វិមានក្រឹមឡាំងហាមឃាត់ក្រុមការងារទាំងអស់ពីការប្រើប្រាស់ទូរស័ព្ទ iPhone
រុស្ស៊ី ៖ វិមានក្រឹមឡាំងបានហាមឃាត់ក្រុមការងាររបស់ខ្លួនទាំងអស់ពីការប្រើប្រាស់ទូរស័ព្ទ iPhone
រុស្ស៊ី ៖ វិមានក្រឹមឡាំងបានហាមឃាត់ក្រុមការងាររបស់ខ្លួនទាំងអស់ពីការប្រើប្រាស់ទូរស័ព្ទ iPhone
រុស្ស៊ី ៖ វិមានក្រឹមឡាំងបានហាមឃាត់ក្រុមការងាររបស់ខ្លួនទាំងអស់ពីការប្រើប្រាស់ទូរស័ព្ទ iPhone ដោយសារតែការភ័យខ្លាចថា ទិន្នន័យពួកគេអាចនឹងត្រូវបានលួចចូលដោយក្រុមអ្នកស៊ើបការណ៍ CIA និង GCHQ។ នេះបើយោងតាមប្រភពពីកាសែត The Sun ចេញផ្សាយកាលពីថ្ងៃទី២០ ខែមីនា កន្លងទៅ។

ជំនួយការ និងក្រុមការងាររបស់លោកពូទីនទាំងអស់ ត្រូវបានផ្តល់ពេលជាច្រើនថ្ងៃ ដើម្បីផ្លាស់ប្តូរទូរស័ព្ទស្មាតហ្វូនពួកគេ ដែលជាផលិតផលរបស់ក្រុមហ៊ុនយក្សអាមេរិក Apple។ ប្រភពមួយបានប្រាប់កាសែត Kommersant របស់រុស្ស៊ីថា «វាលែងមានទៀតហើយសម្រាប់ទូរស័ព្ទ iPhone ដោយវាត្រូវបោះចោល ឬឱ្យទៅកូនៗពួកគេ»។

ក្រុមការងារទាំងអស់ ត្រូវបានផ្តល់ពេលរហូតដល់ថ្ងៃទី០១ ខែមេសា ដើម្បីប្តូរទូរស័ព្ទ iPhone របស់ពួកគេ ដោយជំនួសមកវិញជាមួយនឹងទូរស័ព្ទដែលប្រើកម្មវិធី Aurora របស់រុស្ស៊ី ឬប្រព័ន្ធប្រតិបត្តិការ Android ។ ប្រភពមួយដែលគាំទ្រវិមានក្រឹមឡាំងបានអះអាងថា ទូរស័ព្ទ iPhone ងាយនឹងទទួលរងការលួចចូល និងចារកម្មដោយអ្នកជំនាញបស្ចិមប្រទេស បើប្រៀបធៀបនឹងស្មាតហ្វូនដទៃទៀត។

លោក Dmitry Peskov អ្នកនាំពាក្យរបស់លោកពូទីនបាននិយាយថា ស្មាតហ្វូនមិនគួរត្រូវបានប្រើប្រាស់សម្រាប់ការងារផ្លូវការនោះទេ។ លោកបានព្រមានថា គ្រប់ស្មាតហ្វូនទាំងអស់សុទ្ធតែផុយស្រួយ ដែលងាយត្រូវបានគេលួចចូលបាន មិនថាប្រព័ន្ធប្រតិបត្តិការណាក៏ដោយទាំង Android ឬ iOS។
បន្ថែមលើសពីនេះទៀត លោក Sergei Kiriyenko ដែលអគ្គសេនាធិការរងទី១ នៃរដ្ឋបាលប្រធានា ធិបតីរុស្ស៊ី បានចេញបម្រាមលើការប្រើប្រាស់ទូរស័ព្ទ iPhone ដល់មន្ត្រីនយោបាយ ដែលធ្វើការងារលើការបោះឆ្នោតនៅឆ្នាំក្រោយផងដែរ។

គេសង្កេតឃើញថា វិធានការនេះ បានដើរតាមការហាមប្រាមនៅក្នុងចក្រភពអង់គ្លេស សហរដ្ឋ អាមេរិក និងអឺរ៉ុបលើបុគ្គលិករដ្ឋាភិបាលទាំងអស់ពីការប្រើប្រាស់កម្មវិធីចិន TikTok នៅលើទូរសព្ទផ្លូវការរបស់ពួកគេ ដោយសារតែការភ័.យខ្លា.ចថា កម្មវិធីនេះ ប្រមូលទិន្នន័យពីអ្នកប្រើប្រាស់ផ្ទាល់៕


ចែករំលែកព័តមាននេះ