ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​បណ្តាល​ឱ្យ​កើត​មហារីក​ស្បូន

6 ឆ្នាំ មុន

វីរុស​HPV​គឺជា​មូលហេតុ​ចំបង​នៃ​ជំងឺ​មហា​រី​មាត់ស្បូន ។ HPV​គឺជា​វីរុស

វីរុស​HPV​គឺជា​មូលហេតុ​ចំបង​នៃ​ជំងឺ​មហា​រី​មាត់ស្បូន ។ HPV​គឺជា​វីរុស DNA​ក្នុង​គ្រួសារ​វីរុស Papilloma ដែល​ប៉ះពាល់​ស្រទាប់​កោសិកា​Epithelium​។ វីរុស HPV ត្រូវ​គេ​សម្គាល់់​ជាង​១៩០​ប្រភេទ ហើយ​មាន​១២​ប្រភេទ​នៃ​វីរុស​HPV ដែល​មាន​ហានិភ័យ​ខ្ពស់​ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ជំងឺមហារីក​នៅ​ក្នុង​ខ្លួន​មនុស្ស ។

វីរុស​HPV​ប្រ​ទេ​១៦ និង​១៨​កឺ​ជា​ប្រភេទ​វីរុស​ជួប​ញឹកញាប់​បំផុត នៅ​ទូ​ទាំង​ពិភពលោក បង្ក​ឲ្យ​មាន​ជំងឺមហារីក​មាត់ស្បូន ។ ចំពោះ​វីរុស​HPV១៦​ជា​ប្រភេទ​ទូទៅ​បំផុត​ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ជំងឺ​មហា​រី​នៅ​ក្នុង​តំបន់​ទាំងអស់ ។

ជំងឺមហារីក​មាត់ស្បូន​បណ្តាល​មក​ពី​ការ​ឆ្លង​វីរុស​HPV គឺ​ឆ្លង​តាម​រយៈ​ប្រដាប់​ភេទ​៖
-​វីរុស​មហា​រី​មាត់ស្បូន ឆ្លង​តាម​រយៈ​ការ​រួម​ភេទ ជាមួយ​ដៃគូ​មាន​ជំងឺ​កាមរោគ និង​អាច​ឆ្លង​ក្នុងអំឡុងពេល​វ័យ​ជំទង់ ។
-​វីរុស​មហា​រី​មាត់ស្បូន ក​ស្បូន (​អាច​បណ្តាល​ឲ្យ​កើត​ជំងឺមហារីក​ដទៃ​ទៀត ដូច​ជា​(​រន្ធ​យោនី -​ទ្វារមាស -​ទ្វារ​លាមក និង​លិង្គ​) ព្រមទាំង​មហា​រី​ប្រដាប់បន្តពូជ​ទាំង​បុរស​និង​ស្ត្រី ។ អត្រា​ស្លាប់

ដោយសារ​ជំងឺមហារីក​មាត់ស្បូន ជា​សាកល​ច្រើន​ជាង​៨៥%​នៃ​ករណី​មហារីក​មាត់ស្បូន​ថ្មី​ទាំងអស់ និង​ការ​ស្លាប់​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​មានការ​អភិវឌ្ឍ ។

ក​ត្រា​ប្រឈម​នៃ​កា​ឆ្លង​វីរុស​HPV និង​ជំងឺមហារីក​មាត់ស្បូន​មាន​ដូច​ជា​៖
-​រួម​ភេទ​នៅ​វ័យក្មេង ,
-​រួម​ភេទ​មាន​ដៃគូ​ច្រើន ,
-​ឥទ្ធិពល​កើនឡើង​ហានិភ័យ​លើ​ស្ត្រី​មាន​ផ្ទៃពោះ ,
-​ការ​ប្រើប្រាស់​ថ្នាំជក់ ,
-​ការ​ថយ​ចុះ​ភាពស៊ាំ​នៃ​សេរី​រា​ង្គ​កាយ ការ​ឆ្លង​វីរុស​អេ​ដស៍​ជំងឺ​កង្វះ​ភាព​សុំា ផ្សេង​ៗ​ទៀត ឬ​កំពុង​ព្យាបាល​ប្រព័ន្ធ​ភាពស៊ាំ ,
-​ការ​ឆ្លង​វីរុស រួម​ជាមួយ​ជំងឺ​កាមរោគ​ផ្សេង​ទៀត ដូច​ជា​ជំងឺប៉េស្ត​ធម្មតា Chlamydia និង​ជំងឺ​ប្រមេះទឹកបាយ ។

ចន្លោះ​ពេល​រវាង​ការ​ឆ្លង​វីរុស​HPV និង​កា​វិ​វ​ឌ្ឍ​ទៅ​ជា​ជំងឺ​មហា​រី​រាតត្បាត គឺជា​ធម្មតា​ប្រហែលជា​២០​ឆ្នាំ ឬ​យូរ​ជាង​នេះ ។ ការ​ឆ្លង​វីរុស​HPV​ជា​ទូទៅ​មិន​មាន​សញ្ញា ហើយ​រោគ​សញ្ញា​លេចឡើង​បន្ទាប់​ពី​ឈាន​ដល់​ដំណាក់កាល​កម្រិត​ខ្ពស់​ដោយ​រោគ​សញ្ញា​មាន​ដូច​ជា​៖

-​ធ្លាក់ឈាម​មិន​ទៀងទាត់​(​ចន្លោះ​រដូវ​) ឬ​ហូរ​ឈាម​បន្ទាប់​ពី​ការ​រួម​ភេទ ។
-​ឈឺចាប់​នៅ​ផ្នែក​ខ្នង ជើង និង​ត្រគាក ។
-​អស់កម្លាំង ស្រក់​ទម្ងន់ ការ​បាត់បង់​នៃ​ចំណង់​អាហារ ។
-​ឈឺចាប់​ពេល​រួម​ភេទ មាន​ក្លិនស្អុយ​តាម​ទ្វារមាស ។
-​ហើមជើង​មួយ​ចំហៀង ។
-​ស្លេកស្លាំង​ធ្ងន់ ។
-​ខ្សោយតម្រងនោម និង​មាន​ឡើង​កូនកណ្តុរ​ជាដើម ៕