ខេត្តក្រចេះ ៖ ក្រោយការតម្រាយផ្លូវដោយអាប៊ុលកង់ដែក រយៈពេលខ្លីរាប់សិបគីឡូម៉ែត្រនៅតំបន់ភូមិសាស្ត្រពាមអូរអន្សោម ទៅត្រពាំងតូចត្រពាំងធំ ជាផ្លូវរបៀងក្រៅបរិវេណមួយទៀត ជំនួសអោយផ្លូវចាស់ ដើម្បីដឹកជញ្ជូនឈើឈ្លិក ចូលក្នុងក្រុមហ៊ុន។
![Picture]()
ក្រោយពីផ្អាកសកម្មភាពមួយឆ្នាំ ក្រុមហ៊ុនស៊ីងបាយអូថេក បានចាប់ផ្តើមតម្រាយផ្លូវរបៀងក្រៅបរិវេណក្រុមហ៊ុន ដើម្បីទម្លុះផ្លូវទៅកាន់តំបន់ភូមិសាស្ត្រមួយចំនួននាភាគនិរតីព្រៃឡង់ ដែលជាព្រៃសម្បូរទៅដោយប្រភេទឈើឈ្លិក នោះមានចំណុចត្រពាំងទា ចំណុចចែម៉ែ ចំណុចកាសាំយ៉ុង ។ល។ ស្ថិតនៅក្នុងតំបន់ការពាររបស់បរិស្ថាន នេះបើតាមបណ្តាញផ្តល់ព័ត៌មាននៅតំបន់ព្រៃឡង់។
![Picture]()
ក្រុមហ៊ុនស៊ីងបាយអូថេក នេះ ស្ថិតនៅភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ មានផ្ទៃដីសរុបទំហំ៣៤,០០៧ហិកតា បានទទួលសិទ្ធិប្រើប្រាស់ដីព្រៃរេចរិលរបស់រដ្ឋ សម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈលិខិតលេខ ៩៩៩ សជណ.កស ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១១ រហូតមកទល់នឹងបច្ចុប្បន្ន។
![Picture]()
ស្ថិតក្រោមសកម្មភាពក្រុមហ៊ុននេះ កំពុងត្រូវបានគេមើលឃើញថា បានរំលោ.ភបំពានក្រៅដែនគ្រប់គ្រងរបស់ខ្លួន ដោយបញ្ជាប្រមូលទិញប្រភេទឈើឈ្លិក ទាំងមូល និងជ្រុង ពីតំបន់មួយចំនួននៅតំបន់ព្រៃឡង់ ក្បែរនឹងខេត្តកំពង់ធំ។
![Picture]()
ទាក់ទិននឹងសកម្មភាពនៅក្នុងតំបន់នោះ អ្នកធម្មតា និងគ្មានភារៈកិច្ច គឺត្រូវហាមឃាត់ និងសាកសួរ និងមិនអនុញ្ញាតអោយបុគ្គលណាម្នាក់យកស្មាតហ្វូនទៅជាប់នឹងខ្លួនឡើយ។ បើសិនជាអ្នកកាសែតវិញ គឺត្រូវហាមឃាត់ដាច់ខាតមិនអោយចូលទៅជិតទីតាំងក្រុមហ៊ុន ឬចូលដល់ចំណុចទីតាំងដែលពួកគេដាក់ផែនការគោលដៅ ដើម្បីកាន់ប្រមូលឈើឈ្លិកនោះដែរ។
តែសម្រាប់អ្នកសារព័ត៌មានអនឡាញមួយចំនួនធំ ដែលប្រមូលគ្នាទៅទាំងហ្វូង គឺមានអ្នកសារព័ត៌មានអនឡាញម្នាក់ រង់ចាំ ដើម្បីសម្របសម្រួលបិទនូវព័ត៌មាននេះផងដែរ៕
ចែករំលែកព័តមាននេះ