ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បុក​ស្លាក​សញ្ញា​ចរាចរណ៍​ហើយ​រារាំង​មិន​ឲ្យ​សមត្ថកិច្ច​ស្ទួ​ច​ទៀត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​របស់​អគ្គបញ្ជាការ​កងទ័ព​មួយ​គ្រឿង​បើក​បុក​បង្គា​ល

រាជធានី​ភ្នំពេញ ៖ រថយន្ត​របស់​អគ្គបញ្ជាការ​កងទ័ព​មួយ​គ្រឿង​បើក​បុក​បង្គា​ល​ស្លាក​សញ្ញា​ចរាចរណ៍​បាក់​អស់​២​ដើម​ហើយ​ម្ចាស់​រថយន្ត​រារាំង​មិន​ឲ្យ​សមត្ថកិច្ច​ស្ទួ​ច​យក​ទៅ​ដោះស្រាយ​ទេ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​នឹង​២០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​ហាង​លក់​ចាប់ហួយ តែ​តិច​ឡុ​ង តាម​ផ្លូវ​១៩៩​កែង​ផ្លូវ​៣៣៨ ស្ថិត​នៅ​ភូមិ​៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់​ថា កម្លាំង​សមត្ថកិច្ច​ល្បាត​ក្នុងភូមិ​សាស្ត្រ​ប្រទះ​ឃើញ​រថយន្ត ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ខេ​មរ​ភូមិ 02 2.5870 ចត​នៅ​កណ្ដាលផ្លូវ​ក៏​ឈប់​មើល​បានឃើញ​ស្លាក​សញ្ញា​ហាម​ចត និង​ស្លាក​បង្ហាញ​ផ្លូវបំបែក​ជា​បួន​បាក់​ដល់​ដី​តែ​មិន​បានឃើញ​ម្ចាស់​រថយន្ត​បើក​បង្កហេតុ​ទេ ឃើញ​តែ​រថយន្ត​ដាច់​កាឡេ​កង់​មុខ​ខាងស្ដាំ​បើក​ទៅ​មុខ​លែង​រួច ។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ក្រោយ​កើតហេតុ​ឃើញ​អ្នក​បើករថយន្ត​ជា​បុរស​ម្នាក់​អាយុ​ជាង​៤០​ឆ្នាំ​បាន​ចុះ​ពីលើ​រថយន្ត​ឡើង​ជិះ​ម៉ូតូឌុប​គេចខ្លួន​បាត់​បន្សល់​ទុក​រថយន្ត​ដាច់​កង់​នៅ​កន្លែង​កើតហេតុ ។

នគរបាល​ផ្នែក​ជំនាញ​វាស់វែង​ខណ្ឌចំការមន​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ជា​របស់​អង្គភាព​អគ្គបញ្ជាការ​កងទ័ព​បង្កហេតុ​បុក​បង្គា​ល​ផ្លា​ក​សញ្ញា​ចំនួន​២​បណ្ដាល​បាក់​ដួល​ដល់​ដី​ធ្វើ​ឲ្យ​រថយន្ត​ដាច់​កាឡេ​កង់​មុខ​ខាងស្តាំ​បើក​ទៅ​មុខ​លែង​រួច  ។ ក្រោយ​កើតហេតុ​ការិយាល័យ​នគរបាល​ផ្នែក​វាស់វែង​បាន​មក

ស្ទួ​ច​រថយន្ត​យក​ទៅ​រក្សា​ទុក ស្រាប់តែ​មាន​បុរស​ម្នាក់​មក​រារាំង​មិន​ឱ្យ​សមត្ថកិច្ច​យក​រថយន្ត​បង្ក​ទៅ​ទេ ដោយ​អះអាង​ថា​ជា​ម្ចាស់​រថយន្ត​តែ​គាត់​មិនមែន​ជា​អ្នកបើកបរ​ទេ​គឺ​កូនចៅ​របស់​គាត់​ជា​អ្នកបើកបរ ហើយ​កូនចៅ​របស់​គាត់​បាន​ប្រាប់​ថា រថយន្ត​គាត់​មិន​បាន​បុក​ស្លាក​សញ្ញា​ចរាចរណ៍​ទេ កូនចៅ​គាត់​បើករថយន្ត​មក​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​រថយន្ត​បើក​សុខ​ៗ​ដាច់​ក្រឡេក​ង់​មុខតែ​ម្តង ។ ទោះបីជា​មានការ​រារាំង​ពី​បុរស​ម្នាក់​ដែល​អះអាង​ថា​ជា​ម្ចាស់​រថយន្ត​មិន​ព្រម​ឲ្យ​សមត្ថកិច្ច​ស្ទួ​ច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​ទើប​សមត្ថកិច្ច​បាន​សុំ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ឃាត់​បុរស​ជា​ម្ចាស់​រថយន្ត​ចេញ​ពីមុខ​រថយន្ត​ស្ទួ​ច ហើយ​ស្ទួ​ច​រថយន្ត​បង្ក​យក​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ធ្វើការ​ដោះស្រាយ ៕