្តីប្រកាសថ្ងៃទី ២០ ខែមីនា នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Andy Jassy បាននិយាយថា ក្រុមហ៊ុននឹងកាត់បន្ថយបុគ្គលិកចំនួន ៩០០០នាក់…
នៅក្នុងសេចក្តីប្រកាសថ្ងៃទី ២០ ខែមីនា នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Andy Jassy បាននិយាយថា ក្រុមហ៊ុននឹងកាត់បន្ថយបុគ្គលិកចំនួន ៩០០០នាក់ នៅក្នុងសប្តាហ៍ខាងមុខនេះ។
នេះគឺជាជុំទី២របស់ Amazon នៃការកាត់បន្ថយបុគ្គលិកបន្ថែម ដែលធ្វើឡើងបន្ទាប់ពីការបញ្ឈប់ការងារដំបូងដែលបានចាប់ផ្តើមក្នុងខែវិច្ឆិកា និងបានបន្តដល់ខែមករា ដែលបានប៉ះពាល់ដល់បុគ្គលិកជាង ១៨,០០០នាក់។
ក្រុមហ៊ុន Amazon បានធ្វើការសម្រេចចិត្តក្នុងការបញ្ឈប់បុគ្គលិកបន្ថែមទៀត ចំនួន២លើក ដូច្នេះនៅដើមឆ្នាំAmazon បានបញ្ឈប់បុគ្គលិកចំនួន ២៧,០០០នាក់ដែលស្មើនឹង ៩% នៃកម្លាំងការងាររបស់ក្រុមហ៊ុនដែលមានចំនួន៣០០,០០០ នាក់។
នាយកប្រតិបត្តិ Jassy បាននិយាយថា ផែនការកាត់បន្ថយបុគ្គលិកគឺដើម្បីធ្វើឱ្យមានតុល្យភាពនៃការចំណាយ ចំពេលមានស្ថានភាពសេដ្ឋកិច្ចដ៏លំបាក និង ភាពមិនច្បាស់លាស់នាពេលអនាគតដ៏ខ្លី។
Amazon កំពុងជួបប្រទះនឹងការបញ្ឈប់ការងារដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន បន្ទាប់ពីមានការជួលបុគ្គលិកយ៉ាងច្រើនលើសលុបក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ៕
ចែករំលែកព័តមាននេះ