ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​ឆ្ដោ​ស៊ី​កូន​ឯង ទីបំផុត​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៧

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៧ បន្ទាប់​ចាប់រំលោភ​កូនស្រី​ចុង​របស់​ខ្លួន​ចំនួន​ពីរ​លើក  លើក​ចុង​ក្រោយ​កូនស្រី​បាន​ប្រាប់​ម្តាយ និង​រាយការណ៍​ដល់​ប្រជា​ការពារ និង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ​បាន​ព្យាយាម​រត់គេច​ខ្លួន​បាន​ប៉ុន្មាន​ថ្ងៃ​។ តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​នគរបាល​មូល ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលាប្អៀរ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ឪពុកចុង​មានឈ្មោះ ប៉ូ ធី អាយុ​៣៦​ឆ្នាំ ចំណែក​កូនស្រី​ចុង​រង​គ្រោះ​មាន​អាយុ​៨​ឆ្នាំ​។

ប្រភព​ដដែល​បាន​បន្ត​ថា ម្តាយ​កុមារី​រង​គ្រោះ​អាយុ​២៩​ឆ្នាំ ជា​ជនជាតិ​ទំពួន មក​ពី​ខេត្ត​មណ្ឌល​គី​រី ដោយ​មក​រស់នៅ​ជាមួយ​ប្តី​មុន នៅ​ភូមិ​ជរ ឃុំ​ប្រ​ស្និ​ប ស្រុក​បរិបូរណ៍ បានកូន​៣​នាក់ ក្រោយមក​បាន​លែង​គ្នា​ក្លាយជា​ស្ត្រី​មេម៉ាយ​កូន​៣​។ កាលពី​ជាង​៣​ឆ្នាំ​មុន​ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្តី​ម្នាក់​ទៀត គឺ​ជនសង្ស័យ​ឈ្មោះ ប៉ូ ធី ជា​ជនសង្ស័យ​រូប​នេះ​។ កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះ មិន​ចាំ​ថ្ងៃខែ ឪពុកចុង​រូប​នោះ​បាន​ចាប់​កូនស្រី​រំលោភ​ម្តង​ហើយ​តែ​នាង​មិន​ហ៊ាន​ប្តឹង ព្រោះ​ឪពុកចុង​រូប​នោះ​បាន​គំរាម​សម្លាប់​។

ប៉ុន្តែ​កាលពី​វេលា​ម៉ោង​៣​ទាប​ភ្លឺ ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧ ឪពុកចុង​រូប​នោះ បាន​លប​ចាប់​កូនស្រី​ចុង​រំលោភ​ម្តងទៀត ទើប​បែក​ការណ៍ ប្រពន្ធ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែ​ម្តង តែ​ដោយសារ​ជន​នេះ​រត់គេច​ខ្លួន​រហូត​ដល់​ថ្ងៃ​ទី​១ ខែតុលា ទើប​សមត្ថកិច្ច​ចាប់ខ្លួន​បាន​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ជា​ឪពុកចុង​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់​កូនស្រី​ចុង​រំលោភ​ពិតប្រាកដ​មែន​។ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕