ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​មានរឿង​អ្វី? បុរស​៦​នាក់​នាំ​គ្នា​ចូល​ទៅ​វាយ​កម្ទេច​ក្នុង​ហាង និង​នារី​ស្រស់​ស្អាត​ម្នាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​ចំនួន​៦​នាក់ ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហ្ថ​ត​ខណ្ឌចំការមន ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​កា​.​ប់​បំពង់​ទីប រួច​ចូល​ទៅ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៦​នាក់ ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហ្ថ​ត​ខណ្ឌចំការមន ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​កា​.​ប់​បំពង់​ទីប រួច​ចូល​ទៅ​វា​.​យ​កម្ទេច​សម្ភារៈ​នៅ​ខាងក្នុង​ហា​យ​ស្ប៉ា​បែប​ថៃ បណ្តាល​ឲ្យ​រង​ការ​ខូចខាត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ខាងក្រោម​ស្ថានទូត​រុ​ស្ស៊ី តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុង​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​ជនសង្ស័យ​មួយ​ក្រុម មាន​គ្នា​ចំនួន​៦​នាក់ បាន​ដើរ​ថ្មើរជើង​ហើយ​ប្រដាប់​ដោយ​បំពង់​ទីប​គ្រប់​ដៃ រួច​ដើរ​សំដៅ​ទៅ​ហាង​កើតហេតុ​ខាងលើ​។ ខណៈ​ពេល​ដែល​ជនសង្ស័យ​ទាំងនោះ ដើរទៅ​ជិត​ដល់​ហាង​កើតហេតុ ជនសង្ស័យ​ទាំងនោះ​ក៏​បាន​ឈរ​មើល​មួយសន្ទុះ លុះ​បន្តិច​ក្រោយមក ជនសង្ស័យ​ទាំងនោះ ក៏​បាន​ធ្វើ​សកម្មភាព​ចូល​ទៅ​ក្នុង​ហាង ហើយ​យក​បំពង់​ទីប​វា​.​យ​កម្ទេច​សម្ភារៈ​នៅ​ក្នុង​ហាង និង​វា​.​យ​នារី​ម្នាក់​ដែល​ជា​អ្នក​គិតលុយ​ទៀត បណ្តាល​ឱ្យ​រង​របួសស្រាល និង​សម្ភារៈ​នៅ​ខាងក្នុង​ហាង​ខូចខាត​រាយ​ប៉ាយ​ពេញ​ហាង​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​នោះ ក៏​មាន​កម្លាំង​កង​រាជ​អាវុធ​ហ្ថ​ត​ខណ្ឌ​ចំការ​ម ន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់​នោះ ដោយ​ក្នុង​នោះ​មាន​ជនជាតិ​ចិន​ម្នាក់ និង​ជនជាតិ​ខ្មែរ​ចំនួន​៥​នាក់​។

តាម​សម្តី​ពី​បុគ្គលិក​ដែល​ធ្វើការ​នៅ​ក្នុង​ហាង​នោះ បានអោយ​ដឹង​ថា ពួក​គាត់​មិន​ធ្លាប់​ស្គាល់​ជនសង្ស័យ​ទាំងនោះ​ពី​មុន​មក​នោះ​ទេ​។ ហើយ​កន្លង​មក ហាង​កើតហេតុ​មិនសូវ​មាន​ភ្ញៀវ និង​ក៏​មិន​ធ្លាប់​មាន​បញ្ហា​ជម្លោះ​ជាមួយ​ភ្ញៀវ​ផង​ដែរ ប៉ុន្តែ​គ្រាន់តែ​ដឹង​ថា ថៅកែ​ហាង​ឧស្សាហ៍​មាន​ជម្លោះ​ជាមួយ​គេ​ដែល​នៅ​ខាងក្រៅ​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​នាំ​ខ្លួន​យក​ទៅ​កាន់​កង​រាជ​អាវុធ​ហ្ថ​ត​ខណ្ឌចំការមន ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ