ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​អគ្គីនេត្រ​បាន​ត្រូវ​តុល​ការ​សម្រេច​ហើយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែកញ្ញា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​គ្រូ​អគ្គី​នេត្រ ដែល​ល្បីល្បាញ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​ប​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ។

ជនសង្ស័យ​ខាងលើ​ត្រូវ​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​នៅ​ចំណុច​បណ្តោយ​ផ្លូវ​២៧១ ក្រោយ​វិទ្យាល័យ ជា ស៊ី​ម សាមគ្គី កាលពី​ថ្ងៃ​ទី​២៧ កញ្ញា ពាក់​ពន្ធ​ជួញដូរ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ទម្ងន់​២.៦៨​ក្រាម ។ លុះ​ថ្ងៃ​ទី​២៩ កញ្ញា សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​គ្រូមន្តអាគម​ន៍​រូប​នេះ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ។ រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​៣០ កញ្ញា ទើប​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ និង​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

សូម​រំលឹក​ថា ថ្មី​ៗ​នេះ​យុវជន វ៉ា​ន់ សុខ​សីហា ហៅ ហោរ៉ា​អា​គី្គ​នេត្រ នេត្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ហៅ​ប្រុស​ស្អាត​ប្រចាំ​ភូមិ​ជ្រោង​ចង្វា បាន​តាំងខ្លួន​ធ្វើ​ជា​គ្រូអូមអាម​ចេះ​មន្តអាគម​ន៍​កាប់​មិន​មុត ដុត​មិន​ឆេះ​បង្ហោះ​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល Share និង Like ត​ៗ​គ្នា តាម​រយៈ​អា​ខោ​ន​ផ្ទាល់ខ្លួន​របស់​យុវជន​នេះ ថែម​ទាំង​អួត​ក្អេងក្អាង​ពី​ភាព​អស្ចារ្យ​របស់​ខ្លួន​ធ្វើ​ឲ្យ​ក្រុម​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​ខ្លះ​ស្ងប់​ស្ងែ​ង ខ្លះ​មានការ​រិះគន់​នូវ​ទ​ង្វើ​នោះ ។ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​គេ​ឃើញ​យុវជន​វ័យក្មេង​នេះ​ជាប់​ខ្នោះដៃ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ហើយ​បណ្តើរ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ រហូត​ដល់​ចៅក្រម​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ ជាង​នេះ​ទៀត​គេ​ពិនិត្យ​ឃើញ​គូរ​កន​គ្រូ​អា​គ្គី​នេត្រ​ម្នាក់​ដែល​នៅ​ជឿ​ស្លុង​បាន​តាម​ទៅ​ថតរូប​គ្រូ​អគ្គី​នេត្រ​ដល់​សាលាដំបូង​យក​ទៅ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ៕