ខេត្តសៀមរាប ៖ ពិធីបូជាសពលោក វណ្ណ ម៉ូលី វណ្ណ ដែលជាស្ថាបត្យករនេះ បានធ្វើឡើងនៅក្នុងបរិវេនវត្តព្រះឥន្ទ កោសីយ៍ ហៅវត្តលើ នារសៀលថ្ងៃទី០១ ខែតុលាឆ្នាំ២០១៧ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
ពិធីដង្ហែ និងបូជាសពលោក វណ្ណ ម៉ូលី វណ្ណ ដែលទទួលអនិច្ចកម្មកាលពីថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមក្រោមអធិបតីសម្តេចចៅហ្វាំង វរវៀង ជ័យ, លោក គង់ សំអុល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជរាំង និងមានការចូលរួមអមដំណើរគណៈប្រតិភូ ព្រះរាជរាំង និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រះសង្ឃ និងអាជ្ញាធរខេត្តសៀមរាបជាច្រើនរូបផងដែរ។
ក្នុងនោះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្យ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសប្រទាន និងជូនលោក វណ្ណ ម៉ូ លីវណ្ណ នូវគ្រឿងឥស្សរិយយសដូចជា គ្រឿងឥស្សរិយយសជាតូបការ, គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍២០០២, គ្រឿងឥស្សយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍, គ្រឿងឥស្សយយស សុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍, គ្រឿងឥស្សយយស សម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរ័ត្ន ថ្នាក់ មហាសេរីវឌ្ឍន៍, គ្រឿងឥស្សយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបឌិន្ទ ឆ្នាំ១៩៩៩ ព្រមទាំងគ្រឿងឥស្សយយសជាច្រើនទៀត ដែលទទួលបាននៅសម័យសង្គមរាស្ត្រនិយម។
សូមបញ្ជាក់ថា លោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ មានកូន៦នាក់ ក្នុងនោះស្រី៣នាក់ និងប្រុស៣នាក់។
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>


































ចែករំលែកព័តមាននេះ