រាជធានីភ្នំពេញ ៖ ពេលអាកាសធាតុត្រជាក់អាចនាំមកនូវជំងឺសម្រាប់មនុស្សជាច្រើន ។ កុមារ និងក្មេងជំទង់ក៏ងាយនឹងឈឺក្នុងរដូវរងាជាងរដូវក្តៅ ។ ដោយសារឪពុកម្តាយមិនអាចនៅក្បែរកូនជានិច្ច វាជារឿងសំខាន់ក្នុងការចំណាយពេលខ្លះដើម្បីពិភាក្សាជាមួយកូនរបស់អ្នកអំពីមេរោគ និងរបៀបដែលវារីករាលដាលទៅកាន់ពួកគេ ។ ខាងក្រោមនេះជាគន្លឹះខ្លះៗសម្រាប់អ្នក ដើម្បីពិភាក្សាជាមួយកូនអំពីរបៀបកាត់បន្ថយមេរោគកុំឱ្យឆ្លង ៖
![Picture]()
១. រៀបចំខ្លួនសម្រាប់អាកាសធាតុ ៖ ត្រូវធានាថា កុមាររីករាយ ហើយទទួលបានខ្យល់អាកាសបរិសុទ្ធ ។ មុនពេលចេញទៅខាងក្រៅ ត្រូវប្រយ័ត្នក្នុងការស្លៀកពាក់សម្រាប់អាកាសធាតុនីមួយៗ ។
២. ចាក់ថ្នាំបង្ការ ៖ គ្រូពេទ្យស្នើឱ្យទទួលថ្នាំបង្ការជំងឺគ្រុនផ្តាសាយនៅដើមរដូវកាលតាមដែលអាចធ្វើទៅបាន ។ ការចាក់ថ្នាំបង្ការ ត្រូវបានចាត់ទុកថា ជាមធ្យោបាយការពារដ៏ល្អបំផុតមួយប្រឆាំងនឹងជំងឺឆ្លង ។ ខណៈពេលដែលមានហានិភ័យក្នុងការទទួលថ្នាំបង្ការ ពួកគេកម្រមានណាស់បើប្រៀបធៀបទៅនឹងហានិភ័យសុខភាពដែលទាក់ទងនឹងជំងឺដែលពួកគេត្រូវបានរចនាឡើងដើម្បីការពារ ។
![Picture]()
៣. ដឹងពីភាពខុសគ្នារវាងការសម្អាត និងការសម្លាប់មេរោគ ៖ ណែនាំកូនឱ្យបានច្បាស់អំពីការសម្អាតដោយការប្រើសាប៊ូ និងទឹក ដើម្បីកម្ចាត់មេរោគ និងភាពកខ្វក់ចេញពីចេញ និងវត្ថុនានា ។
៤. ប្រកាន់ខ្ជាប់នូវអនាម័យត្រឹមត្រូវ ៖ ការលាងដៃត្រូវបានចាត់ទុកថា ជាខ្សែការពារដំបូងក្នុងរដូវកើតរោគគ្រុនផ្តាសាយ ដោយសារជំងឺ និងលក្ខខណ្ឌជាច្រើនត្រូវបានចម្លងដោយការមិនលាងដៃជាមួយសាប៊ូ និងទឹកស្អាត ។ កុមារគួរតែយកទឹកអាកុលលាងដៃមួយដបមកជូតខ្លួនគ្រប់ពេល ។ បង្រៀនកូនរបស់អ្នកឱ្យខ្ទប់មាត់ និងច្រមុះដោយប្រើក្រដាសជូតមាត់ពេលក្អក ឬកណ្តាស់ ។
![Picture]()
៥. កុំទៅជិតនរណាម្នាក់ពេលគាត់ឈឺ ៖ បង្រៀនកូនរបស់អ្នកអំពីសារៈសំខាន់នៃការមិនចែករំលែកអាហារ ឬភេសជ្ជៈ កែវផឹកទឹក ប្រដាប់ប្រដាប្រើប្រាស់ និងរបស់របរផ្សេងទៀតជាមួយមនុស្សដែលឈឺ ។
៦. អនុវត្តការថែទាំខ្លួនឯង ៖ ចូររៀបចំអនុវត្តផែនការ និងការរៀបចំអាហារដែលមានសុខភាពល្អជានិច្ច ។ នៅពេលអ្នក ឬកូនរបស់អ្នកឈឺ ត្រូវប្រាកដថា ត្រូវសម្រាក និងផឹកទឹកឱ្យបានច្រើន ។ អាស្រ័យលើអាយុរបស់កុមារ គាត់អាចត្រូវការការគេងពី ៨ ទៅ ១២ ម៉ោងរៀងរាល់យប់ ។ មិនត្រឹមតែអាហារ ការហាត់ប្រាណ និងការគេងមានសារៈសំខាន់ដើម្បីរក្សាសុខភាពក្នុងរដូវរងាប៉ុណ្ណោះទេ ប៉ុន្តែវាជួយកុមារឱ្យមានសុខភាពល្អពេញមួយឆ្នាំ ។ មិនថា អ្នកមានវិធានការបង្ការអ្វីទេ កុមារអាចឈឺ ហើយយកល្អកុំបន្ទោសខ្លួនឯង ។ យ៉ាងណាមិញ ការប៉ះពាល់នឹងមេរោគមួយចំនួនជួយពង្រឹងភាពស៊ាំរបស់រាងកាយ ដែលអនុញ្ញាតឱ្យរាងកាយកាន់តែមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនាពេលអនាគត ៕
![Picture]()
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនសហគមន៍ ២១ ។ វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៣ ។ សាលារៀនផ្តល់ជូនការការពារលើ ការសិក្សារហូតដល់ ៥ ឆ្នាំ វគ្គសិក្សាកុំព្យូទ័រដោយឥតគិតថ្លៃ និងការបញ្ចុះតម្លៃរហូតដល់ ១៥% សម្រាប់ការចុះឈ្មោះត្រឹមថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៣ ។
សាលារៀនសហគមន៍ ២១ ជាបណ្តាញស្ថាប័នអប់រំរបស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ។ សាលារៀនផ្តល់សេវាកម្មអប់រំកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសា អង់គ្លេសទូទៅ កម្មវិធីចំណេះទូទៅខ្មែរ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់ សិស្សវិទ្យាល័យ ។ សាលារៀនមាន ៣ ទីតាំង គឺ ១. សាខាក្រាំងធ្នង់, ២. សាខាព្រែកអញ្ចាញ, ៣. សាខាផ្សារគគីរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖ 011 888 562 / 071 95 55 865 ៕
ចែករំលែកព័តមាននេះ